Khim Sothea ឃីម សុធា

  • Home
  • Khim Sothea ឃីម សុធា

Khim Sothea ឃីម សុធា Join with us: https://t.me/khimsothea

ធ្វើជាចចកដែលគ្រប់គ្នាស្អប់  ប្រសើរជាងធ្វើសត្វលាដែលគ្រប់គ្នាជិះ
12/06/2025

ធ្វើជាចចកដែលគ្រប់គ្នាស្អប់ ប្រសើរជាងធ្វើសត្វលាដែលគ្រប់គ្នាជិះ

✍️គ្រប់គ្នាដែលមើលរឿងសាមកុកហើយ តែងសសើរ និងចង់បានប្រាជ្ញា ដូច ជូគឺលាង។ តែប្រជាជានជនចិនភាគច្រើន គោរពគាត់គឺដោយសារ ភាពស្មោះត្...
28/05/2025

✍️គ្រប់គ្នាដែលមើលរឿងសាមកុកហើយ តែងសសើរ និងចង់បានប្រាជ្ញា ដូច ជូគឺលាង។

តែប្រជាជានជនចិនភាគច្រើន គោរពគាត់គឺដោយសារ ភាពស្មោះត្រង់ និង អត់ធ្មត់របស់គាត់ មិនមែនប្រាជ្ញាតែមួយមុខទេ។ ព្រោះគេគិតថាទោះមនុស្សឆ្លាតប៉ុណ្ណាក៏ដោយ បើអត់មានភាពស្មោះត្រង់ និង អត់ធ្មត់ទេ គង់តែជាមេគ្រោះថ្ងៃណាមួយមិនខាន។

ខ្ញុំនៅតែជឿលើភាពស្មោះត្រង់ និង អត់ធ្មត់ វានឹងឈ្នះរាល់បញ្ហាទាំងអស់។

#អត់ធ្មត់ #ស្មោះត្រង់

✈️ការយល់ច្រឡំរបស់មនុស្សស្ទើរតែ 90% នៅពេលមានបាតុភូតផ្គររន្ទះពួកគេតែងតែបិទ Airplane mode លើទូរស័ព្ទដៃ ការគិតបែបនេះគឺខុសទាំ...
25/05/2025

✈️ការយល់ច្រឡំរបស់មនុស្សស្ទើរតែ 90% នៅពេលមានបាតុភូតផ្គររន្ទះពួកគេតែងតែបិទ Airplane mode លើទូរស័ព្ទដៃ ការគិតបែបនេះគឺខុសទាំងស្រុងហើយមិនអាចជួយការពារអ្នកពីបាតុភូតរន្ទះនោះទេ។
ការបិទ Airplane mode ក្នុងទូរស័ព្ទដៃមិនអាចការពារអ្នកពីរន្ទះបានទេ។ Airplane mode គ្រាន់តែជាការបិទមុខងារបញ្ជូនសញ្ញាឥតខ្សែរបស់ទូរស័ព្ទប៉ុណ្ណោះ ដូចជា Wi-Fi, Bluetooth, និង cellular data។ វាមិនមានទំនាក់ទំនងអ្វីជាមួយចរន្តអគ្គិសនីដ៏ខ្លាំងដែលបង្កើតឡើងដោយរន្ទះនោះឡើយ។ រន្ទះអាចបាញ់ចំអ្វីៗដែលនៅទីវាល ឬជាវត្ថុខ្ពស់ៗ។ គ្រោះថ្នាក់នៃរន្ទះបាញ់មិនអាស្រ័យលើថាតើទូរស័ព្ទរបស់អ្នកបើក ឬបិទ ឬស្ថិតក្នុង Airplane mode នោះទេ អ្វីដែលសំខាន់បំផុតក្នុងពេលមានព្យុះផ្គររន្ទះគឺត្រូវស្វែងរកទីកន្លែងមានសុវត្ថិភាព ហើយជៀសវាងកន្លែងវាល ទីខ្ពស់ និងវត្ថុដែលគ្រោះថ្នាក់ជាពិសេសលោហៈ និងទឹក។ រន្ទះគឺជាការបញ្ចេញចរន្តអគ្គិសនីដ៏ខ្លាំងក្លាពីពពកទៅដី ឬពីពពកមួយទៅពពកមួយទៀត ថាមពលនៃរន្ទះគឺធំធេងណាស់ រាប់លានវ៉ុល និងរាប់ម៉ឺនអំពែរ។ អង្គធាតុចម្លងដែលទាក់ទាញរន្ទះនោះគឺ ខ្យល់ដែលផ្ទុកទៅដោយអុីយ៉ុង (បន្ទុក - ឬ +) វត្ថុលោហធាតុ ទឹក ឬសូម្បីតែរាងកាយមនុស្ស។ សញ្ញាបញ្ជូន និងទទួលឥតខ្សែ (Wireless signals) ក្នុងទូរស័ព្ទពិតជាខ្សោយណាស់ដែលវាមិនទាក់ទាញរន្ទះឡើយ។
#ប្រភព_ឃ្លាំងផ្ទុកឯកសារ_និងលិខិតរដ្ឋបាលផ្សេងៗ

បកស្រាយដោយ : Api Sak
================

ការងារច្រើន បញ្ហាច្រើន តែងតែធុញថប់ និងមានអារម្មណ៍មិនល្អ? ទាំងនេះគឺជាវិធីងាយៗទាំង៦ ក្នុងការបំបាត់ស្ត្រេស!
25/05/2025

ការងារច្រើន បញ្ហាច្រើន តែងតែធុញថប់ និងមានអារម្មណ៍មិនល្អ? ទាំងនេះគឺជាវិធីងាយៗទាំង៦ ក្នុងការបំបាត់ស្ត្រេស!

✍️សូមកុំអូសរំលង ✅ នេះជាហេតុផល 5 យ៉ាងដែលអ្នកមិនគួរដោតឆ្នាំងសាកចោលដោយមិនប្រើទូរស័ព្ទ🔌⚡️1️⃣ ហានិភ័យនៃការឆ្លងចរន្តអគ្គិសនី ⚡...
24/05/2025

✍️សូមកុំអូសរំលង ✅
នេះជាហេតុផល 5 យ៉ាងដែលអ្នកមិនគួរដោតឆ្នាំងសាកចោលដោយមិនប្រើទូរស័ព្ទ🔌⚡️

1️⃣ ហានិភ័យនៃការឆ្លងចរន្តអគ្គិសនី ⚡️⚠️
បើមានការដាច់ចរន្តអគ្គិសនី ឆ្នាំងសាកមានបញ្ហា វាអាចបណ្តាលឱ្យឆ្លងចរន្តអគ្គិសនី ដែលអាចធ្វើឱ្យខូចឧបករណ៍អគ្គិសនី ឬ ប៉ះពាល់ដល់វត្ថុដទៃទៀត។

2️⃣ ខ្ជះខ្ជាយអគ្គីសនីដែលមិនចាំបាច់ 💸
ទោះបីជាឆ្នាំងសាកមិនត្រូវបានដោតចូលទៅក្នុងទូរស័ព្ទក៏ដោយ ក៏វានៅតែប្រើប្រាស់ថាមពលតិចតួចគ្រប់ពេលវេលា ដែលកកកុញហើយអាចបណ្តាលឱ្យខ្ជះវិក័យប័ត្រអគ្គិសនីដោយមិនចាំបាច់។

3️⃣ ការប្រមូលផ្តុំកម្តៅ🔥
អាដាប់ទ័រដែលដោតចូល វាអាចកកកុញកម្តៅ បើមិនមានខ្យល់ចេញចូលបានល្អទេ វាអាចប៉ះពាល់ដល់អាយុជីវិតរបស់ឆ្នាំងសាក ឬ ក្នុងករណីដ៏អាក្រក់បំផុតអាចឆេះបាន។

4️⃣ កាត់បន្ថយអាយុកាលរបស់ឆ្នាំងសាក ⏳
ការ​ដោត​ចោលក្នុង​រយៈពេល​យូរ​ធ្វើ​ឱ្យ​សៀគ្វី​ខាងក្នុង​របស់​ឆ្នាំង​សាក​ខូច​លឿន​ជាង​ធម្មតា។ វាអាចបណ្តាលឱ្យឆ្នាំងសាកឆាប់ខូច និង ប្រថុយនឹងការផ្គត់ផ្គង់ថាមពលមិនប្រក្រតី នៅពេលប្រើជាមួយទូរស័ព្ទ ។

5️⃣ បង្កើនហានិភ័យនៃអគ្គីភ័យ 🔥🏠
ឆ្នាំងសាកដែលមិនមានស្តង់ដារ ឬ ចាស់ខ្លាំងអាចឡើងកម្តៅ បណ្តាលឱ្យរលាយ ឬ ឆេះ ដែលអាចរាលដាលដល់វត្ថុជុំវិញ អាចបង្កជាអគ្គីភ័យ។

📌 សេចក្តីសង្ខេប៖ ដកឆ្នាំងសាកចេញជានិច្ចពេលមិនប្រើ ដើម្បីកាត់បន្ថយហានិភ័យនៃវិក័យប័ត្រអគ្គិសនី, កម្តៅ, សៀគ្វីខូច និង គ្រោះអគ្គិភ័យ🔌❌🔥

🐢🌲នៅក្នុងព្រៃដ៏ជ្រៅមួយ គេឃើញ🐇ទន្សាយមួយក្បាលកំពុងសំកុកក្រោមដើមឈើ ដែលហ៊ុំព័ទ្ធដោយរុក្ខជាតិស្វិតក្រៀមដោយភាពរាំងស្ងួត។ មួយសន...
09/05/2025

🐢🌲នៅក្នុងព្រៃដ៏ជ្រៅមួយ គេឃើញ🐇ទន្សាយមួយក្បាលកំពុងសំកុកក្រោមដើមឈើ ដែលហ៊ុំព័ទ្ធដោយរុក្ខជាតិស្វិតក្រៀមដោយភាពរាំងស្ងួត។ មួយសន្ទុះក្រោយមកសំឡេងមួយលាន់ឡើងចេញពីគុម្ពោតព្រៃមក “ហេ សម្លាញ់ មើលទៅឯងដូចជាហត់នឿយណាស់ !” ទន្សាយងាកទៅម្ចាស់សំឡេងយល់ថាជាអណ្តើកចាស់មួយក្បាល ដែលរស់នៅក្នុងព្រៃនេះយូរមកហើយ។ មែនហើយ ខ្ញុំពិតជាហេវហត់ណាស់ព្រោះដាច់ទឹកយូរថ្ងៃហើយ ត្រពាំង បឹងបួទីនេះរីងអស់ហើយ ? ទន្សាយពោលទៅអណ្តើក។

🐢អណ្តើកវារគើមៗមករកទន្សាយ ហើយតបទៅទន្សាយវិញ មែនហើយ តែយើងកុំអស់សង្ឃឹម ទោះជាវារីងស្ងួតយ៉ាងណាក៏គង់នៅមានកន្លែងដែលអាចនៅមានទឹកដក់ដែរ យើងត្រូវស្វែងរកវា។ ទន្សាយប្រញាប់ឆ្លើយវិញ ទេ ទៅរកឯណាបើខ្ញុំរត់លឿនប៉ុណ្ណឹងដែរនៅតែរកមិនឃើញ! ,, ។ ទេ ទេ សម្លាញ់ ឯងរកដោយពុះកញ្ជ្រោលដូច្នេះ វានាំខាតបង់ថាមពលទៅវិញទេ យើងត្រូវស្វែងរកដោយសន្សឹមៗណា អណ្តើកតបដោយភាពនឹងធឹង។

តើយើងធ្វើមេចទៅ? ទន្សាយសួរទៅអណ្តើកទាំងតក់ក្រហល់ ។ យើងត្រូវទៅរកទឹកនៅជ្រោះខាងមុខ តែវាឆ្ងាយដែរ យើងត្រូវធ្វើដំណើរដោយសន្សឹមៗសន្សំកម្លាំងបើពុំនោះ យើងមិនអាចមានថាមពលគ្រប់គ្រាន់ទៅដល់ទីនោះទេ យើងត្រូវតស៑ូទើបដល់គោលដៅ អណ្តើកពោលបណ្តើរ វារគើមៗនាំផ្លូវទន្សាយ។
ដោយគ្មានជំរើសទន្សាយក៏ព្រមរួមដំណើរតាមអណ្តើក។ មួយសប្តាហ៍កន្លងផុត ថាមពលក៏ចុះខ្សោយ តែយ៉ាងណាទន្សាយនៅតែស៑ូទ្រាំរួមដំណើរជាមួយអណ្តើកដែលធ្វើដំណើរយឺត។

មិនយូរប៉ុន្មាន គេក៏មកដល់បាតជ្រោះមួយដែលបន្សល់ទឹកថ្លាឆ្វង់ ទន្សាយអរណាស់ស្រែកភ្លាត់មាត់ទៅកាន់អណ្តើក យើងមកដល់ហើយៗ!!! អ្នកទាំងពីររីករាយក្រេបទឹកយ៉ាងត្រជាក់ជាមួយទឹកថ្លាដូចកញ្ចក់។ ក្រោយផឹកយ៉ាងឆ្អែតឆ្អន់ ទន្សាយក៏អរគុណអណ្តើកដែលផ្តល់ក្តីសង្ឃឹមចុងក្រោយរបស់ខ្លួន។

******
មានពាក្យស្លោកមួយពោលថា “ ក្មេងដើរលឿន តែចាស់ស្គាល់ផ្លូវ “ ថ្វីបើក្មេងមានថាមពល មានចំណេះដឹងខ្ពស់ តែក្មេងមិនដែលឆ្លងកាត់ព្រឹត្តិការណ៍និងបទពិសោធន៍ជីវិតដូចចាស់ទេ ដូច្នេះដើម្បីជោគជ័យគួរស្តាប់ដំបូន្មានចាស់។✍️☕️

✍️រឿង៖ «ច្រវ៉ាក់ចងដំរី» មានក្មេងម្នាក់ដើរក្បែរសត្វដំរីហើយឃើញដំរីមាឌដ៏ធំតែបែរជាប់ចំណងខ្សែច្រវ៉ាក់​ដ៏តូចមួយ។ ក្មេងនោះក៏កើត...
07/05/2025

✍️រឿង៖ «ច្រវ៉ាក់ចងដំរី»

មានក្មេងម្នាក់ដើរក្បែរសត្វដំរីហើយឃើញដំរីមាឌដ៏ធំតែបែរជាប់ចំណងខ្សែច្រវ៉ាក់​ដ៏តូចមួយ។ ក្មេងនោះក៏កើតងឿងចិត្តឆ្ងល់ រួចក៏សួរទៅបុរសដែលឈរជិតជាមួយដំរីថា៖ “ហេតុអីបានចងជើងដំរីតែជាមួយខ្សែច្រវ៉ាក់ដ៏តូចយ៉ាងដូច្នេះ? តើពូមិនខ្លាចវាទាញដាច់ ហើយរត់ទៅបាត់ទេឬ?”

បុរសម្នាក់នោះក៏តបថា៖ “កាលពី​វា​នៅ​តូច ពូបានចងជើងវាជាមួយច្រវ៉ាក់​មួយនេះ វាក៏ព្យាយាមរើបម្រាស់ខ្លាំងណាស់រហូតដល់ជើងរបស់វា​របកដាច់មាន​ដំបៅ ឈឺផ្សា​ជា​ច្រើន​កន្លែង​ ដោយទាញរើមិនរួច ចុងបញ្ចប់វាលេងព្យាយាមទាញរហូតទៅ ទោះបីជា​នៅ​ពេលនេះ​វាមាន​មាឌធំ​កម្លាំង​ខ្លាំង​យ៉ាងណា​ក៏ដោយ ក៏វាមិនខ្ចីរើទៀតដែរ។

រឿងសត្វដំរីខាងលើគឺជាគតិអប់រំមួយដ៏ល្អ ជាការពិតណាស់មានមនុស្សជាច្រើនដែលរស់នៅក្នុងផ្នត់គំនិតដដែលរាល់ថ្ងៃ គិតថាខ្លួនធ្វើមិនកើតធ្វើមិនបាន មិនព្យាយាមរៀនសូត្រ អភិវឌ្ឍន៍ខ្លួន និងផ្លាស់ប្តូរខ្លួនឯង ដែលជាការពិតខ្លួនឯងមានសក្តានុពល មានសមត្ថភាពអាចធ្វើរឿងបានជាច្រើនបានហើយ តែនៅតែសំងំដដែល 😇

✍️- ស្លាប់ទៅយកលុយទៅមិនបានតែបើខ្វះលុយមានអារម្មណ៍ដូចស្លាប់✍️- លុយទិញក្ដីស្រលាញ់មិនបានតែស្នេហាអាចនឹងបាត់បង់ទៅបានបើខ្វះលុយ✍️...
03/05/2025

✍️- ស្លាប់ទៅយកលុយទៅមិនបាន
តែបើខ្វះលុយមានអារម្មណ៍ដូចស្លាប់

✍️- លុយទិញក្ដីស្រលាញ់មិនបាន
តែស្នេហាអាចនឹងបាត់បង់ទៅបានបើខ្វះលុយ

✍️- លុយមិនអាចទិញការដេកលក់បាន
តែមិនមានលុយគង់ដេកមិនសូវលក់

✍️- លុយមិនអាចទិញសុខភាពដែលល្អបាន
តែដើម្បីសុខភាពដែលល្អ ត្រូវប្រើលុយ

✍️- លុយមិនអាចទិញភាពពូកែបាន
តែចំណេះដឹង និងបរិញ្ញា ដែលបានមកត្រូវប្រើលុយ

✍️- មនុស្សល្ងង់មើលដូចឆ្លាត ពេលមានលុយ
តែមនុស្សឆ្លាតមើលដូចល្ងង់ ពេលមិនមានលុយ

✍️- លុយមិនមែនអ្វីគ្រប់យ៉ាង
តែអ្វីៗស្ទើរតែគ្រប់យ៉ាងត្រូវប្រើលុយ

✍️- រឿងលុយជារឿងតូច
តែបើមិនមានលុយជារឿងធំ

វិធីទប់ទល់នឹងមនុស្សដែលឈ្នានីសយើង1. ធ្វើមិនដឹង៖ មិនថាគេនិយាយអ្វីទេ ធ្វើជាមិនដឹង សើច ងក់ក្បាល ឯកភាព2. សរសើរ៖ បើគេខ្លាំង យើ...
01/05/2025

វិធីទប់ទល់នឹងមនុស្សដែលឈ្នានីសយើង
1. ធ្វើមិនដឹង៖ មិនថាគេនិយាយអ្វីទេ ធ្វើជាមិនដឹង សើច ងក់ក្បាល ឯកភាព
2. សរសើរ៖ បើគេខ្លាំង យើងធ្វើខ្សោយ បើគេធ្វើចេះ យើងធ្វើល្ងង់
3. ជៀស៖ មិនខ្វែងគំនិត មិនបកស្រាយច្រើន ជៀសចេញឱ្យឆ្ងាយ

យើងជាអ្នកបរទេះសេះ ! យើងមិនចង់បានសេះដែលអូសរទេះបែបនេះទេ...គឺយើងចង់ឲ្យស្របគ្នាទៅតាមផ្លូវ តាមគោលដៅតែមួយ
01/05/2025

យើងជាអ្នកបរទេះសេះ ! យើងមិនចង់បានសេះដែលអូសរទេះបែបនេះទេ...គឺយើងចង់ឲ្យស្របគ្នាទៅតាមផ្លូវ តាមគោលដៅតែមួយ

- បរាជ័យជាផ្នែកមួយនៃផ្លូវទៅរកភាពជោគជ័យ។ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតគឺពេលដែលចិត្តយើងបោះបង់ចោល ឬមិនចង់ព្យាយាមទៀត។ ចិត្តប...
27/04/2025

- បរាជ័យជាផ្នែកមួយនៃផ្លូវទៅរកភាពជោគជ័យ។ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតគឺពេលដែលចិត្តយើងបោះបង់ចោល ឬមិនចង់ព្យាយាមទៀត។ ចិត្តបរាជ័យអាចបិទទ្វារឱកាសទាំងអស់ ដែលអាចនាំឱ្យយើងឈានទៅរកភាពជោគជ័យ។

- បើសិនជាយើងអាចរក្សាចិត្តមាំមួន ទោះបីជាបរាជ័យយ៉ាងណាក៏ដោយ យើងនឹងនៅតែមានឱកាសឡើងវិញជានិច្ច។

- អ្នកដែលជោគជ័យមិនមែនសុទ្ធតែគ្មានបរាជ័យឡើយ ប៉ុន្តែគេមិនធ្លាប់បោះបង់ចិត្តនៅពេលបរាជ័យ។

“ការពិតរៀងចាក់ដោតបន្តិចហើយ”1- មិត្តកាន់តែតិច គ្រោះកាន់តែតិច 2- លុយអាចដោះស្រាយបញ្ហាបាន 99% ក្នុងជីវិត3- ធ្វើមិនដឹងមិនលឺ អ...
26/04/2025

“ការពិតរៀងចាក់ដោតបន្តិចហើយ”
1- មិត្តកាន់តែតិច គ្រោះកាន់តែតិច
2- លុយអាចដោះស្រាយបញ្ហាបាន 99% ក្នុងជីវិត
3- ធ្វើមិនដឹងមិនលឺ អាចជៀសនូវគ្រោះបាន 80%
4- ចិត្តល្អ មិនអាចឈ្នះចិត្តអាក្រក់បានទេ
5- បើសិនជាអ្នកគ្មានសមត្ថភាព អ្នកណាក៏មើលងាយអ្នកដែរ រួមទាំងអ្នកផ្ទះរបស់អ្នក

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85570938808

Alerts

Be the first to know and let us send you an email when Khim Sothea ឃីម សុធា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khim Sothea ឃីម សុធា:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Khim Sothea ឃីម សុធា

Welcome to Khim Sothea Page