អ៊ីនទូហ្វី - intufe

អ៊ីនទូហ្វី - intufe INTUFE គឺជាអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត

16/07/2025
16/07/2025
16/07/2025
សេចក្តីថ្លែងការណ៍រួម៖ សូមលើកលែងបទចោទប្រកាន់ និងដោះលែង លោក ជា ចាន់ថា ------------------------------------យើងខ្ញុំជាអង្គកា...
14/07/2025

សេចក្តីថ្លែងការណ៍រួម៖ សូមលើកលែងបទចោទប្រកាន់ និងដោះលែង លោក ជា ចាន់ថា
------------------------------------
យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលរួមមាន សហជីព សហព័ន្ធសហជីព សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន មានការសោកស្តាយយ៉ាងខ្លាំងចំពោះតុលាការខេត្តស្វាយរៀង ដែលនៅតែបន្តឃុំខ្លួនលោក ជា ចាន់ថា ទាំងអយុត្តិធម៌ ។ អស់រយៈពេលជិតមួយឆ្នាំមកហើយ ដែលលោក ជា ចាន់ថា នៅជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង ការចាប់ និងការឃុំខ្លួនលោក ជា ចាន់ថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពការងារស្របច្បាប់របស់សមាគម ជាពិសេសការងារចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការចុះឈ្មោះក្នុងបេឡាជាតិនៃរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មុខរបរបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យើងស្នើសុំឱ្យតុលាការ សូមមេត្តាលើក​លែង​បទចោទប្រកាន់ និងដោះលែងលោក ជា ចាន់ថា ឱ្យមានសេរីភាពឡើងវិញ ដើម្បីអាចឱ្យលោកបន្តមុខរបរក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដោះស្រាយបញ្ហាជីវភាពគ្រួសារ និងជួយដល់សង្គមជាតិផងដែរ

14/07/2025

ព័ត៌មានព្យសនកម្ម (Mal-information): ភាគច្រើនជារឿងពិត តែផ្សាយក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់អ្នកដទៃ ឬ បង្កអសន្តិសុខប្រទេសជាតិ។
#ព័ត៌មានច្របូកច្របល់ #ព័ត៌មានព្យសនកម្ម

10/07/2025

កម្មករជាង៨០០នាក់នៅកំពង់ចាមទាមទារសំណងសមរម្យបន្ទាប់ពីត្រូវក្រុមហ៊ុនបញ្ឈប់ការងារ

(អត្ថបទដោយ៖ ប៉ា តុងចិន)

កម្មករប្រមាណជាង៨០០នាក់នៅកំពង់ចាមទាមទារឱ្យមានដំណោះស្រាយសមរម្យ បន្ទាប់ពីពួកគាត់ត្រូវក្រុមហ៊ុនបញ្ឈប់ការងារដោយមិនបានជូនដំណឹង។ កម្មករនិយោជិតនៅរោងចក្រ ឡឺក្រោន ស៊ូ( LeCrown Shoes Industry) នៅខេត្តកំពង់ចាមទទូចឱ្យក្រុមហ៊ុនពន្លឿនការផ្ដល់សំណងជូនពួកគេ តាមច្បាប់ដែលបានកំណត់។ ករណីទំនាស់ការងារនេះកំពុងស្ថិតក្រោមការជួយសម្របសម្រួលនឹងដោះស្រាយពីមន្ត្រីក្រសួងការងារ។

តំណាងកម្មករនិយោជិតនៃរោងចក្រ ឡឺក្រោន ស៊ូ អ្នកស្រី ធឿន ស្រីណយ បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែកក្កដានេះថា តំណាងក្រសួងការងារ តំណាងរោងចក្រ រួមទាំងភាគីពាក់ព័ន្ធ កំពុងប្រជុំគ្នាដោះស្រាយករណីនេះ។ អ្នកស្រីបន្ថែមថា ក្រុមកម្មករនិយោជិតជាច្រើន បានផ្ទុះការតវ៉ាកាលពីថ្ងៃទី០៨ ខែកក្កដា ដើម្បីទាមទារឱ្យថៅកែរោងចក្រអនុវត្តតាមច្បាប់ស្តីពីការងារ បន្ទាប់មកទើបមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ។

អ្នកស្រីបញ្ជាក់ថា៖«រឿងដែលកំពុងប្រជុំដោះស្រាយហ្នឹង វាទាក់ទងនឹងការបញ្ចប់កិច្ចសន្យាបងប្អូនកម្មករដោយមិនបានជូនដំណឹងមុន ប្រមាណជាង៨០០នាក់ ដោយទាមទារទៅខាងរោងចក្រឱ្យ(ផ្តល់សំណង)សមស្រប តាមចំណុចច្បាប់របស់ក្រសួងការងារដែលគាត់ចែង»។

តំណាងកម្មកររូបនេះបញ្ជាក់ថា រោងចក្រ ឡឺក្រោន ស៊ូ មានកម្មករនិយោជិតសរុបជាង ៦ពាន់នាក់ ប៉ុន្តែអ្នកដែលត្រូវក្រុមហ៊ុនបញ្ចប់កិច្ចសន្យាមានជាង ៨០០នាក់។ ក្នុងនោះភាគីរោងចក្របានប្រាប់ថា ការបញ្ចប់កិច្ចសន្យាការងារកម្មករនិយោជិតនេះ ដោយសារគ្មានការបញ្ជាទិញ៖«(គេប្រើ)ភាសាមួយម៉ាត់ថារោងចក្រអត់មានការបញ្ជាទិញ»។

ទោះជាបែបនេះក្តី ប៉ុន្តែអ្នកស្រី ស្រីណយ ទាមទារឱ្យថៅកែរោងចក្រដោះស្រាយសំណងជូនកម្មករនិយោជិតទាំងជាង៨០០នាក់ ទៅតាមអ្វីដែលមានចែងក្នុងច្បាប់ ខណៈក្រុមកម្មករនិយោជិតសុទ្ធតែបានចូលធ្វើការចន្លោះពី៥ ទៅ១០ឆ្នាំ។

អ្នកស្រីថា៖«សម្រាប់ពួកខ្ញុំ បើសិនជារោងចក្រថាអត់មានឥវ៉ាន់ធ្វើ គឺខ្ញុំសូមស្នើឱ្យគាត់ធ្វើតាមមាត្រាដែលចែង ដោយមានលុយជំងឺចិត្តទៅតាមផ្លូវច្បាប់ គឺអត់មានទាមទារអីលើសទេ»។

តំណាងកម្មករដដែល ជំរុញឱ្យថៅកែក្រុមហ៊ុនពន្លឿនការដោះស្រាយសំណង ដើម្បីឱ្យកម្មករនិយោជិតដោះស្រាយបញ្ហាជីវភាព អំឡុងពេលស្វែងរកការងារថ្មី។

កម្មករនិយោជិតផ្សេងទៀត ដែលត្រូវបានរោងចក្រ ឡឺក្រោន ស៊ូ បញ្ចប់កិច្ចសន្យា ចាត់ទុកថា ការបញ្ឈប់ពួកគាត់ពីការងារនេះជារឿងមិនត្រឹមត្រូវ ដោយថាពួកគាត់កំពុងបំពេញការងារធម្មតា ប៉ុន្តែបែរជាត្រូវបានបញ្ឈប់ភ្លាមៗ។ បញ្ហានេះ ពួកគាត់អះអាងថា ប៉ះពាល់ខ្លាំងដល់ជីវភាព និងការសងបំណុលធនាគារ ព្រោះពួកគាត់ខ្លះជាជំហរក្នុងគ្រួសារ។

បើតាមការឱ្យដឹងពីកម្មករនិយោជិត ក្រុមហ៊ុនព្រមផ្តល់សំណងឱ្យពួកគាត់ប្រមាណ២០០ដុល្លារអាមេរិក ក្នុងម្នាក់។ ប៉ុន្តែពួកគាត់អះអាងថា មិនអាចទទួលយកបាន ព្រោះមិនសមនឹងរយៈពេលធ្វើការជាច្រើនឆ្នាំ។
ប្រជាកាសែត មិនទាន់អាចសុំការឆ្លើយតបពីភាគីរោងចក្រ ឡឺក្រោន ស៊ូ បាននៅឡើយទេ ដោយបានព្យាយាមទាក់ទងតាមលេខទូរស័ព្ទនៅលើគេហទំព័រហ្វេសប៊ុកដែលបានបញ្ជាក់ថាជាលេខក្រុមហ៊ុន តែខលចូលប៉ុន្តែមិនមានអ្នកទទួល។

ជំនួយការជាស្ត្រីនៅក្នុងរោងចក្រម្នាក់ អះអាងថាមិនហ៊ានឆ្លើយតបទេ ដោយប្រាប់ឱ្យទាក់ទងទៅថ្នាក់លើរបស់ក្រុមហ៊ុន។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា មានប្រសាសន៍ថា ក្រសួងការងារបានជួយយកចិត្តទុកដាក់សម្របសម្រួលករណីនេះ តាំងពីថ្ងៃដែលកម្មករនយោជិតផ្ទុះការតវ៉ាដំបូង រហូតមកដល់ថ្ងៃទី១០ ខែកក្កដានេះ។ លោកបញ្ជាក់ថា វិវាទការងារនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗដោយថាភាគីកម្មករនិយោជិត និងក្រុមហ៊ុន យោគយល់គ្នាទៅវិញទៅមក។

លោកគូសបញ្ជាក់ថា៖«វា(ការដោះស្រាយ)ជិតចប់ហើយ នៅសល់តែចំណុចតូចមួយទេ ដែលបងប្អូនយើងអាចនឹងឈានដល់ការបញ្ចប់នាពេលឆាប់ៗនេះ»។

បន្ថែមលើនេះលោកសង្កត់ធ្ងន់ថា ក្រសួងការងារនឹងធានាឱ្យបាននូវយុត្តិធម៌ជូនភាគីទាំងសងខាង ដោយមិនអនុញ្ញាតឱ្យភាគីណាមួយរំលោភលើភាគីម្ខាងទៀតឡើយ។

អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) លោក ឃុន ថារ៉ូ យល់ថាការបញ្ចប់កិច្ចសន្យាកម្មករនិយោជិតទ្រង់ទ្រាយធំនេះមិនត្រូវនីតិវិធីច្បាប់នោះទេ។ លោកថាការបញ្ឈប់កម្មករនិយោជិត លុះត្រាតែពួកគាត់ប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ឬឆ្លងកាត់ការធ្វើអធិការកិច្ចរកឃើញថារោងចក្រមានបញ្ហាហិរញ្ញវត្ថុ ឬឧបសគ្គជាក់លាក់ណាមួយ ដែលមានចែងក្នុងច្បាប់ស្តីពីការងារ។

លោកជំរុញឱ្យ ក្រសួងស្ថាប័នពាក់ព័ន្ធផ្ទៀងផ្ទាត់ពីអង្គហេតុនៃការបញ្ចប់កិច្ចសន្យានេះ។ លោកថាក្នុងករណីរកឃើញថាកម្មករនិយោជិតរងភាពអយុត្តិធម៌ នោះថៅកែក្រុមហ៊ុនត្រូវទទួលពួកគេចូលបំពេញការងារវិញ។
លោកថ្លែងថា៖«ករណីនេះ ប្រសិនបើរកឃើញថាពួកគាត់ត្រូវបានបញ្ឈប់ខុសនីតិវិធី ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចក្នុងការទទួលយកពួកគាត់ធ្វើការវិញ»។

មាត្រា៧៧នៃច្បាប់ស្តីពីការងារ បានចែងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោជកតែឯកឯងគ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឱ្យដំណឹងមុន តម្រូវឱ្យនិយោជកចេញប្រាក់ទូទាត់ដល់កម្មករនិយោជិតមានចំនួនស្មើគ្នានឹងទឹកប្រាក់ឈ្មួល និងអត្ថប្រយោជន៍គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឱ្យដំណឹងមុន ដែលគេមិនបានគោរព៕

10/07/2025

តំ​ណាង​សមាគម​វាយ​នភណ្ឌ​សម្លៀក​បំពាក់ ​ស្បែក​ជើង ​និង​ផលិត​ផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា​ លើក​ឡើង​ថា ​កម្ពុជា​នឹង​ពិបាក​ប្រ​កួត​ប្រ​ជែង​ផ្នែក​វិស័យ​កាត់​ដេរ​ជា​មួយ​វៀត​ណាម​ដែល​នៅ​ក្បែរ​ខាង​កម្ពុជា​ ដោយ​សារ​តែ​អាមេរិក​យក​ពន្ធ​ពី​វៀត​ណាម​តែ​២០%​។​ ក្តី​បារម្ភ​នេះ​កើត​ឡើង​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ នៅថ្ងៃ​ទី​៧ ​ខែ​កក្កដា បាន​ប្រកាស​យក​ពន្ធ​ពី​លើ​ទំនិញ​កម្ពុជា​ក្នុង​អត្រា​៣៦% ​ពោល​ត្រូវ​បាន​បញ្ចុះពី​៤៩%​ដែល​បាន​កំណត់​កាល​ពី​ខែ​មេសា​។
ប្រភព RFI ៖ https://bit.ly/3GE9C1L

ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៥ប្រធានសហព័ន្ធសហជីពឯករាជ្យ (INTUFE)​ លោក​ Sithyneth Ry - រី សិទ្ធីណែត​ និងអង្គការ​ សមាគម​ សក...
10/07/2025

ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៥
ប្រធានសហព័ន្ធសហជីពឯករាជ្យ (INTUFE)​ លោក​ Sithyneth Ry - រី សិទ្ធីណែត​ និងអង្គការ​ សមាគម​ សកម្មជនសិទ្ធិមនុស្ស​ បរិស្ថាន​ ជាច្រេីននាក់​ បានទៅគោរពវិញ្ញាណ​ក្ខន្ធ​ នឹងដាក់កម្រងផ្កា​ នៅស្ថានីយប្រេងឥន្ធនៈកាល់តិច​ បូកគោ ដើម្បីរំឭកខួបប្រាំបួនឆ្នាំនៃឃាតកម្មលើលោក បណ្ឌិត​ កែម ឡី​ ដែលរូបលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់​។

៩ ឆ្នាំហើយដែលគេបាញ់សម្លាប់គាត់
09/07/2025

៩ ឆ្នាំហើយដែលគេបាញ់សម្លាប់គាត់

Address

Ville De Phnom Penh

Alerts

Be the first to know and let us send you an email when អ៊ីនទូហ្វី - intufe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អ៊ីនទូហ្វី - intufe:

Share