Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត

  • Home
  • Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត

Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត ភ្ជាប់លោកអ្នកដើម្បីដឹងរឿងរ៉ាវពិត គ្រប់ទីកន្លែង ទាន់ពេលវេលា។

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម...
28/07/2025

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលជាមួយគ្រួសារពលករវិលត្រឡប់ពីប្រទេសថៃ មកស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំនួន ៤២គ្រួសារ នៅសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ទាំង៩ ក្នុងស្រុកសាមគ្គីមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃរដ្ឋបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីរបាយការណ៍របស់ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានភាពទូទៅនៅក្នុងស្រុកសាមគ្គីមានជ័យ ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពដ៏ល្អប្រសើររបស់ប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកបងប្អូនណាម្នាក់ចោលឡើយ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៍សំណេះសំណាលដោយបានជម្រាបជូននូវព័ត៌មានពិតនៃការឈ្លានពានដោយកំរោល និងគឃ្លើន របស់ទាហានថៃ ប្រដាប់ដោយអាវុធ ចូលក្នុង ដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ហើយមកទល់ពេលនេះ វីរកងទ័ពជួរមុខកម្ពុជា កំពុងប្រយុទ្ធការពារ វាយបក និងគ្រប់គ្រងបានគ្រប់គ្រង មានប្រៀបឈ្នះនៅគ្រប់សមរភូមិ ។ ឯកឧត្ដមរដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការជឿទុកចិត្ត និងមានភាពកក់ក្ដៅលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ មិនឱ្យបាត់បង់ទោះក្នុងតម្លៃណាក៏ដោយ។ ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈចាំបាច់ ជូនដល់បងប្អូនពលករ ជាពិសេសការជួយគាំទ្រ និងការដោះស្រាយបញ្ហាស្វែងរកការងារជូនពួកគាត់ឱ្យបានគ្រប់គ្នា។

គួរជម្រាបជូនផងដែរថា ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ មកនៅស្រុកសាមគ្គីមានជ័យ ទាំង៤១គ្រួសារ ដោយម្នាក់ៗទទួលបាននូវអង្ករ ចំនួន ១បាវ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប, សាប៊ូបោកខោអាវ ១កញ្ចប់ និងម្នាក់ៗ ១០ម៉ឺនរៀល៕

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
28/07/2025

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

មេទ័ពភូមិភាគ២ Boonsin Padklang បានចេញឃ្លិបប្រកាសថា ខ្លួននៅមានជីវិត មិនដូចបណ្ដាញ

កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
28/07/2025

កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា សុខភាពសាធារណៈ បរិស្ថានធម្មជាតិ...

កម្ពុជាអនុវត្តបទឈប់បាញ់តាមការចង់បានរបស់ប្រធានាធិបតីអាមេរិក និងប្រធានអាស៊ាន តែជំហររបស់ថៃពិបាកស្មាន ព្រោះទាហានរបស់ពួកគេនៅជ...
28/07/2025

កម្ពុជាអនុវត្តបទឈប់បាញ់តាមការចង់បានរបស់ប្រធានាធិបតីអាមេរិក និងប្រធានអាស៊ាន តែជំហររបស់ថៃពិបាកស្មាន ព្រោះទាហានរបស់ពួកគេនៅជួរមុខមិនបានស្តាប់រដ្ឋាភិបាល គឺនៅបន្តបាញ់ចូលដីកម្ពុជារហូតទាំងយប់ទាំងថ្ងៃ...

28/07/2025

សម្ដេចធិបតីទៅច្បាំងសមរភូមិការទូត សម្ដេចតេជោនៅប្រទេសធ្វើយុទ្ធសាស្ដ្រទ័ព សម្ដេចកិត្តិចុះសួរសុខទុក្ខប្រជាជន លោកជំទាវពេជ ចន្ទមុន្នី ដឹកនាំទ័ពអាវស ❤️🙏🇰🇭

ឯកឧត្តម ឆាយ ឫទ្ធិសែន ចូលរួមឧបត្ថម្ភថវិកា ១២០,០០០,០០០រៀល (១២០លានរៀល) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជ...
28/07/2025

ឯកឧត្តម ឆាយ ឫទ្ធិសែន ចូលរួមឧបត្ថម្ភថវិកា ១២០,០០០,០០០រៀល (១២០លានរៀល) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

  (화학무기금지협약)과 OPCW(화학무기금지기구)에 따른 제7조에 따르면, 모든 회원국은 화학무기의 개발, 생산, 획득, 비축, 이전 및 사용을 금지되어 있습니다. 하지만 현재 시점에서 시엠(태국)은 캄보디아 군과...
28/07/2025

(화학무기금지협약)과 OPCW(화학무기금지기구)에 따른 제7조에 따르면, 모든 회원국은 화학무기의 개발, 생산, 획득, 비축, 이전 및 사용을 금지되어 있습니다. 하지만 현재 시점에서 시엠(태국)은 캄보디아 군과 민간인에게 독가스를 발사하였으며, 이는 국제법을 심각하게 위반한 행위입니다.

យោងតាមសន្ធិសញ្ញា (Chemical weapon convention ) របស់អង្គការ ត្រង់មាត្រាទី៧បានចែងថា រាល់រដ្ឋជាសមាជិកទាំងអស់ហាមមិនឲ្យអភិវឌ្ឍន៍ ផលិត ទិញយក ស្តុកទុក ផ្ទេរ និងប្រើប្រាស់អាវុធគីមីឡើយ តែពេលនេះសៀមបានបាញ់ផ្សែងពុលមកលើកងទ័ព និងជនសុីវិលកម្ពុជានដែលជាទង្វើរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។....
ដោយ៖ SBS 뉴스 KBS 뉴스

ព្រឹកថ្ងៃនេះមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែក​អំណោយ​ជូនជនភៀសសឹក នៅខេត្តព្រះវិហារ ដែលជ...
28/07/2025

ព្រឹកថ្ងៃនេះមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែក​អំណោយ​ជូនជនភៀសសឹក នៅខេត្តព្រះវិហារ ដែលជាខេត្តសមរភូមិក្តៅ​នៃការ​ឈ្លាន​ពានរបស់ថៃ

(ព្រះវិហារ)៖ មហាទុក្ខរបស់ប្រជាពលរដ្ឋកើតចេញពីការឈ្លានពានទឹកដី​ពីសំណាក់​កង​ទ័ព​ឈ្លានថៃ គឺជាមហាទុក្ខរបស់រាជរដ្ឋាភិបាល របស់ថ្នាក់ដឹកនាំជាតិគ្រប់​ជាន់​ថ្នាក់ ក៏​ដូច​ជាប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែលប្រជាពលរដ្ឋប្រសិទ្ធនាមជាមាតាមនុស្សធម៌ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អង្គការមនុស្សធម៌គ្មានព្រំដែន តក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ​ចំពោះទុក្ខ​សោក និង​​ក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរជាជនភៀសសឹកព្រោះការឈ្លាន​ពាន​របស់​កងទ័ព​ថៃនាពេលនេះ។

នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមាតាមនុស្សធម៌ បានដឹកនាំ​ក្រុម​ការងារនាំយកអំណោយជាស្បៀងអាហារ និងរបស់របរប្រើប្រាស់ជាច្រើនមក​ចែក​ជូន​ដល់ជនភៀសសឹកកំពុងស្នាក់អាស្រ័យនៅជំរំជនភៀសសឹកដែល​អាជ្ញាធររៀប​ចំ​នៅ​​វត្តពោធិ៍ប្រាពាន់ដើម ស្ថិតក្នុងស្រុកគូលេន ខេត្តព្រះវិហារ ដែលជាទីតាំងមួយមាន​ចម្ងាយ​​ឆ្ងាយពីសមរភូមិប្រយុទ្ធ ហើយផ្តល់​​​សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋជាជន​ភៀស​សឹក។

ការប្រើកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ បានបង្ក​វិនាស​សកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សារបំផុតដល់ប្រជាពលរដ្ឋខ្មែរជាជនស៊ីវិល។ ពល​រដ្ឋ​រាប់ម៉ឺន​គ្រួ​សារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីកងទ័ព​ឈ្លាន​​ពានថៃ បាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងភូមិឋានរបស់ពួកគេ។ មកដល់ពេល​នេះ ខេត្តព្រះ​វិហារ មានប្រជាពលរដ្ឋជាជនស៊ីវិលសរុបចំនួន ៧,០០២គ្រួសារ ស្មើនឹង​ចំនួន ២៣,៧៧៥នាក់ហើយ ត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ​ទៅ​កាន់​​​ជំរំភៀស​សឹក ឬស្នាក់នៅតាមផ្ទះសាច់ញាតិ។ សម្រាប់ជំរំភៀសសឹកនៅវត្ត​ពោធិ៍​ប្រាំពាន់ដើម មានជនភៀសសឹកសរុប ៤,១៩១គ្រួសារ ស្មើននឹង ១៤,២៩១នាក់។

ការភៀសចេញពីលំនៅឋានបាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹក។ ពួកគេប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់​មុខ​របរ បាត់បង់ចំណូលជួបការ​លំបាក​ក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និង​ប្រឈម​ការលំបាកជាច្រើនផ្សេងទៀត។

ចំពោះមុខនៃការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនេះ កាកបាទក្រហមកម្ពុជា ដែល​​ជាអង្គការមនុស្សធម៌គ្មានព្រំដែន ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរ​ពាក់ព័ន្ធ ដើម្បីចែកជូននូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាបន្តបន្ទាប់ ចូល​រួមរំលែកនូវការលំបាកទាំងឡាយ។

មហាទុក្ខរបស់ប្រជាពលរដ្ឋ ក៏ជាមហាទុក្ខរបស់ខ្លួន ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ហើយតែងតែចុះទៅដល់ ហើយធ្វើ​សកម្មភាពផ្ទាល់រាល់ទីកន្លែងពលរដ្ឋជួបការលំបាក។

នៅព្រឹកថ្ងៃចន្ទនេះ បើទោះបី​ខេត្ត​ព្រះ​វិហារជាតំបន់សមរភូមិក្តៅយ៉ាងណាក្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាតាមនុស្ស​ធម៌គ្មានព្រំដែន បានចុះមកជួបសួរសុខទុក្ខ ចែកស្បៀងអាហារ និងរបស់របរប្រើ​ប្រាស់ដោយផ្ទាល់ជូនដល់ជនភៀសសឹក។ ទង្វើ និងកាយវិការទាំងនេះ បានស្តែងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ សមាន​ចិត្ត​អាណិតអាសូរ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកព្រោះតែការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា។

អំណោយដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នាំមកជូន​ប្រជា​ពលរដ្ឋជាជនភៀសសឹកនាព្រឹកថ្ងៃនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០​គីឡូ​ក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ៣ដប, ទឹកត្រី ៣ដប, ឃីត ១ឃីត (សារុង, ក្រមា, មុង, ភួយ), សាប៊ូដុសខ្លួន ១ដប, ម្សៅសាប៊ូ ១គីឡូក្រាម, ថ្នាំដុស​ធ្មេញ ១ទីប, ច្រាស់ដុសធ្មេញ ១ដើម និងថវិកា ៥ម៉ឺនរៀល។

ប្រគេនវត្តពោធិ៍ប្រាំពាន់ដើមរួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ១០កេស, ស្ករស ១០​គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, សាច់ក្រក ១២​គីឡូ​ក្រាម, ថវិកា ៥លានរៀល។ ប្រគេនបច្ច័យព្រះសង្ឃគង់ក្នុងវត្តពោធិ៍៥ពាន់ដើម ព្រះចៅអធិការ ២លានរៀល និងព្រះសង្ឃ៤អង្គ ១អង្គៗ ១លានរៀល។

អំណោយជាស្បៀងអាហារ សម្ភារ និងថវិកា ដែលចែកជូនប្រជាពលរដ្ឋនៅថ្ងៃ​នេះមាន​ចំនួន​សរុប៖ អង្ករ ១៥០តោន, មី ៥,០០០កេស, ត្រីខ ៥០០កេស, ទឹកស៊ីអ៉ីវ ២,៥០០យួរ (១យួរ ស្មើ៦ដប), ទឹកត្រី ២,៥០០យួរ (១យួរ ស្មើ ៦ដប), ឃីត ៥,០០០ឃីត (សារុង ក្រមា មុង), សាប៊ូដុសខ្លួន ៥,០០០ដប, ម្សៅសាប៊ូ ៥,០០០គីឡូក្រាម, ថ្នាំដុសធ្មេញ ៥,០០០ទីប, ច្រាស់ដុសធ្មេញ ៥,០០០ដើម, តង់ ២០០តង់ និងថវិកា ២៥០លានរៀល៕

ថៃបាន​ប្រើ​ផ្សែង​ពុល​លើ​ទឹក​ដី​កម្ពុជា ដែលធ្វើអោយប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ។ នេះជាអំពើប្រល័យពូជស...
28/07/2025

ថៃបាន​ប្រើ​ផ្សែង​ពុល​លើ​ទឹក​ដី​កម្ពុជា ដែលធ្វើអោយប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ។ នេះជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិ និងបំពានច្បាប់អន្តរជាតិ។ 🇹🇭❌🫵

Thailand used toxic fumes on its territoryCambodia has severely affected the lives of Cambodian citizens. This is a genocide against humanity and a violation of international law.

គណបក្សប្រជាជនកម្ពុជា នៅរួមសុខទុក្ខជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈ!អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឆាយ ឫទ្ធិសែន សម...
28/07/2025

គណបក្សប្រជាជនកម្ពុជា នៅរួមសុខទុក្ខជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈ!
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត ហោ ហៀង និងលោក តូច វណ្ណៈ សមាជិកក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំតាំងក្រសាំង ដឹកនាំក្រុមការងារឃុំ ភូមិ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស តាមរយៈឯកឧត្តម ឈឹម សៅគី ប្រធានក្រុមការងារចុះជួយឃុំតាំងក្រសាំង ជាគ្រឿងឧបភោគបរិភោគ ដោយក្នុងមួយគ្រួសារទទួលបាន ទឹកត្រី ២យួរ, ត្រីស៊ីវ ២យួរ, មី ២កេស, អង្ករ ២៥គ.ក្រ, សាច់ជ្រូក ១គ.ក្រ, បន្លែ ៣ គ.ក្រ, និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនគ្រួសារពលករទើបត្រឡប់មកពីប្រទេសថៃនាព្រឹកនេះ ចំនួន១១នាក់ ស្មើនឹង៤គ្រួសារនៅមូលដ្ឋានភូមិវាលស្បូវ ឃុំតាំងក្រសាំង។

អាម៉េរិកយកបញ្ហាដំឡើង«ពន្ធគយ»ដើម្បីដាក់សម្ពាធលើការចរចាឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃនៅម៉ាឡេស៊ីរសៀលនេះអាម៉េរិក៖ លោកប្រធានាធ...
28/07/2025

អាម៉េរិកយកបញ្ហាដំឡើង«ពន្ធគយ»ដើម្បីដាក់សម្ពាធលើការចរចាឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃនៅម៉ាឡេស៊ីរសៀលនេះ

អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិកនៅយប់ថ្ងៃទី ២៧ ខែ កក្កដា (ម៉ោងនៅកម្ពុជា) បានប្រកាសថាលោកនឹងមិនចរចាពន្ធគយជាមួយប្រទេសកម្ពុជា និងថៃឡើយប្រសិនបើគ្មានដំណោះស្រាយបញ្ចប់ជម្លោះព្រំដែនដែលកំពុងតែបន្តសម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាច្រើននាក់។ នេះបើតាមការបញ្ជាក់របស់លោកដូណាល់ត្រាំក្នុងជំនួបជួបជជែកគ្នាជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នៅសេតវិមានកាលពីយប់មិញនេះ។

ឆ្លើយជាមួយអ្នកសារព័ត៌ដែលបានសួរអំពីដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ លោកដូណាល់ត្រាំឆ្លើយប្រាប់ថាលោកបានធ្វើពាណិជ្ជកម្មជាច្រើនទាំងជាមួយភាគីកម្ពុជា និងថៃ ខ្ញុំបានតាមព័ត៌មានជម្លោះប្រទេសទាំងពីរដូចគ្នាដែលគេទាំងពីរកំពុងសម្លាប់គ្នា ហើយពេលនេះគេកំពុងតែផុងខ្លួនចូលក្នុងសង្រ្គាម ហើយខ្ញុំគិតថារឿងនេះជារឿងងាយស្រួលសម្រាប់ខ្ញុំព្រោះខ្ញុំបានដោះស្រាយវិបត្តិជាច្រើនជាមួយប្រទេសរួមមាន ឥណ្ឌា ប៉ាគីស្ថាន ស៊ែប៊ី កូសូវ៉ូ។ ដូចដែលខ្ញុំបានបញ្ជាក់អញ្ចឹងពេលនេះខ្ញុំកំពុងតែធ្វើការលើរឿងកិច្ចចរចាពន្ធគយ។ ខ្ញុំសួរក្រុមការងាររបស់ខ្ញុំតើយើងនឹងដោះស្រាយពន្ធគយជាមួយកម្ពុជា និងថៃដូចម្តេច? ហើយពួកគេប្រាប់ខ្ញុំវិញថាគេនឹងដោះស្រាយជជែកគ្នា ដូចច្នេះខ្ញុំបានតេទៅជជែកជាមួយប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ខ្ញុំបានបញ្ជាក់ប្រាប់ទៅប្រទេសទាំងពីរថាអាម៉េរិកនឹងមិនចរចាពន្ធគយឡើយលុះត្រាតែប្រទេសទាំងពីរបញ្ចប់សង្រ្គាមជាមួយគ្នាសិន។ ដូចដែលយើងបានដឹងហើយមនុស្សជាច្រើនត្រូវបានសម្លាប់ក្នុងជម្លោះព្រំដែនរយៈពេលខ្លីប៉ុន្មានថ្ងៃមកនេះ ខ្ញុំគិតថាប្រទេសទាំងពីរក៏ចង់បញ្ចប់ជម្លោះមួយនេះ កិច្ចប្រជុំរបស់ប្រទេសទាំងពីរនឹងធ្វើឡើយនៅថ្ងៃនេះ រឺស្អែក។ ខ្ញុំគិតថាប្រសិនបើខ្ញុំអាចយកពន្ធគយជាវិធីសាស្រ្តបញ្ចប់ជម្លោះគឺជាកិត្តិយសរបស់ខ្ញុំជាខ្លាំង។

គួរកត់សម្គាល់ថាកិច្ចប្រជុំជាន់ខ្ពស់បទឈប់បាញ់រវាងកម្ពុជា និងថៃនិងធ្វើឡើងនៅម៉ោង២ (ម៉ោងនៅកម្ពុជា) ដែលមានការចូលរួមពីប្រមុខដឹកនាំកម្ពុជា និងថៃ មុនកិច្ចប្រជុំមកដល់អាម៉េរិកបានយកបញ្ជាពន្ធគយដើម្បីដាក់ឲ្យមានបទឈប់បាញ់នៃប្រទេសទាំងពីរ៕

 #វីរៈបុរសពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋខ្មែ គឺនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈលំបាក។
28/07/2025

#វីរៈបុរសពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋខ្មែ គឺនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈលំបាក។

Address


Telephone

0963665111

Website

Alerts

Be the first to know and let us send you an email when Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share