Inews TV

Inews TV page Inews TV ធ្វើបច្ចុប្បន្នភាពដំណឹងថ្មីៗមានប្រភពច្បាស់លាស់ ចែករំលែកជូនប្រិយមិត្តរាល់ថ្ងៃ

13/09/2025

ការបើកបរចាំបាច់គោរពច្បាប់ចរាចរណ៍ផ្លូវគោកជាគោល
ចំពោះករណីនេះតើកំហុសម្ខាងណា?
សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងប្រកាន់គន្លងអទិភាពរៀងរាល់ធ្វើដំណើរលើដងផ្លូវ

ឃ្លីបវីដេអូខ្លីជួយក្មេងស្រី ដៃជាប់ច្រវ៉ាក់ទាកជាបរទេះរុញដើររើសអេតចាយជាមួយឪពុក ត្រូវបានមន្ទីរសង្គមកិច្ចជួយយកទៅមើលថែជំនួសភ្...
13/09/2025

ឃ្លីបវីដេអូខ្លីជួយក្មេងស្រី ដៃជាប់ច្រវ៉ាក់ទាកជាបរទេះរុញដើររើសអេតចាយជាមួយឪពុក ត្រូវបានមន្ទីរសង្គមកិច្ចជួយយកទៅមើលថែជំនួស

ភ្នំពេញ÷ ឃ្លីបខ្លីនៃវីដេអូស្តីពី កុមារីម្នាក់ដើរតាមរទេះអេតចាយឪពុកត្រូវបានគេចែកចាយលើបណ្តាញសង្គម ត្រូវបានអាជ្ញាធរចស្រាវជ្រាវរហូតបានជួប និងសួរនាំទើបដឹងរឿងពិត។ យ៉ាងណាម៉ិញឃ្លីបវីដេអូនេះក៏បានរួមចំណែកជួយឲ្យក្មេងស្រីតូចដើរពន្នេរចរតាមឪពុករើសអេតចាយចិញ្ចឹមជីវិតរាល់ថ្ងៃ ត្រូវបានជួយអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញជួយយកទៅមើលថែទាំជំនួសលោកពុកជាបណ្តុះអាសន្មក្នុងគ្រាគាត់កំពុងជួបការលំបាកនេះ។

សូមជម្រាបថា ៖ក្រោយឃើញការផ្សព្វផ្សាយនៅលើបណ្តាញសង្គមជុំវិញករណីបុរសជាឪពុកដាក់ច្រវ៉ាក់កដៃកូនស្រីភ្ជាប់ជាមួយរទេះដើរតាមដងផ្លូវរើសអេតចាយ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកអធិការនគរបាលខណ្ឌចំការមន ស្រាវជ្រាវករណីនេះជាបន្ទាន់ ហើយនៅរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ក៏បានរកឃើញបុរសជាឪពុក និងកូនស្រីហើយធ្វើការសួរនាំបុរសជាឪពុកនោះ។

យោងតាមចម្លើយរបស់បុរសជាឪពុកប្រាប់ថា គាត់មានឈ្មោះ សុខ វ៉ាន់ឌី មុខរបររើសអេតចាយ ប្រពន្ធរបស់គាត់ស្លាប់ជាច្រើនឆ្នាំមកហើយ។ មូលហេតុដែលគាត់ដាក់ច្រវ៉ាក់កដៃកូនស្រី ដោយសារខ្លាចកូនស្រីដើរចេញឆ្ងាយ ដោយបារម្ភកូនរវង្វេងពីគាត់ ព្រោះកន្លងមកគាត់បានបាត់កូនមួយថ្ងៃទៅពីរថ្ងៃ ទម្រាំរកឃើញវិញ គាត់មិនមានបំណងអាក្រក់ធ្វើបាបលើកូនស្រីនោះឡើយ។

បច្ចុប្បន្នសមត្ថកិច្ចបានណែនាំអប់រំបុរសជាឪពុកមិនឱ្យដាក់ច្រវ៉ាក់កដៃកូនស្រីទៀតទេ និងជូនថវិកាមួយចំនួនជូនគាត់ដែលមានការខ្វះខាត។ បន្ទាប់មកសមត្ថកិច្ចបានទំនាក់ទំនងទៅមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីយកក្មេងស្រីមើលថែទាំ៕

12/09/2025

ម្ចាស់បំណុលក្លាយជាជនល្មើស ក្រោយធ្វើសកម្មភាពចា..ក់ស្ត្រីកូនបំណុលជាច្រើនកាំបិ..តបណ្ដាលឲ្យរបួសធ្ងន់

(ខេត្តសៀមរាប)៖ សមត្ថកិច្ចស្រុកប្រាសាទបាគងបានរាយការណ៍អំពីករណីអំពើហិ..ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ចា..ក់និងកាំបិ...តចិតបន្លែ យ៉ា..ងសាហា...វព្រៃ...ផ្សៃ ហួ..សពីតម្លៃជាមនុស្ស ជាតិមួយ នៅចំណុចផ្ទះ របស់ម្ដាយជនរងគ្រោះ ដែលស្ថិតក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅវេលាម៉ោង៩ និង ២០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ប្រភពច្បាស់ការណ៍បានឱ្យដឹងថា អំពើឃោ..រឃៅបានបង្កឡើងដោយជនសង្ស័យជាម្ចាស់បំណុលឈ្មោះ ផល បូរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយជនរងគ្រោះគឺជាកូនបំណុលឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ាភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពដដែលបានបន្តថា កន្លងមកឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា បានខ្ចីលុយពីឈ្មោះ ផល បូរ៉ា ដែលមានទឹក ប្រាក់សរុបចំនួន១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយក្រោយមកឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា បានសងចំនួនបីពាន់ដុល្លាររួចទៅហើយ និងនៅសល់ប្រាំពីរពាន់ដុល្លារសហរដ្ឋអាមេរិកទៀតមិនទាន់បានសងក៏មានការឈ្លោះទាស់ទែងគ្នារហូតមក។

ប្រភពដដែលបន្ថែមទៀតថា លុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៩ ព្រឹកឈ្មោះ ផល បូរ៉ា ជាម្ចាស់កំណុលបានទៅសួរនាំឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា ជាជនរងគ្រោះ។ នៅពេលទៅដល់ បាននិយាយសម្រប សម្រួលគ្នា ប៉ុន្តែមិនត្រូវក៏មានការឈ្លោះប្រកែកគ្នា តឹងសសៃរក ហើយពេលនោះឈ្មោះ ផល បូរ៉ា បានដកកាំបិ..តចិតបន្លែមានផ្លែដែក ដងជ័រពណ៌ខ្មៅ ប្រវែងបីតឹក ដែលខ្លួនបានយកមកពីផ្ទះ ចា..ក់ទៅលើឈ្មោះ តាន់ ម៉ារ៉ា ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ង...ន់ បន្ទាប់មកឈ្មោះ ផល បូរ៉ា បានជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិគោកត្នោតវិញបាត់។

ប្រភពបានបញ្ជាក់ថា បច្ចុប្បន្នឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា ជាជនរងគ្រោះកំពុងធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកឯជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ សមត្ថកិច្ចជំនាញកំពុងសាកសួរ និងបន្តនីតិវិធី៕

12/09/2025

បឋម៖ ករណីគ្រោះអគ្គីភ័យឆេះផ្ទះស្នាក់របស់កម្មករសំណងមួយនៅក្នុងតំបន់OCIC ខាងក្រោយអគារពន្ធដាថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ។

12/09/2025

សមត្ថកិច្ចបានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ និងដកហូតអាវុ.ធមួយចំនួន ក្នុងករណីផ្ទុះអាវុ.ធនៅម្តុំផ្សារព្រីនឆ្នេរអូរ ឈើទាល ក្នុងក្រុងព្រះសីហនុ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅយប់ថ្ងៃទី ១១ កញ្ញា ២០២៥ មានករណីផ្ទុះអាវុ.ធនៅម្តុំផ្សារព្រីនឆ្នេរអូរ ឈើទាល ហើយភ្លាមៗ សមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ និងដឹកហូតអាវុ.ធមួយចំនួន។ ចំពោះព័ត៌មានលម្អិត សមត្ថកិច្ចនឹងជូនជ្រាប ក្រោយបំពេញនិតិវិធីរួច៕

11/09/2025

មិនដឹងទាស់សម្តីគ្នារឿងអ្វីទេ លេងសុទ្ធតែដំបង និងប៉ែល ដេញវា..យគ្នា ២ទល់១រត់បាតជើងសព្រាត
ប្រភពSamArt kunkhmer ខ្លាចាស់

11/09/2025

ករណីចរាចរណ៍ រវាងម៉ូតូបុកនិងរថយន្តបើកឆ្លងផ្លូវ ទីតាំងកើតហេតុនៅមុខខ្លោងទ្វា វត្តតាពៅ ។
ដោយចំណុច ស្ទើរមិនលុះថ្ងៃ ជាញឹកញាប់ តែកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ប្រជាពលរដ្ឋរស់នៅជិតកន្លែងនោះ ស្នើសុំ មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ជួយដាក់ភ្លើងស្តុកកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្សេងផ្សេង។
ដោយជាងកាមេរ៉ាសុវត្ថិភាពក្រុងបាវិត 11/9/2025

11/09/2025

នាំក្រុមជនសង្ស័យមករកវត្ថុតាង

ក្រុមអ្នកលេ..ងកាំ.បិត ធា.ក់កា.ប់និងវា.យប្ល./ន់ យ៉ាងសាហា.វ រហូតស្លា./ប់គេម្នាក់ ម្នាក់ទៀតរ.បួសធ្ង./ន់ ។
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្ភ្នំពេញ ប្រមូលបានចំនួន១៤នាក់

11/09/2025

ប៉ុន្មានថ្ងៃជាប់ៗគ្នាលើបណ្តាញសង្គមឃើញតែអ្នកបើកបរឈ្លុះគ្នារហូត!

ព្រឹកនេះមានរវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកអីវ៉ាន់នៅតាមមកដល់ផ្លូវជាតិលេខ១ នៅខាងកើតផ្សារក្រោលគោ ស្ថិតក្នុង ភូមិគក់កណ្ដុរ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងគីឡូ ១០៧ ថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៥។

ប្រភពដេកលក់

11/09/2025

ប៉ូលីសចាប់ខ្លួនបានហើយ
ខ្មាន់កំភ្លេីងបាញ់ លោក Charlie Kirk ដែលជាមនុស្សជំនិតលោកប្រធានាធិបតី Donald J. Trump បញ្ជូនទៅកាន់ពន្ធនាគារភ្លាមៗ

ចាប់បានហើយខ្មាន់កាំភ្លើង
11/09/2025

ចាប់បានហើយខ្មាន់កាំភ្លើង

បុណ្យភ្ជុំបិណ្ឌឆ្នាំនេះរាជរដ្ឋាភិបាលរៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញប្រចាំថ្ង...
11/09/2025

បុណ្យភ្ជុំបិណ្ឌឆ្នាំនេះរាជរដ្ឋាភិបាលរៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥រយៈពេល៦ថ្ងៃ ជិះដោយឥតបង់ប្រាក់ ។

Address

Ville De Phnom Penh

Telephone

+85592208097

Website

Alerts

Be the first to know and let us send you an email when Inews TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Inews TV:

Share