
09/07/2025
ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា នៅថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ ផែនដីវិលលឿនបំផុតក្នុងប្រវត្តិសាស្រ្ត ដែលធ្វើឲ្យថ្ងៃនេះ ក្លាយជាថ្ងៃខ្លីបំផុតមិនធ្លាប់មានសោះ។
អ្នកជំនាញបានទាញទ្រឹស្តីមួយចំនួនពាក់ព័ន្ធកត្តារួមចំណែកដូចជា៖ ទីតាំងព្រះច័ន្ទដែលប៉ះពាល់ដល់កម្លាំងទំនាញរបស់ផែនដី បម្រែបម្រួលនៅក្នុងដែនម៉ាញ៉េទិចរបស់ផែនដី ការផ្លាស់ប្តូរម៉ាសរបស់ភពផែនដី (ប្រហែលជាដោយសារការរលាយនៃផ្ទាំងទឹកកកនិងការផ្លាស់ប្តូរចរន្តមហាសមុទ្រ) និងចុងក្រោយគឺចលនាដែលកើតឡើងនៅក្នុងស្នូលផែនដី។
បន្ទាប់ពីថ្ងៃ៩ខែកក្កដា នៅមាន២ថ្ងៃទៀតក្នុងឆ្នាំនេះ ដែលផែនដីនឹងវិលលឿនជាងធម្មតា ធ្វើឲ្យថ្ងៃខ្លី៖
1. ថ្ងៃទី ២២ ខែកក្កដា៖ ថ្ងៃនឹងខ្លីជាងថ្ងៃធម្មតាប្រមាណ ១.៣៨ មិល្លីវិនាទី
2. ថ្ងៃទី ៥ ខែសីហា៖ ថ្ងៃនឹងខ្លីជាងថ្ងៃធម្មតាប្រមាណ ១.៥១ មិល្លីវិនាទី