
18/07/2025
ឃាត់ខ្លួនជនបរទេសជិត៥០០នាក់ធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams
ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគណៈបញ្ជាការឯកភាពខេត្តកណ្តាល ក្នុងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យរថយន្តដឹកជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ក្រោយបានស្រាវជ្រាវ និងសង្ស័យថាមានជនបរទេសធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរកឃើញជនជាតិបរទេសជាជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា, បង់ក្លាដេស, មីយ៉ាន់ម៉ា សរុបចំនួន ៤៩១នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៦នាក់ ។ ក្រុមសមត្ថកិច្ចក៏បានឃាត់រថយន្តចំនួន ២៨ គ្រឿង ក្នុងនោះរថយន្តកូរ៉េដឹកទំនិញ ០២ គ្រឿង និងរថយន្ត ប្រភេទទេសចរណ៍២៦ គ្រឿង:(ធំ១គ្រឿង) និងដកហូតសម្ភារ:ជាវត្ថុតាងដើម្បីរក្សាទុករួមមាន៖ ម៉ូនីទ័រ ចំនួន ៧៨ គ្រឿង, ធុងCPU ចំនួន ១០ គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៧៧គ្រឿង, ដុំទប់ភ្លើង ចំនួន០២ គ្រឿង, key board ចំនួន ៤៩ គ្រឿង, ទូរទស្សន៍ ចំនួន ០១ គ្រឿង, និងសម្ភារ:សម្រាប់តភ្ជាប់ប្រពន្ធ័ផ្សេងមួយចំនួនទៀត។
👉Join Bayon Radio