PCN TV ONLINE

PCN TV ONLINE ព័ត៌មានពិត ឯករាជ្យ ទាន់ហេតុការណ៍ !
ទំនាក់ទំនងចាងហ្វាង÷095999946 /015999946

រថយន្តកុងទីន័របុករថយន្តដឹកថ្មពីក្រោយ ក្រឡាប់កំពប់ថ្មលើមហាវិថីស៊ីជីងពីង ក្រុងតាខ្មៅ បណ្ដាលឲ្យខូចសួនច្បារ(កណ្តាល) ៖ រថយន្ត...
17/09/2026

រថយន្តកុងទីន័របុករថយន្តដឹកថ្មពីក្រោយ ក្រឡាប់កំពប់ថ្មលើមហាវិថីស៊ីជីងពីង ក្រុងតាខ្មៅ បណ្ដាលឲ្យខូចសួនច្បារ

(កណ្តាល) ៖ រថយន្តប្រភេទv1ដឹកកុងទីន័រ បានបើកបុករថយន្តដឹកថ្មពីក្រោយ បណ្ដាលឲ្យក្រឡាប់ចាក់កំពប់ថ្មល្បាយពេញលើកំណាត់ផ្លូវមហាវិថីស៊ីជីងពីង(ខាងលិចបឹងត្នោត៥០០ម៉ែត្រ) ដែលស្ថិតក្នុងភូមិលេខ ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៦ បណ្ដាលឲ្យស្ទះចរាចរណ៍ប់ម៉ោង ហើយសួនច្បាររងការខូចខាត ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ន វីន ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ(រងរបួសស្រាល) បើកបររថយន្តប្រភទបែនដឹកថ្មពេញពាក់ស្លាកលេខចង្កូតស្តាំPP-4902 រថយន្តក្រឡាប់ចាក់ថ្មពេញមួយចំហៀងផ្លូវរងការខូចខាតធ្ងន់(៧០ភាគរយ) និងមានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកភាគីរថយន្ត v1ផ្ទុកទូរកុងទីន័រ បើកបរដោយឈ្មោះ លី កក្កដា ភេទប្រុសអាយុ២៩ឆ្នាំ (រងរបួសស្រាល) មានសឺមីសណ្តោងពាក់ស្លាកលេខភ្នំពេញ4B-5201 និងក្បាលរថយន្តពាក់ស្លាកលេខភ្នំពេញ3C-7363 និងមានទីលំនៅក្នុងភូមិត្រែងទ្រយឹង ឃុំត្រែងទ្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រថយន្តខូចខាត២០ភាគរយ)។

តាមការបំភ្លឺពីតៃកុងរថយន្តបែនដឹកថ្មបានឲ្យដឹងថា ពេលខ្លួនបើកបរទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងទីន័រមួយនៅឈប់អែបក្បែរផ្លូវខាងមុខ ដោយម្ចាស់រថយន្តទើបមកពីហូបបាយហើយបានបើករថយន្តចាកចេញទៅមុខ រួចខ្លួនបើកមកពីក្រោយបង្អង់ល្បឿនហើយក៏បានងាកក្បាលរថយន្តចេញមកឆ្វេងចូលគន្លងផ្លូវទីមួយ ក៏ស្រាប់តែមានរថយន្តប្រភេទv1កុងទីន័របើកមកពីក្រោយបោះពួយយ៉ាងលឿនបុកគូថរថយន្តខ្លួនពីក្រោយបណ្តាលឲ្យក្រឡាប់ ។ ចំណែកតៃកុងរថយន្តv1ក៏បានឆ្លើយប្រាប់ថា៖ មកពីរថយន្តបែនមិនស៊ីញ៉ូឆ្វេងទើបខ្លួនមើលមិនឃើញនិងជាន់ហ្វ្រាំងមិនទាន់ ។

ក្រោយសមត្ថកិច្ចជំនាញពិនិត្យនិងវាស់វែងរួច បានអញ្ជើញគូភាគីទាំងសង្ខាងទៅធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅអធិការដ្ធាននគរបាលក្រុងតាខ្មៅ ចំណែកម្ចាស់រថយន្តដែលបង្ករការខូចខាតសម្បត្តិសាធារណៈរបស់រដ្ធ(បាក់ដួលរាបដើមឈើលម្អរសួនចែកទ្រូងផ្លូវជិត១០ដើម)ត្រូវចូលខ្លួនទៅដោះស្រាយនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល៕

ជនសង័្សយចំនួន០២នាក់ត្រូវបានសម ត្ថកិច្ចនគរបាលស្រុកសំពៅលូនស្រាវ ជ្រាវនិងបង្រ្កាបអនុវត្តតាមច្បាប់(បាត់ដំបង)កាលពីថ្ងៃទី ១៦ ខ...
17/09/2026

ជនសង័្សយចំនួន០២នាក់ត្រូវបានសម ត្ថកិច្ចនគរបាលស្រុកសំពៅលូនស្រាវ ជ្រាវនិងបង្រ្កាបអនុវត្តតាមច្បាប់

(បាត់ដំបង)កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២ និង៤០នាទីនៅចំណុច ក្រុមទី០៩ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយ មានការចង្អុលទិសដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅ លូន បានដឹកនាំកម្លាំងជំនាញនិងកម្លាំ ងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានឃ-ាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ គឺឈ្មោះ លី ឡាយហុង ភេទ ប្រុ ស អាយុ --- ឆ្នាំ ស្នាក់នៅ ភូមិ គីឡូ ១៣ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងឈ្មោះ ចិន ពៅ ភេទប្រុស អាយុ ២៤ឆ្នាំមានទី លំនៅ ភូមិពោធិ័ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅ លូន ដើម្បីសាកសួរពាក់ព័ន្ធនឹងករណី លួចដោយមានស្ថានទម្ងន់ទោស(លួចទ្រព្យសម្បត្តិ)របស់ជនរងគ្រោះឈ្មោះ ផាត ស្រីនាង ភេទស្រី អាយុ ៤៧ ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំសន្តិ ភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងដកហូតសម្ភារៈវត្ថុតាង ទូរស័ព្ទដៃម៉ាក OPPOF9 ពណ៌ខ្មៅ ចំនួន ០១ គ្រឿង និងទួណឺវិសដងជ័រពណ៌ខ្មៅលាយទឹកក្រូច ចំនួន ០១ ដើម ។

ជនសង័្សយបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយការគាស់ទំលុះទំលាយចូលលួចក្នុងពេលដែលម្ចាស់ផ្ទះមិននៅ ហើយពេលនេះសមត្ថកិច្ចរៀបចំបញ្ជូន មកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីតាមផ្លូវច្បាប់ រីឯទ្រព្យស ម្បត្តិបានប្រគល់ជូនជនរងគ្រោះវិញ៕

16/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ព្រលានយន្តហោះចាស់ នឹងដាក់ឈ្មោះថា "សួនច្បារពោធិ៍ចិនតុង" ដោយបច្ចុប្បន្នកំពុងរៀបចំដាំដើមឈើ និងស្រះទឹក ខណៈផ្លូវយន្តហោះរត់ នៅបន្តរក្សាដដែល ដើម្បីបម្រុង

16/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យវិស័យឯកជន វិនិយោគលើទីតាំងរដ្ឋ ហើយបម្រើវិស័យឯកជននោះឡើយ

16/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ គ្រប់គ្រងលើគុណភាពថ្នាំ និងឡេ លក់តាមអនឡាញ ចៀសវាងប៉ះពាល់ដល់សុខភាពពលរដ្ឋ

16/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវអនុវត្តគោលការណ៍ "៣ឆាប់" ដើម្បីព្យាបាលអ្នកជំងឺ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា

15/09/2026

ឡានកុងទីន័រធ្លាក់ស្ពានប្រសូត្រ​ ខេត្តស្វាយរៀង​ ល្ងាច15កញ្ញា2026

មិនដឹងកម្មពៀរអ្វី? លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ សង្ស័យស្រវឹង បានបើកប ររថយន្ត Ford Rapto...
15/09/2026

មិនដឹងកម្មពៀរអ្វី? លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ សង្ស័យស្រវឹង បានបើកប ររថយន្ត Ford Raptor F-150 ពណ៌ខ្មៅ ផ្លាកលេខ ខេមរភូមិន្ទ09 2-3907 ទៅបុករថយន្ត BYD Sealion5 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CI-8550 ឱ្យទៅបុក រថយន្ត Toyota Prius hybrid ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BO-3530 ឱ្យទៅបុក ម៉ូតូ Honda Dream នៅលើមហាវិថី សហព័ន្ធរុស្ស៊ី ត្រង់ចំណុចក្បែរអាគារ ប៊ូយ៉ុង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ២៣ និង០០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៧៕

15/09/2026

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ឪ្យថៅកែដរ ក្បាលកោះ ប្រញាប់ ចូលខ្លួន មកបង់ផាក នៅសាលាក្រុង តាខ្មៅ អោយបាន ក្នុង ២៤ម៉ោង ។

14/09/2026

ម្តាយមានបញ្ហាខួរក្បាលបីកូនតូចដើររកប្តីមានបងប្អូនណាស្គាល់គាត់អត់​ នៅប៉ុស្តិ៍ទន្លេបាសាក់​ យប់14-9-2026

Address

St 205, Toul Svay Prey II
Ville De Phnom Penh
12309

Alerts

Be the first to know and let us send you an email when PCN TV ONLINE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PCN TV ONLINE:

Shortcuts

Share