ហូសេន_Hosen

  • Home
  • ហូសេន_Hosen

ហូសេន_Hosen ផែកចែករំលែកពី​ច្បាប់ជាតិ&​នយោបាយជាតិ!
(4)

ខ្ញុំជឿថាកិច្ចព្រមព្រៀងនេះពិតជាអាចជួយជាតិខ្មែរបាន
១~ការស្ដារសន្តិភាព ឱ្យកម្ពុជាក្នុងដំណាក់កាលអន្តរកាល ការប្រគល់ឯករាជ្យឲ្យខ្មែររបស់ប្រទេសជាភាគីហត្ថលេខីទាំងអស់ ដែលពួកគេចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងនេះថាទទួលស្គាល់និងគោរពបូរណភាពទឹកដីអធិបតេយ្យ ជាដើម។

២~ការផ្ដល់ឯករាជ្យឲ្យខ្មែរដោយការដកកងទ័ពបរទេសទាំងអស់ចេញពីកម្ពុជា ក្នុងដំណាក់កាលអន្តរកាល។

៣~ការរៀបចំឲ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ការរៀបចំឲ្យកម្ព

ុជាមាននៅរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរីពហុបក្ស

៤~ការធានាជាអន្តរជាតិដោយឯកសារកិច្ចព្រមព្រៀងទំព័រ២៧០ដល់២៧៤
៥~ការស្ដារនិងការកសាងប្រទេសកម្ពុជាដោយមានការគោរពសិទ្ធិមនុស្ស

ខ្ញុំមើលឃើញយ៉ាងហោច៥នេះដែលជាខ្លឹមសាររបស់កិច្ចព្រមព្រៀង ធ្វើឱ្យខ្ញុំកាន់តែជឿជាក់ថាមានតែកិច្ចព្រមព្រៀងនេះទេទើបអាចធានាកម្ពុជាបាន។

ឈាមជ័រខ្មែររត់រកគ្នា(ច្រៀងលំនាំបទ ចង់ត្រសោប លោកតា ស៊ិន ស៊ីសាមុត) ខ្មែរក្រោមចាំជាតិ ចាំញាតិគ្រប់ទីឈ្វេងយល់សំភី គម្ពីរសកលខ...
31/10/2025

ឈាមជ័រខ្មែររត់រកគ្នា
(ច្រៀងលំនាំបទ ចង់ត្រសោប លោកតា ស៊ិន ស៊ីសាមុត)

ខ្មែរក្រោមចាំជាតិ ចាំញាតិគ្រប់ទី
ឈ្វេងយល់សំភី គម្ពីរសកល
ខ្មែរក្រោមជឿជាក់ ហេតុបង្កើតផល
ខ្មែរបានតម្កល់ ទឹកដីវប្បធម៌។

ខ្មែរកណ្ដាលប្រឹង ព្រោះដឹងកំណើត
ខ្មែរនៅខាងកើត ធ្វើអំពើល្អ
ការពារទឹកដី សំអាងវប្បធម៌
ភាសាអក្សរ សីលធម៌បញ្ញា។

ខ្មែរលើសម្លឹង ខ្មែរក្រោមកណ្ដាល
អនាគតកាល នឹងជុំគ្រួសារ
ប្រើក្បួនវិជ្ជា ច្បាប់តុលាការ
ស្រាយបណ្ដាសា ពីអតីតកាល។

ខ្មែរដែលភៀសខ្លួន យកក្បួនមកប្រើ
បន្តដំណើរ មិននៅជ្រួលច្រាល
ឈាមជ័ររកគ្នា ក្រោមលើកណ្ដាល
ច្បាប់ទើបបណ្ដាល ឱ្យខ្មែរឯកភាព៕

រូបថត​ចាស់​!

🌿🪷 #ឈ្វេងយល់អំពីច្បាប់សម្រាប់មនុស្ស (ត)🪷 #ព្រហ្មវិហារធម៌ ៖ 🪷 #មេត្តា ៖ សេចក្តីស្រឡាញ់ដល់នរជនគ្រប់រូបដោយមិនប្រកាន់ ពូជសាស...
31/10/2025

🌿🪷 #ឈ្វេងយល់អំពីច្បាប់សម្រាប់មនុស្ស (ត)
🪷 #ព្រហ្មវិហារធម៌ ៖

🪷 #មេត្តា ៖ សេចក្តីស្រឡាញ់ដល់នរជនគ្រប់រូបដោយមិនប្រកាន់ ពូជសាសន៍ សម្បុរ ភេទ សាសនា និន្នាការ ឬស្ថានភាពនានា។

🪷 #ករុណា ៖ សេចក្តីអាណិតអាសូរដល់ជនទាំងឡាយដោយមិនប្រកាន់ទោះស្ថានភាពអ្វី ។

🪷 #មុទិតា ៖ សេចក្តីសរសើរ លើកតម្កើង ឬការលើកទឹកចិត្តបណ្ឌិត ឬអំពើល្អនៃជនទាំងឡាយដោយមិនប្រកាន់ ទោះក្នុងស្ថានភាពអ្វី ។

🪷 #ឧបេក្ខា ៖ សេចក្តីចូលរួមដោះស្រាយបញ្ហា ដោះទុក្ខលំបាក ឬរំលែកទុក្ខមិនលំអៀង ។

រូបថត​ចាស់​!

31/10/2025

#វីដេអូទី៣៦
#ច្បាប់ភូមិបាល
អានដោយ : ហេង យានជា

30/10/2025

វីដេអូខ្លី កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា (ដំណាក់កាលអន្តរកាល) ឧបសម្ព័ន្ធទី ២ កាដកកងកម្លាំង ការឈប់បាញ់គ្នា និងវិធានការពាក់ព័ន្ធ មាត្រា ៩ចំណុច ១

 #ឈ្វេងយល់អំពីច្បាប់សម្រាប់មនុស្ស🌿 #សីល_ឬសីល៥ ៖   មិនសម្លាប់ មិនសេពសុរា គ្រឿងញៀន គ្រឿងស្រវឹង មិនកុហកភូតភរ ញុះញង់ ជេរ ឬប្...
30/10/2025

#ឈ្វេងយល់អំពីច្បាប់សម្រាប់មនុស្ស
🌿 #សីល_ឬសីល៥ ៖ មិនសម្លាប់ មិនសេពសុរា គ្រឿងញៀន គ្រឿងស្រវឹង មិនកុហកភូតភរ ញុះញង់ ជេរ ឬប្រើពាក្យអសុរោះ មិនលួចឆក់ប្លន់ បោកប្រាស់ មិនរំលោភបំពានផ្លូវភេទ ឬជួញដូរភេទអ្នកដទៃ ។

🌿 #សមាធិ ៖ ការរក្សាចិត្ត ឬតម្កល់ចិត្តឲ្យនឹងនរ ចំពោះគោលដៅគោលបំណង ឬលទ្ធផលដែលចង់បាន ដោយខន្តី និងប្រឹងជម្នះ ឬរកដំណោះស្រាយចំពោះឧបសគ្គ ឬបញ្ហានានាដោយម្ចាស់ការ តាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ។

🌿 #បញ្ញា ៖ ការគ្រប់គ្រង និងចេះប្រើចិត្តខ្លួនឯង កុំឱ្យប្រែប្រួលជាខឹង មួម៉ៅ បារម្ភ ពិបាកចិត្ត ការចងគំនុំ រំភើប សប្បាយ លោភ: ទោសៈ មោហៈ ដែលកើតពីខ្លួនឯង និងកើតពីអ្នកដទៃ ឬស្ថានភាពសង្គម ឬធម្មជាតិ ជាដើម។
នរជនមានបញ្ញាធ្វើចិត្តដូចរសទឹកសមុទ្រ ដោយមិនប្រែប្រួលរសជាតិទោះភ្លៀងធ្លាក់មិនឈប់ អូរ ស្ទឹង ទន្លេហូរចូលមិនឈប់ ហើយមិនប្រតិកម្មទៅវិញដោយទ្រុស្តសីល ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលគោរពនិងការពារសិទ្ធិមនុស្ស ។

រូបថត​ចាស់​!

30/10/2025

វីដេអូទី២៨៨ #ច្បាប់សិទ្ធិមនុស្សកម្ពុជា

១៣~ក~ #ពិធីសារបន្ថែមអនុសញ្ញាស្ដីពីសិទ្ធិជនពិការ
ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០០៦ និងចូលជាធរមានកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០០៨ ស្របតាមមាត្រា ១៣ ( ១ )កម្ពុជាបានចុះហត្ថលេខាលើពិធីសារបន្ថែមនេះ កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០៧

អានដោយ : ហេង យានជា

30/10/2025

៙ អានចែករំលែក កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា( សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្ដីពីកម្ពុជា ២៣ តុលា ១៩៩១)
៙ ឧបសម្ព័នទី ២ ការដកកងកម្លាំង ការឈប់បាញ់គ្នា និងវិធានការពាក់ព័ន្ធ
- មាត្រា ៨ : កន្លែងលាក់អាវុធ និងសំភារៈយោធា
ទំព័រទី២០១
#វីដេអូទី៩៩

សូមទាញយកឯកសារ កិច្ចព្រមព្រៀងនេះតាមរយៈ៖
១. សូមអានឯកសារនេះ ជាភាសាខ្មែរ (ច្បាប់ដើម ជារូបថត)
https://www.facebook.com/media/set/?set=a.2138957542991051&type=3

២.សូមអានឯកសារនេះ ជា ៥ភាសា ឆ្លាស់គ្នា អង់គ្លេស បារាំង ចិន រូស្ស៊ី និង ភាសាខ្មែរ ចាប់ពី ទំពរ័ ២៧ ដល់ ៣០៦ ពី អង្គការសហប្រជាជាតិ
https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

#កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា
#សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍


#២៣តុលា៩១

29/10/2025

#វីដេអូទី៨០ការអានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាភាសាចិន

#កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា

#柬埔寨冲突全面政治解决协定

第三节

军事职能

一、联合国权力机构将监督、监察并且核查外国武装力量的撤离、停火以及附件2规定的有关措施,包括:

(一)核查各种类型的外国武装力量、顾问和军事人员及其武器、弹药和装备撤出柬埔寨并不得重返;
(二)就发生在邻国境内或其国境附近的可能危及本协定执行的任何事态发展与邻国政府联络;

(三)监察停止对柬埔寨所有各方的外来军事援助;

(四)在柬埔寨全境查明并没收所有暗藏的武器和军用物资;

(五)帮助清扫地雷,对柬埔寨人进行排雷和防雷培训。

29/10/2025

វីដេអូខ្លី កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា (ដំណាក់កាលអន្តរកាល) ឧបសម្ព័ន្ធទី ២ កាដកកងកម្លាំង ការឈប់បាញ់គ្នា និងវិធានការពាក់ព័ន្ធ មាត្រា ៨ចំណុច ២

28/10/2025

៙ អានចែករំលែក កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា( សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្ដីពីកម្ពុជា ២៣ តុលា ១៩៩១)
៙ ឧបសម្ព័នទី ២ ការដកកងកម្លាំង ការឈប់បាញ់គ្នា និងវិធានការពាក់ព័ន្ធ
- មាត្រា ៩ : គ្រឿងយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះ ( កថាខណ្ឌទី១ និង កថាខណ្ឌទី២ )
ទំព័រទី២០១
#វីដេអូទី១០០

សូមទាញយកឯកសារ កិច្ចព្រមព្រៀងនេះតាមរយៈ៖
១. សូមអានឯកសារនេះ ជាភាសាខ្មែរ (ច្បាប់ដើម ជារូបថត)
https://www.facebook.com/media/set/?set=a.2138957542991051&type=3

២.សូមអានឯកសារនេះ ជា ៥ភាសា ឆ្លាស់គ្នា អង់គ្លេស បារាំង ចិន រូស្ស៊ី និង ភាសាខ្មែរ ចាប់ពី ទំពរ័ ២៧ ដល់ ៣០៦ ពី អង្គការសហប្រជាជាតិ
https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

#កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា
#សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍


#២៣តុលា៩១

 #គោលការណ៍ច្បាប់សម្រាប់មនុស្ស ( ត )🏵️🌾 មនុស្សដែលមានមង្គលត្រូវបណ្ដុះហេតុដែលជាមង្គល  កាយ វាចា ចិត្ត ដែលហ្វឹកហាត់ គោរព និងអ...
27/10/2025

#គោលការណ៍ច្បាប់សម្រាប់មនុស្ស ( ត )

🏵️🌾 មនុស្សដែលមានមង្គលត្រូវបណ្ដុះហេតុដែលជាមង្គល កាយ វាចា ចិត្ត ដែលហ្វឹកហាត់ គោរព និងអនុវត្តតាមគោលការណ៍ខាងលើ ជាការបណ្ដុះហេតុនៃមង្គល។

🏵️🌾 ភាពពិតនៃសេចក្តីល្អ កើតពីគិតត្រូវ នាំឲ្យនិយាយ និងធ្វើត្រូវ ។ សេចក្តីត្រូវតាមគោលការណ៍សម្រាប់មនុស្ស នាំឲ្យមានម្ចាស់ការ ឬឯករាជ្យ ។

🏵️🌿គោលការណ៍ច្បាប់សំរាប់មនុស្ស មានអាយុវែងជាងមនុស្ស វែងជាងផែនដី ល្គឹកណាមានភពផ្សេងទ្រទ្រង់ជីវិតបាន។

រូបថត​ចាស់​!

27/10/2025

វីដេអូខ្លី កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា (ដំណាក់កាលអន្តរកាល) ឧបសម្ព័ន្ធទី ២ កាដកកងកម្លាំង ការឈប់បាញ់គ្នា និងវិធានការពាក់ព័ន្ធ មាត្រា ៨ចំណុច ១

Address


Telephone

+821098814730

Website

https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

Alerts

Be the first to know and let us send you an email when ហូសេន_Hosen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ហូសេន_Hosen:

  • Want your business to be the top-listed Media Company?

Share