27/07/2025
រូបភាពទាំងនេះបង្ហាញពីរឿងរ៉ាវដ៏មានអត្ថន័យ និងកើតមានដដែលៗអំពីកុមារដែលត្រូវទទួលរែកបន្ទុកនៃជម្លោះក្នុងគ្រាសង្គ្រាម។
ផ្នែកខាងលើ រួមមានរូបថតប្រវត្តិសាស្រ្ត និងគំនូរគំនូរជីវចលមួយផ្ទាំងពីប្រទេសជប៉ុន បានបង្ហាញពីការពិតដ៏ឈឺចាប់នៃភាពលំបាកវេទនាក្នុងសម័យសង្គ្រាម ដោយមានក្មេងប្រុសម្នាក់កំពុងបីប្អូនរបស់ខ្លួនដែលបានស្លាប់។ នេះគឺជារូបភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃសង្គ្រាមលើក្រុមគ្រួសារ និងបន្ទុកដ៏ធំធេងដែលកុមារស្លូតត្រង់ម្នាក់ដែលត្រូវតែរ៉ាប់រង។
ដោយឡែក រូបថតនៅផ្នែកខាងក្រោមវិញ បានបង្ហាញពីការតស៊ូរបស់កុមារខ្មែរនាពេលថ្មីៗនេះ។ រូបភាពទាំងនេះបានគូសបញ្ជាក់ពីទំនួលខុសត្រូវដ៏ធ្ងន់ និងជាអំរែកដែលកុមារទាំងនេះបានឆ្លងកាត់ ក្នុងគ្រាមានវិបត្តិ និងការផ្លាស់ទីលំនៅ ដោយសារតែវិបត្តិជម្លោះថ្មីៗជាមួយប្រទេសថៃ។
…………………………………….
This image presents a powerful and recurring narrative of children shouldering the burden of conflict in times of war.
The top panel, featuring a historical photograph and a related illustration from Japan, depicts the stark reality of wartime hardship, showing a child carrying his deceased sibling. This powerfully illustrates the devastating impact of conflict on families, and the immense burden placed on children.
Similarly, the lower photographs capture the current struggles of our Cambodian children. The images highlight the enduring responsibility placed upon young shoulders in times of crisis and displacement resulting from the recent conflict with Thailand.