09/12/2025
មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងសមត្ថកិច្ចចុះវាយរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាង២០ឆ្នាំ..!!
កំពង់ស្ពឺ÷ប្រជាពលរដ្ឋក្នុងគ្រួសារមួយរស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានសុំឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ពាក់ព័ន្ធនឹងអំពើអយុត្តិធម៌ ខណៈដីរបស់គាត់បានទិញពីប្រជាពលរដ្ឋ រស់នៅអាស្រ័យផលជាង២០ឆ្នាំ ត្រូវមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ច្បាមយកដីរបស់ពួកគាត់ប្រជាពលរដ្ឋស្លូតត្រង់ តាមរយ:ការខ្ចីដៃសហគមន៍ការពារព្រៃឈើ ។
ប្រជាពលរដ្ឋរងគ្រោះបានលើកឡើងថា នេះពិតជារឿងអយុត្តិធម៌បំផុត គាត់ជាប្រជាពលរដ្ឋរងគ្រោះសុំអង្វរថ្នាក់ដឹកនាំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សុំជួយអន្តរាគមន៍ លើភាពអយុត្តិធម៌របស់ពួកគាត់ផង..!
ពាក់ព័ន្ធក្នុងរឿងនេះដែរ អ្នកយកព័ត៌មានយើងមិនអាចសុំចូលទៅកន្លែងវាយរុះរើរបងកសិដ្ឋានចិញ្ចឹមគោរបស់ប្រជាពលរដ្ឋខាងលើ និងការចុះអនុវត្តរុះរើរបងដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺបាននោះឡើយ។ រាល់ព័ត៌មានលម្អិតអង្គភាពយើងនិងមានផ្សាយជូននៅពេលក្រោយ ។!