13/11/2025
ជនស៊ីវិល៣នាក់ដែលរងរបួសដោយសារយោធាថៃបាញ់ប្រហារនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កំពុងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីបន្តការព្យាបាល ។
សូមបញ្ជាក់ថា ការបាញ់ប្រហារពីយោធាថៃ កាលពីថ្ងៃម្សិលមិញ បណ្តាលឱ្យជនស៊ីវិលកម្ពុជា៣នាក់ រងរបួសធ្ងន់ស្រាល និងម្នាក់ស្លាប់នៅនឹងកន្លែង ។
រូបភាពពីក្រសួងព័ត៌មាន