TN TV Online

TN TV  Online TN TV​ Online ប្រមូលផ្តុំដោយ ព័ត៌មាន អប់រំ ចំណេះដឹង វប្បធម៌ ប្រពៃណី អក្សសាស្រ្ត សាសនា។ល។

TNTV Online ជាស្ថាប័នព័ត៌មាន ដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងព័ត៌មាន សម្រាប់បម្រើការងាររបស់ខ្លួនទៅតាមគោលការណ៏វិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន។
TNTV ផ្តល់ព័ត៌មានពិតគ្រប់ទីកន្លែង ដើម្បីប្រយោជន៏សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរ ស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

26/07/2025

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានបាញ់ផ្លោងចូលដីយើងទាំងកម្រោលនៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ហើយដែលជាការបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។

━━━━༻❀༺━━━━
👉join https://t.me/tntvonline

សម្តេចធិបតី៖ ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ព...
25/07/2025

សម្តេចធិបតី៖ ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម:
កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។
ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។
ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។
ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។
ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។
ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ។

━━━━༻❀༺━━━━
👉join https://t.me/tntvonline

រដ្ឋបាលខេត្តកំពង់ធំ ចេញញត្តិគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់ទាំងស្រុងលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម...
25/07/2025

រដ្ឋបាលខេត្តកំពង់ធំ ចេញញត្តិគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់ទាំងស្រុងលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រដោយឥតងាករេចំពោះវីរកងទ័ពជួរមុខកម្ពុជា ដែលបាន និងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែលបង្កឡើងដោយកងទ័ពថៃ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

━━━━༻❀༺━━━━
👉join https://t.me/tntvonline

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม



#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។
#កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន។
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា។
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
. .

ជនក្បត់ជាតិ ចារកម្ម យកការណ៍ឱ្យខ្មាំង ត្រូវបានបញ្ជួនខ្លួនដល់ កងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយ នៅថ្ងៃតី២៥ ខែកក្កដា ឆ្នាំ២០២៥ន...
25/07/2025

ជនក្បត់ជាតិ ចារកម្ម យកការណ៍ឱ្យខ្មាំង ត្រូវបានបញ្ជួនខ្លួនដល់ កងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយ នៅថ្ងៃតី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

━━━━༻❀༺━━━━
👉join https://t.me/tntvonline

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม



#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។
#កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន។
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា។
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
. .

សេចក្តីជូនដំណឹងបន្ទាន់រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក...
25/07/2025

សេចក្តីជូនដំណឹងបន្ទាន់

រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានភាពមិនល្អបច្ចប្បន្នបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន យើងបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ «ទោះបីមានឯកសារ ឬគ្មានឯកសារ» និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ។

ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬ មិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 នោះក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជួយដោយឆន្ទះខ្មែរតែមួយ ។
សូមអរគុណ!

━━━━༻❀༺━━━━
👉join https://t.me/tntvonline

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม



#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។
#កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន។
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា។
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
. .

25/07/2025

នៅថ្ងៃទី២៥.៧.២០២៥ អាចោរសៀមឈ្លានពាន់បានរៀបចំកាំភ្លើងធំបាញ់ផ្លោងចូលដីខ្មែរ។

25/07/2025

នយោបាយតេជោ គឺសន្តិភាព នយោបាយ សម រង្ស៊ី រត់ចោលស្រុកក្បត់ជាតិ នាំតែការវិនាស និងឈឺចាប់ដល់អ្នកគាំទ្រ។ រួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងទ័ព ដើម្បីបូរណភាព និងអធិបតេយ្យជាតិយើង។

━━━━༻❀༺━━━━
👉join https://t.me/tntvonline

25/07/2025

នៅព្រឹកថ្ងៃទី២៥.៧.២០២៥ចោរសៀមឈ្លានពានបានបើការប្រយុទ្ធជាមួយបងៗកងទ័ពជួរមុខនៅតំបន់អាសេះបន្តទៀតហើយ។

សេចក្ដីថ្លែងការណ៍របស់សមាគមយុវជនអ្នកបន្តវេន-SYA អំពីស្ថានការណ៍នៃការផ្ទុះអាវុធរបស់កងទ័ពថៃឈ្លានពានមកលេីដែនអធិបតរយ្យភាពរបស់ក...
24/07/2025

សេចក្ដីថ្លែងការណ៍របស់សមាគមយុវជនអ្នកបន្តវេន-SYA អំពីស្ថានការណ៍នៃការផ្ទុះអាវុធរបស់កងទ័ពថៃឈ្លានពានមកលេីដែនអធិបតរយ្យភាពរបស់កម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

━━━━༻❀༺━━━━
👉join https://t.me/tntvonline

គោព្រៃ ១២គ្រឿង ត្រៀមខ្លួនរួចជាស្រេចសម្រាប់បម្រើការជូនកងទ័ពកម្ពុជាជួរមុខរបស់យើង។ប្រភពពី GTV Motors Cambodia━━━━༻❀༺━━━━👉jo...
24/07/2025

គោព្រៃ ១២គ្រឿង ត្រៀមខ្លួនរួចជាស្រេចសម្រាប់បម្រើការជូនកងទ័ពកម្ពុជាជួរមុខរបស់យើង។

ប្រភពពី GTV Motors Cambodia

━━━━༻❀༺━━━━
👉join https://t.me/tntvonline

គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការដឹកនាំដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ...
24/07/2025

គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការដឹកនាំដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារ បូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរកងទ័ពជួរមុខកម្ពុជា ដែលបានកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែលបង្កឡើងដោយកងទ័ពថៃនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

━━━━༻❀༺━━━━
👉join https://t.me/tntvonline

គណបក្សបំណងពលរដ្ឋ ថ្កោលទោសចំពោះទង្វើឈ្លានពានយោធាយ៉ាងគឃ្លីនរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបើកការវាយប្រហារចាប់ផ្តើមពីប្រាសា...
24/07/2025

គណបក្សបំណងពលរដ្ឋ ថ្កោលទោសចំពោះទង្វើឈ្លានពានយោធាយ៉ាងគឃ្លីនរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបើកការវាយប្រហារចាប់ផ្តើមពីប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ផ្សេងៗទៀត ក្នុងខេត្តឧត្តមានជ័យ និងតំបន់មុំបី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

━━━━༻❀༺━━━━
👉join https://t.me/tntvonline

Address

Ville De Phnom Penh

Alerts

Be the first to know and let us send you an email when TN TV Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TN TV Online:

Share