06/06/2026
រឿងដែលនឹកស្មានមិនដល់ ហើយត្រូវបានមើលរំលងអស់ជាច្រើនខែថ្ងៃ អ្វីដែល មហាជនក្នុងបណ្តាញសង្គម កំពុងតែផ្ទុះចង់កក្រើកផែនដី មានការវែកញែកឆ្លងឆ្លើយអំពីភាគលាភ ម្ចាស់ភាគហ៊ុនធំជាងគេ របស់ក្រុមហ៊ុន គូបូតា(KUBOTA) រួមមាន ព្រះបាទសម្ដេចព្រះវជិរកោល( វ៉ាជីរ៉ា ឡុងកន ស្តេចថៃ) ដែលកាន់កាប់ភាគហ៊ុនចំនួន ៣៣,៦៤% ដែលជាទន់ធំជាងគេបំផុត បាត់ហើយបងប្អូនយើងអើយ។
ដែលប្រជាជនកម្ពុជាយើងមិនបានដឹង / តើប្រជាជនកម្ពុជាយើង នៅបន្តគាំទ្រស្ដេចសៀម ដែលជាម្ចាស់ភាគហ៊ុនធំបន្តទៀតឬមួយយ៉ាងណា ?ផលិតផលសៀមក្នុងប្រទេសខ្មែរយើងកំពុងចរាចរណ៍យ៉ាងខ្លាំងសម្រាប់កសិកម្មដែលប្រជាកសិករមើលរំលងគឺ៖
1. ត្រាក់ទ័រ Kubota
2. គោរយន្ត Kubota ឈ្មោះក៏សៀមដែរ គឺ“ត្រាឆាង”
3. អាអិច Kubota
4. ម៉ាស៊ីនច្រូត Kubota
តើបងប្អូនប្រជាពលរដ្ឋជាខ្មែរយើងជាពិសេសប្រជាកសិករត្រូវតែទិញប្រើដើម្បីឲ្យចោរសៀមឈ្លានពានទឹកដីយើងបន្តទៅទៀត យើងគួរតែពហិការវាចោលឬយ៉ាងណា សូមពិចារណាទាំងអស់គ្នាតាមការគួរចុះ។
បើតាមការស្រាវជ្រាវ KUBOTA (Cambodia) Co.,Ltd. គឺជាម្ចាស់១០០%ដោយក្រុមហ៊ុន SIAM Kubota Corporation (SKC) of Thailand ដែលមានវត្តមាននៅក្នុងស្រុកខ្មែរតាំងពីឆ្នាំ២០១៤។
ក្នុងនោះដែរ SIAM Kubota Corporation (SKC) ជប៉ុន មានហ៊ុន៦០% និង៤០%ទៀតរបស់របស់សៀម គឺ(SCG) of Thailand)។
ចំណុចទាំងអស់នេះហើយគឺជាអ្វីដែលអង្គភាពព័ត៌មានយើងទទួលបាននូវរបាយការណ៍ កន្លងមកបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងតែជាប់រវល់តាមដានជារឿង នៅតាមបន្ទាត់ព្រំដែនដែលបងប្អូនជាវីរៈកងទ័ពជាច្រើនកំពុងតែតស៊ូយ៉ាងស្វិតស្វាញនិងហាលក**ៅហាលភ្លៀងយ៉ាងសាកសស្រាំ និងឈរជើងការពារទឹកដីនៃប្រទេសកម្ពុជា។
ហើយក្នុងពេលថ្មីៗនេះ ក៏ផ្ទុះរឿងជាច្រើនចំពោះការនាំចូលនៅផ្លែធុរេនរបស់សៀម។ អ្វីដែលយើងមើលរំលងនោះ ឧបករណ៍ប្រើប្រាស់យ៉ាងសំខាន់បំផុត ជាត្រាក់ទ័រនេះតែម្ដង សូមបងប្អូនមហាជនទូទាំងប្រទេសពិចារណាតាមការគួរ
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។