칠전팔기

칠전팔기 ចែរំលែកព័ត៌មាន ចំណេះដឹង និងមាតិកាល្អៗ។ អរគុណចំពោះការ Like, Follow, Share របស់បងប្អូន។❤️

អត្ថប្រយោជន៍នៃ TOPIK TOPIKនិង사회통합프로그램 គឺជាកម្មវិធីផ្សេងគ្នា។ គោលបំណងវាស់ស្ទង់សមត្ថភាពភាសាកូរ៉េសម្រាប់ការសិក្សា និងការងារ...
26/09/2025

អត្ថប្រយោជន៍នៃ TOPIK
TOPIKនិង사회통합프로그램 គឺជាកម្មវិធីផ្សេងគ្នា។ គោលបំណងវាស់ស្ទង់សមត្ថភាពភាសាកូរ៉េសម្រាប់ការសិក្សា និងការងារ, របស់រដ្ឋាភិបាលសម្រាប់ជនបរទេស ចង់រស់នៅយូរ ឬ សុំសញ្ជាតិកូរ៉េ។
✅ សាកលវិទ្យាល័យភាគច្រើនតម្រូវឱ្យមាន TOPIK Level 3+ ដើម្បីចូលរៀន
✅ បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវការកម្រិត TOPIK Level 4+
✅ អាចទទួល អាហារូបករណ៍ជាច្រើន 🏆 បើមានលទ្ធផលល្អ
👉 ចំណេញពេលប្តូរពិន្ទុពី TOPIK ទៅជាកំរិត 사회통합프로그램:
• TOPIK កំរិត 2 ≈ កំរិត 3 사회통합프로그램
• TOPIK កំរិត 3 ≈ កំរិត 4사회통합프로그램
• TOPIK កំរិត 4 ≈ កំរិត 5사회통합프로그램
✅ ក្រុមហ៊ុនកូរ៉េចង់បានបុគ្គលិកដែលប្រើប្រាស់ភាសាកូរ៉េបាន
✅ TOPIK Level 4+ ជួយបង្កើនឱកាសការងារ
✅ TOPIK Level 5-6 ប្រសើរជាងសម្រាប់វិស័យជំនាញ (IT, វេជ្ជសាស្ត្រ, អប់រំ)
✅ TOPIK Level 5+ អាចប្រើសម្រាប់ប្តូរ វីសារប្រភេទF-5
✅ កំរិត 5 사회통합프로그램 អាចប្រើជំនួស
TOPIK Level 5 ក្នុងការដាក់ពាក្យស្នាក់ប្តូរវីសារ
✅ កំរិត 5 사회통합프로그램 ត្រូវការសម្រាប់ការសុំសញ្ជាតិ (귀화) 🇰🇷
✅ ជួយក្នុងការរស់នៅប្រចាំថ្ងៃ 🏪🛒
✅ ងាយស្រួលទំនាក់ទំនងជាមួយជនជាតិកូរ៉េ
✅ បង្កើនឱកាសការងារ និងការរស់នៅប្រកបដោយភាពងាយស្រួល

នេះជាកាលបរិច្ឆេទសម្រាប់ការប្រឡងតេស្ត 사전평가 ក្នុងខែ១០ បងប្អូនដែលចង់ចូលរួមប្រលង តែមិនទាន់ចេះបង្កើត id 사회통합프로그램(SOCINET &KII...
26/09/2025

នេះជាកាលបរិច្ឆេទសម្រាប់ការប្រឡងតេស្ត 사전평가 ក្នុងខែ១០ បងប្អូនដែលចង់ចូលរួមប្រលង តែមិនទាន់ចេះបង្កើត id 사회통합프로그램(SOCINET &KIIP) សូមទាក់ទងមកយើងនឹងបង្កើតជូនដោយគិតថ្លៃ។🇰🇷🇰🇷
#사회통합프로그램

🎉កូរ៉េជ្រើសរើសពលករលើកទី៤សម្រាប់ឆ្នាំ២០២៥ 🇰🇷- ការងារខាងផ្នែកឧស្សាហកម្ម  13,062នាក់- ថៅកែដាក់ពាក្យជ្រើសថ្ងៃទី 19~26.09.202...
06/09/2025

🎉កូរ៉េជ្រើសរើសពលករលើកទី៤សម្រាប់ឆ្នាំ២០២៥ 🇰🇷

- ការងារខាងផ្នែកឧស្សាហកម្ម 13,062នាក់
- ថៅកែដាក់ពាក្យជ្រើសថ្ងៃទី 19~26.09.2025
- ប្រកាសលទ្ធផលចេញពីក្រសួងថ្ងៃទី 20.10.2025
- ចេញលិខិតអនុញ្ញាតការងារ៖
1. ឧស្សាហកម្ម, កប៉ាល់, រ៉ែ ចេញថ្ងៃទី 21~24.10.2025
2. ក្រៅពីផ្នែកខាងលើចេញថ្ងៃទី 27~30.10.2025
- ចូលប្រទេសកូរ៉េក្នុងកំឡុងខែ11

✅សូមជូនពរបងប្អូនសំណាងល្អទាំងអសគ្នា❤️🙏🏻🙏

វិញ្ញសារត្រៀមប្រឡង중간평가 សម្ភាសន៍ផ្ទាល់មាត់(구술시험)សម្រាប់កម្រិត៤(중급2)ឡើងទៅកម្រិត៥🇰🇷🇰🇷 #한국어배우기  #중간평가  #한국어능ᄅ...
05/09/2025

វិញ្ញសារត្រៀមប្រឡង중간평가 សម្ភាសន៍ផ្ទាល់មាត់(구술시험)
សម្រាប់កម្រិត៤(중급2)ឡើងទៅកម្រិត៥🇰🇷🇰🇷

#한국어배우기 #중간평가 #한국어능력시험 #구술시험
#중급2

05/09/2025

គ្រោះថ្នាក់ចរាចរណ៍នៅកូរ៉េត្រឹម១០នាទីប៉ូលីសមកដល់
#한국교통사고 #한국생활 #칠전팔기

ថ្ងៃបើកវគ្គសិក្សាដំបូងសៀវភៅកម្រិត១초급1🇰🇷ថ្នាក់초급1ពេញហើយជាង២០នាក់!! រីឯថ្នាក់초급2នៅទទួលសិស្សធម្មតា! សូមរួសរាន់ឡើងបងប្អូន!!📒...
01/05/2025

ថ្ងៃបើកវគ្គសិក្សាដំបូងសៀវភៅកម្រិត១초급1🇰🇷
ថ្នាក់초급1ពេញហើយជាង២០នាក់!! រីឯថ្នាក់초급2នៅទទួលសិស្សធម្មតា! សូមរួសរាន់ឡើងបងប្អូន!!📒🧑‍🏫

#ថ្នាក់ភាសាកូរ៉េអនឡាញ #한국어배우기
#한국어 #사회통합프로그램

30/04/2025

អនុវត្តការអានភាសាកូរ៉េជាមួយគ្នា📖🇰🇷🥰
#읽기연습
#연유진 #한국어 #한국어배우기
#사회통합프로그램 #초급1

30/04/2025

តោះរៀនភាសាកូរ៉េជាមួយអ្នកគ្រូ📖🇰🇷🧑‍🏫
#연유진 #한국어 #한국어배우기
#사회통합프로그램 #초급1

✅ថ្នាក់ភាសាកូរ៉េទូទៅតាមអនឡាញ🇰🇷📕📒🎊🎯សម្រាប់បងប្អូនដែលចង់ចេះភាសាកូរ៉េ ដើម្បីត្រៀមប្រឡងមកធ្វើការងារនៅកូរ៉េ ត្រៀមបន្តការសិក្ស...
23/04/2025

✅ថ្នាក់ភាសាកូរ៉េទូទៅតាមអនឡាញ🇰🇷📕📒🎊

🎯សម្រាប់បងប្អូនដែលចង់ចេះភាសាកូរ៉េ ដើម្បីត្រៀមប្រឡងមកធ្វើការងារនៅកូរ៉េ ត្រៀមបន្តការសិក្សានៅមហាវិទ្យាល័យ ឬត្រៀមប្រឡងយកកម្រិតភាសាកូរ៉េក្នុងការផ្លាស់ប្ដូរទិដ្ឋាការ(Visa) ដើម្បីមានសិទ្ធិរស់នៅ និងធ្វើការនៅកូរ៉េបានរយៈពេលយូរ អាចចូលរួមជាមួយវគ្គសិក្សានេះបាន។✍️

☎️ព័ត៌មានបន្ថែមសូមទាក់ទង: 01049480390
#បង្រៀនដោយអ្នកគ្រូ Yuyin Youn 🧑‍🏫🇰🇷
#ថ្នាក់ភាសាកូរ៉េអនឡាញ #초급1 #초급2
#한국어배우기

📣ទាញយកកម្មវិធីទាំងនេះទុកប្រើប្រាស់ ដើម្បីជាជំនួយដល់ការសិក្សាភាសាកូរ៉េរបស់អ្នកទាំងអស់គ្នា!! 🇰🇷🥰 #ចែករំលែកចំណេះដឹង
23/02/2025

📣ទាញយកកម្មវិធីទាំងនេះទុកប្រើប្រាស់ ដើម្បីជាជំនួយដល់ការសិក្សាភាសាកូរ៉េរបស់អ្នកទាំងអស់គ្នា!! 🇰🇷🥰
#ចែករំលែកចំណេះដឹង

🎯ចាប់ពីឆ្នាំ2025 រហូតដល់ឆ្នាំ2026ខាងមុខនេះ ការប្តូរវីសាឬក៏ទិដ្ឋាការ (F-2-R) ត្រូវបានគម្រោងនឹងផ្តល់អោយរហូតដល់ចំនួន 5,072ន...
22/02/2025

🎯ចាប់ពីឆ្នាំ2025 រហូតដល់ឆ្នាំ2026ខាងមុខនេះ ការប្តូរវីសាឬក៏ទិដ្ឋាការ (F-2-R) ត្រូវបានគម្រោងនឹងផ្តល់អោយរហូតដល់ចំនួន 5,072នាក់។

🎯 លក្ខណនៃការប្តូរតំរូវអោយមាន 사회통합프로그램 កំរិត4 ឬ TOPIK កម្រិត 4ឡើងទៅ និងអាចស្នើសុំប្តូរបាន។

🎯 ពលរដ្ឋបរទេស ដែលកាន់វីសា (F-2-R) ក៏៏អាចធ្វើការនៅក្រុមហ៊ុនផ្សេងដែលខ្វះបុគ្គលិក និងក្រុមហ៊ុនត្រូវមានទីតាំងនៅតំបន់ដែលមានចំនួនប្រជាជនថយចុះ។

🎯 តំបន់មានចំនួនប្រជាជនថយចុះដែលរដ្ឋបានកំណត់។ សូមមើលក្នុងតារាងខាងក្រោម៖

សេចក្តីជូនដំណឹងស្តីពីការអនុវត្តរបាយការណ៍តាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលសាធារណរដ្ឋកូរ៉េ (e-Arrival card)របាយការណ៍តាមអេ...
22/02/2025

សេចក្តីជូនដំណឹងស្តីពីការអនុវត្តរបាយការណ៍តាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលសាធារណរដ្ឋកូរ៉េ (e-Arrival card)

របាយការណ៍តាមអេឡិចត្រូនិកនៅពេលមកដល់ (e-Arrival card) នឹងត្រូវបានដំណើរការចាប់ពីថ្ងៃច័ន្ទ ទី 24 ខែកុម្ភៈ ឆ្នាំ 2025។ ជនបរទេសដែលមានគ្រោងនឹងចូលសាធារណរដ្ឋកូរ៉េគួរតែយោងទៅលើព័ត៌មានខាងក្រោម។

□ ប្រព័ន្ធអេឡិចត្រូនិចសលាកបត្រ
ㅇ ទិដ្ឋភាពទូទៅ
- ប្រព័ន្ធនេះគឺជនបរទេសដែលមានបំណងចូលសាធារណរដ្ឋកូរ៉េដាក់ទម្រង់ប្រកាសចូល ដែលត្រូវដាក់ជូនក្នុងអំឡុងពេលត្រួតពិនិត្យការចូលតាមអ៊ីនធឺណិតជាមុន។
ㅇ ខ្លឹមសារសំខាន់ៗ
- (របៀបរាយការណ៍) ដាក់ពាក្យតាមអ៊ីនធឺណិត (គេហទំព័រ ឬ ទូរស័ព្ទ) 3 ថ្ងៃមុនពេលមកដល់ប្រទេសកូរ៉េ តាមរយៈគេហទំព័រ (www.e-arrivalcard.go.kr)
- (អ្នកប្រើប្រាស់គោលដៅ) អ្នកដែលតម្រូវឱ្យដាក់សលាកបត្រក្រដាស់នៅពេលមកដល់ (ជនបរទេសដែលមានទិដ្ឋាការរយៈពេលខ្លី 90 ថ្ងៃ ឬតិចជាងនេះ និងជនបរទេសដែលមានទិដ្ឋាការរយៈពេលវែងដែលមិនទាន់បានបញ្ចប់ការចុះឈ្មោះជនបរទេសនៅអន្តោប្រវេសន៍សាធារពរដ្ឋកូរ៉េ។ល។)
※ អ្នកកាន់ K-ETA ដែលមានសុពលភាព មិនចាំបាច់ដាក់ស្នើទេ។
- (វិធីសាស្រ្តរាយការណ៍) បុគ្គល ឬក្រុមត្រូវ បង្កើត និងបញ្ជូនរបាយការណ៍តាមប្រព័ន្ធអេឡិចត្រូនិចសលាកបត្រ
- (ការបញ្ជាក់របាយការណ៍) បន្ទាប់ពីបញ្ចប់ការបញ្ជូនរបាយការណ៍តាមប្រព័ន្ធអេឡិចត្រូនិចសលាកបត្រ សូមពិនិត្យមើលការបញ្ជាក់របាយការណ៍នៅលើគេហទំព័រ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលសាធារណរដ្ឋកូរ៉េ (ទាញយក ឬថតជាឯកសារ PDF)
※ ទម្រង់បែបបទប្រកាសការចូលអេឡិចត្រូនិក អ៊ីមែលជូនដំណឹងអំពីការផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលដែលបានបញ្ចូលដោយអ្នករាយការណ៍
- (ការពិនិត្យជនអន្តោប្រវេសន៍) ទោះបីជាគ្មានការបញ្ជាក់ការប្រកាសចូលតាមអេឡិចត្រូនិកក៏ដោយ ជនបរទេសអាចការត្រួតពិនិត្យនៅអន្តោប្រវេសន៍ជាធម្មតាបាន ។

សូមស្វែងរកមើលព័ត៌មានលម្អិតបន្ថែមតាមខិតប័ណ្ណ។

Address

255
Jinju
52783

Alerts

Be the first to know and let us send you an email when 칠전팔기 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 칠전팔기:

Share