Swift News

Swift News Swift News is the leading digital news media in Cambodia. Swift News is the best news in Cambodia.
(1)

អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី ៣ នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដ...
26/07/2025

អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី ៣ នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដេីម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ ទោះបី ៣ ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពលនិងភាពមុតស្រួចដល់វីរៈកងទ័ពរបស់យេីង។ ស្មារតីតេជោសែន នៅជាមួយអ្នកប្រយុទ្ធរបស់យេីងគ្រប់ពេល។ រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទេីតែ ៤ ភាគ៥ នៃជីវិតរូបនេះលេីកឡេីងថា សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង៕
https://t.me/swiftnewsdaily

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសង្រ្គាមឈ្លានពានដែលឈានចូលដល់ថ្ងៃទី៣នេះ កងទ័ពសៀម បានបន្តបាញ់ផ្លោងមកលើកម្ពុជា នៅតាមបណ្ត...
26/07/2025

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥
នៅក្នុងសង្រ្គាមឈ្លានពានដែលឈានចូលដល់ថ្ងៃទី៣នេះ កងទ័ពសៀម បានបន្តបាញ់ផ្លោងមកលើកម្ពុជា នៅតាមបណ្តោយព្រំដែន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយលើសពីនេះ សៀម បានពន្លាតការឈ្លានពាននៅ ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំណែកឯផ្នែកជើងទឹក មានសេចក្តីរាយការណ៍ថា សៀម បានបញ្ជូនកប៉ាល់ចម្បាំង៤គ្រឿង នៅក្នុងខេត្តត្រាត ទល់មុខខេត្តកោះកុងរបស់កម្ពុជា។ ចំណែកនៅឯខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ សៀម បានដាក់ពង្រាយកងរថក្រោះ ប្រមាណជាង១០គ្រឿង ក្នុងលក្ខណៈកំញើញ។

July 26, 2025 : In the war of aggression, which has entered its third day, the Thai army continued to shell Cambodia along the border in Oddar Meanchey and Preah Vihear provinces, and in addition, Thai expanded its aggression to Veal Veng district of Pursat province. Meanwhile, the navy reported that Thai had sent four warships to Trat province, opposite Cambodia's Koh Kong province. Meanwhile, in Sra Kaeo province, adjacent to Banteay Meanchey province, Thai had deployed more than 10 tanks in a threatening manner.
https://t.me/swiftnewsdaily

កុមារខ្មែរនៅតាមព្រំដែនជាច្រើននាក់ បាត់បង់ទីជម្រក បាត់បង់ឱកាសសិក្សា ដោយសារ​ការឈ្លានពាន​របស់ថៃ។Many Cambodian children on ...
26/07/2025

កុមារខ្មែរនៅតាមព្រំដែនជាច្រើននាក់ បាត់បង់ទីជម្រក បាត់បង់ឱកាសសិក្សា ដោយសារ​ការឈ្លានពាន​របស់ថៃ។

Many Cambodian children on the border have lost their shelter and education opportunities due to Thai aggression.
https://t.me/swiftnewsdaily

ថ្ងៃទី២៦កក្កដា វិទ្យាល័យហ៊ុនសែន ប្រម៉ោយ និងបឋមប្រម៉ោយ ពោធិសាត់ផ្អាករៀន ដើម្បីយកធ្វើជាកន្លែងស្នាក់នៅរបស់ប្រជាជនភៀសសឹកhttp...
26/07/2025

ថ្ងៃទី២៦កក្កដា វិទ្យាល័យហ៊ុនសែន ប្រម៉ោយ និងបឋមប្រម៉ោយ ពោធិសាត់ផ្អាករៀន ដើម្បីយកធ្វើជាកន្លែងស្នាក់នៅរបស់ប្រជាជនភៀសសឹក
https://t.me/swiftnewsdaily

ក្រសួងអប់រំ៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃនេះ សាលាចំនួន៥៣៦បានបិទទ្វារក្នុង១៤ក្រុង ស្រុក និងខេត្តចំនួន៥ ដែលធ្វើឲ្យប៉ះពាល់ដល...
26/07/2025

ក្រសួងអប់រំ៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃនេះ សាលាចំនួន៥៣៦បានបិទទ្វារក្នុង១៤ក្រុង ស្រុក និងខេត្តចំនួន៥ ដែលធ្វើឲ្យប៉ះពាល់ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូចំនួន១៣ម៉ឺននាក់។

Ministry of Education: As of 12 noon today, 536 schools have closed in 14 cities, districts, and 5 provinces, affecting 130,000 students and teachers.
https://t.me/swiftnewsdaily

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កងទ័ពថៃ ត្រៀមចល័តនាវាចូលចន្លោះកោះកូត កោះឆាងនៅខេត្ត​កោះកុង ចំនួន ០៤គ្រឿងបន្ថែមទៀត សរុបទាំង...
26/07/2025

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កងទ័ពថៃ ត្រៀមចល័តនាវាចូលចន្លោះកោះកូត កោះឆាងនៅខេត្ត​កោះកុង ចំនួន ០៤គ្រឿងបន្ថែមទៀត សរុបទាំងអស់ចំនួន ០៨គ្រឿង។ នេះជាទង្វើប្រកបដោយអរិភាពរបស់កងទ័ពឈ្លានពានថៃ ដែលរំលោភបំពានដោយផ្ទាល់មកលើដែនអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

Ministry of Defense Spokesperson: The Thai military is preparing to move 4 more ships between Koh Kong and Koh Chang in Koh Kong province, for a total of 8 ships. This is a hostile act by the Thai invading army, which directly violates Cambodia's sovereignty and is a serious violation of international law, including the United Nations Charter.
https://t.me/swiftnewsdaily

សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង (បាត់ដំបង)៖ នៅថ្...
26/07/2025

សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានឆ្លៀតពេលដ៏មមាញឹកចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជា។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យបងប្អូនពលករយើងបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។
https://t.me/swiftnewsdaily

អាកាសចរណ៍ស៊ីវិលកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសបិទជើងហោះហើរទាំងអស់លើតំបន់ដែលកំពុងមានជម្លោះជាមួយប្រទេសថៃ ន...
26/07/2025

អាកាសចរណ៍ស៊ីវិលកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសបិទជើងហោះហើរទាំងអស់លើតំបន់ដែលកំពុងមានជម្លោះជាមួយប្រទេសថៃ និងពង្រីកកម្ពស់ជើងហោះហើរទៅកាន់តំបន់ប៉ោយប៉ែត ប៉ៃលិន និងខេត្តសៀមរាប ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរតាមផ្លូវអាកាស។

Cambodian Civil Aviation on July 26, 2025, announced the closure of all flights over the area currently in conflict with Thailand and expanded the flight altitude to the Poipet, Pailin, and Siem Reap areas for the safety of air travelers.
https://t.me/swiftnewsdaily

My message to the WORLD 🌎 I am Shanae- I am American 🇺🇸 who has been living in Cambodia🇰🇭 for 8years with my family. I c...
26/07/2025

My message to the WORLD 🌎

I am Shanae-

I am American 🇺🇸 who has been living in Cambodia🇰🇭 for 8years with my family. I can vouch with my experience in learning about this culture, government and people!

Cambodia’s heart is kind and selfless. Sometime annoyingly so!! Many times even if you offer them something, they will reject your kindness. They are strong, resilient, but they work for what they have. They don’t take what doesn’t belong to theirs because they know what it feels like to have something taken from them. They have experienced loss, and would only want peace for everyone.

They don’t control the narrative but they’re fighting to have their story heard. And the truth is they wouldn’t go to war to conquer more as their hearts already appreciate what they have.

Cambodia wants peace. They don’t want conflict.

ក្នុងសង្គ្រា​មឈ្លានពានថៃមកលើកម្ពុជា បានបង្ខំឱ្យជនស៊ីវិលកម្ពុជាចំនួន ១០៨៦៥ គ្រួសារស្មើប្រមាណ ៣៧​ ៦៣៥ នាក់ ដែលរស់នៅតាមតំបន...
26/07/2025

ក្នុងសង្គ្រា​មឈ្លានពានថៃមកលើកម្ពុជា បានបង្ខំឱ្យជនស៊ីវិលកម្ពុជាចំនួន ១០៨៦៥ គ្រួសារស្មើប្រមាណ ៣៧​ ៦៣៥ នាក់ ដែលរស់នៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។ កងទ័ពឈ្លានពានថៃមានរៀបចំផែនការច្បាស់លាស់ និងបានគិតទុកជាមុននូវទង្វើឈ្លានពានរបស់ខ្លួនមកលើបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

Thailand’s armed invasion of Cambodia has forced 10,865 Cambodian families—approximately 37,635 people—living along the border areas in Preah Vihear, Oddar Meanchey, and Pursat provinces to evacuate to safe locations.The invading Thai forces had a clear plan and had premeditated their aggressive actions against the territorial integrity of the Kingdom of Cambodia.
https://t.me/swiftnewsdaily

បងប្អូនប្រជាពលរដ្ឋចំនួន៦​ ១៩៨នាក់ត្រូវបា​នជម្លៀសពីតំបន់សមរភូមិមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប6198 citizens were ev...
26/07/2025

បងប្អូនប្រជាពលរដ្ឋចំនួន៦​ ១៩៨នាក់ត្រូវបា​នជម្លៀសពីតំបន់សមរភូមិមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

6198 citizens were evacuated from the battlefield to live in Siem Reap province.
https://t.me/swiftnewsdaily

សាលារៀន​ចំនួនន​ ៤៨៨ បានបិទតាមបណ្ដាខេត្តឧត្តរមានជ័យ,​ បន្ទាយមានជ័យ,​ ព្រះវិហារ,​ កោះកុង និង​ពោធិ័សាត់៕​ បច្ចុប្បន្នភាពនាព...
26/07/2025

សាលារៀន​ចំនួនន​ ៤៨៨ បានបិទតាមបណ្ដាខេត្តឧត្តរមានជ័យ,​ បន្ទាយមានជ័យ,​ ព្រះវិហារ,​ កោះកុង និង​ពោធិ័សាត់៕​ បច្ចុប្បន្នភាពនាព្រឹកថ្ងៃ ២៦ កក្កដា​ ២០២៥

488 schools have been closed in the provinces of Oddar Meanchey, Banteay Meanchey, Preah Vihear, Koh Kong and Pursat. Update on the morning of July 26, 2025.
https://t.me/swiftnewsdaily

Address

Ville De Phnom Penh

Alerts

Be the first to know and let us send you an email when Swift News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swift News:

Share

Swift News

Swift News aims to be the leading light for the Cambodian public and to be the place where their voices are heard for policymakers to address and create national policies that best serve the people. It is also the place where Cambodian leaders express their views and plans in leading Cambodia toward peace and prosperity. In this way, Swift News is the intermediary for the people and the leaders. Regionally, Swift News aims to be the Cambodian voice for ASEAN by bringing to the region perspectives from Cambodia relating to regional and global events. Taking advantage of current technological advancement, Swift News relies entirely on digital platforms. The Swift News application is downloadable in App Store and Play Store. The application offers various values to viewers.