The Best News

The Best News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Best News, Video Creator, 221-7, Wolgog 1(il)-dong, Seongbuk District.

BREAKING: គម្រោងផែនការរបស់ថៃ ប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និង សម្តេចធិបតី(ភ្នំពេញ)៖ យោងតាមប្រភពផ្លូវ...
05/08/2025

BREAKING: គម្រោងផែនការរបស់ថៃ ប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និង សម្តេចធិបតី

(ភ្នំពេញ)៖ យោងតាមប្រភពផ្លូវការដែលអាចជឿជាក់បាន, តាមព័ត៌មានចារកម្មរបស់បរទេសមួយបានយកការណ៍ថា ថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច និងតូចងាយវាយប្រហារជាងប្រើ F16 វាយប្រហារដែលមានល្បឿនលឿន មិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបាញ់បានដើម្បីធ្វើឃាដសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

តាមការឲ្យដឹងពីស្ថាប័នចារកិច្ចបរទេសមួយថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន២០០គ្រាប់ និងប្រភេទយន្តហោះផ្សេងទៀតចំនួន ៤ គ្រឿងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។ កាំជ្រួចទាំងនេះមានសមត្ថភាព និងគ្រោះថ្នាក់បំផុត ព្រោះមាន GPS នាំផ្លូវបាញ់ ឬទម្លាក់ចំគោលដៅល្អ។

តាមគម្រោងដែលកងទ័ពអាកាសថៃ រៀបចំផែនការ គឺការប្រើយន្តហោះនេះសាកល្បងប្រើនៅភ្នំទ្រព្យសិន ជាការសាកល្បងប្រសិទ្ធភាពរបស់វា ហើយពីថ្ងៃ៤ ខែសីហា ឆ្នាំ២០២៥ ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែន ប្រសិនជាពុំអាចវាយកាន់កាប់តំបន់ទាំង៨ បាននោះទេ គឺថៃនឹងប្រើយន្តហោះ AT6 TH light attack ហោះចេញពីខេត្តត្រាត ជៀសការយកចិត្តទុកដាក់ ពីកងកម្លាំងការពារដែនសមុទ្រកម្ពុជា និងរង់ចាំការផ្តល់ ទីតាំងពីចារកម្មខាងក្នុងកម្ពុជា រកចំណុចគេហដ្ឋានរបស់សម្តេចហ៊ុន សែន និង សម្តេចហ៊ុន ម៉ាណែត ឱ្យបានគឺប្រើឱកាសបាញ់គ្រាប់បែកនេះធ្វើឃាដឱ្យបានសម្រេចតែម្តង៕

ប្រភព÷ Fresh News

03/08/2025

កម្ពុជាបន្តជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំង១៨នាក់ទៀត ដែលនៅសេសសល់ ត្រឡប់មកវិញឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ

កងទ័ពថៃបង្ហាញពីទីតាំងឈរជើងរបស់កងទ័ពប្រទេសទាំងពីរ កម្ពុជា-ថៃ ដោយទទួលថាពេលនេះខ្លួនអត់មានឱកាសចូលមកប្រាសាទតាក្របី និង ភ្នំទ្...
01/08/2025

កងទ័ពថៃបង្ហាញពីទីតាំងឈរជើងរបស់កងទ័ពប្រទេសទាំងពីរ កម្ពុជា-ថៃ ដោយទទួលថាពេលនេះខ្លួនអត់មានឱកាសចូលមកប្រាសាទតាក្របី និង ភ្នំទ្រព្យ បានទៀតទេ ពោលគឺខាតក្រោយកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅម៉ាលេសុី មក តែគាត់មិនហ៊ានគូសថាខ្មែរកាន់កាប់ទាំងស្រុងទេ តើថៃប្រុងវ៉ៃយកទៀត ? - កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសុក្រ ១ សីហា ២០២៥

សូមបងប្អូនកងទ័ពទាំងអស់កុំទុកចិត្តសៀ.មឲ្យសោះ សូមឱ្យទាំងអស់គ្នាមានសុវត្ថិភាព ត្រឡប់មកវិញឆាប់ៗ
30/07/2025

សូមបងប្អូនកងទ័ពទាំងអស់កុំទុកចិត្តសៀ.មឲ្យសោះ
សូមឱ្យទាំងអស់គ្នាមានសុវត្ថិភាព ត្រឡប់មកវិញឆាប់ៗ

មាន ៤គ្រួសារហើយចេញមកបញ្ជាក់ថា ទាំងនេះពិតជាសមាជិកគ្រួសារពួកគេពិតមែន មានស្វាមី មានឪពុក និងបានស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍
30/07/2025

មាន ៤គ្រួសារហើយចេញមកបញ្ជាក់ថា ទាំងនេះពិតជាសមាជិកគ្រួសារពួកគេពិតមែន មានស្វាមី មានឪពុក និងបានស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍

គ្រួសារសាច់ញាតិធូរចិត្តបន្តិច ពេលឃើញរូបថតឪពុក ឬស្វាមី មានសុវត្ថិភាព សង្ឃឹមថ្នាក់ដឹកនាំនឹងដោះស្រាយនាំយកពួកគាត់មកមាតុភូមិវ...
30/07/2025

គ្រួសារសាច់ញាតិធូរចិត្តបន្តិច ពេលឃើញរូបថតឪពុក ឬស្វាមី មានសុវត្ថិភាព សង្ឃឹមថ្នាក់ដឹកនាំនឹងដោះស្រាយនាំយកពួកគាត់មកមាតុភូមិវិញ, ចំពោះបងប្អូនចង់រកប្រភព អាចមើលសេចក្ដីប្រកាសព័ត៌មានលើហ្វេសប៊ុកកងទ័ពថៃ ឬហ្វេសប៊ុកអ្នកនាំពាក្យកងទ័ពថៃបាន (Link ក្នុងខំមិន)
បញ្ជាក់៖ ផេកទាំងនេះអាចចូលមើលបាន លុះត្រាតែអ្នកនៅក្រៅប្រទេស ឬប្រើ VPN ប៉ុណ្ណោះ ព្រោះផេកទាំងនេះបានបិទប្រទេសកម្ពុជា បារម្ភទ័ព Digitalខ្មែរកម្ទេច

28/07/2025

មកដល់ពេលនេះតំបន់ទាំងបី តាមាន់ តាក្របី ជប់គគីរយើងយកជ័យជំនះបានទាំងអស់ហើយ

អំពីសង្រ្គាមសាយបើ Cyber Warfare កងទ័ពអ៊ីស្រាអែលបានបាញ់កំទេចមេដឹកនាំសំខាន់ៗ របស់ អ៊ីរ៉ង់់ ហាម៉ាស់ ប៉ាឡេស្ទីន ដោយសារពួកគេ ...
28/07/2025

អំពីសង្រ្គាមសាយបើ Cyber Warfare កងទ័ពអ៊ីស្រាអែលបានបាញ់កំទេចមេដឹកនាំសំខាន់ៗ របស់ អ៊ីរ៉ង់់ ហាម៉ាស់ ប៉ាឡេស្ទីន ដោយសារពួកគេ បន្លំ ឲ្យប្រើ SIM CARD ស៊ីមកាត ពេលណាដាក់ចូលទៅក្នុងទូរស័ព្ទដៃ វាបញ្ចេញសញ្ញាទីតាំង ឲ្យទៅផ្កាយរណប។

នៅសង្រ្គាម អ៊ុយក្រែន រុស្សី គេឃើញ កងទ័ពរុស្សី រៀបចំជាប្រព័ន្ធសមរភូមិ គឺឲ្យយោធាខេត្ត ឬ យោធាតំបន់ បិទ ហាមអ្នកគ្មានភារកិច្ចចូលតំបន់សង្រ្គាម ៣០ គម ពី ព្រំដែន ពីព្រោះ អ៊ុយក្រែន មានដ្រូនស៊ើបការណ៍ បញ្ជូនសញ្ញាទៅ ផ្កាយរណបលើមេឃ។

ក្នុងសង្រ្គាម ថៃកម្ពុជានេះ គេឃើញចារកម្មយោធាសៀម បំពាក់ស៊ីមកាតជាច្រើនឲ្យទៅ ភ្នាក់ងារជាពលករខ្មែរ ធ្លាប់ធ្វើការជាមួយ សៀម។ បណ្តាញព័ត៌មានសៀមខ្លះគេ បញ្ជាឲ្យភ្នាក់ងាររបស់គេទូទាំងប្រទេសកម្ពុជា ថតរូបវីដេអូ រូបថតអំពីកងទ័ពកម្ពុជា បញ្ជុនឲ្យទៅ បាងកក ដើម្បីគេ បាញ់ វេលុយឲ្យមកវិញ !!
ចម្លងអត្ថបទពី៖​ Chan born

28/07/2025

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា ត្រៀមខ្លួនសហការជាមួយឡាវ ដើម្បីស៊ើបអង្កេត លើករណីដែលមានគ្រាប់ផ្លោតហោះចូលទឹកដីឡាវ!

យប់ថ្ងៃទី២៤/០៧/២៥ អាគាត់នេះប្រកាសផ្តុំកម្លាំងជើងទឹក  យប់ថ្ងៃទី២៥/០៧/២៥ អាគាត់នេះប្រកាសប្រើច្បាប់អាជ្ញាសឹក ចេញពីខេត្តត្រា...
25/07/2025

យប់ថ្ងៃទី២៤/០៧/២៥ អាគាត់នេះប្រកាសផ្តុំកម្លាំងជើងទឹក យប់ថ្ងៃទី២៥/០៧/២៥ អាគាត់នេះប្រកាសប្រើច្បាប់អាជ្ញាសឹក ចេញពីខេត្តត្រាត និង ចន្ថៈបុរី ពីខាងសៀម ... វាជន្លឆ្វេង វាអាចវាយស្តាំ យើងតាមដានសភាពការណ៍ទាំងអស់គ្នា

ទ័ពខ្មែរ-ថៃ កំពុងជាប់ដៃគ្នាសុីសាច់ហុតឈាមនៅភ្នំទ្រព្យ
25/07/2025

ទ័ពខ្មែរ-ថៃ កំពុងជាប់ដៃគ្នាសុីសាច់ហុតឈាមនៅភ្នំទ្រព្យ

សមរភូមិភ្នំទ្រព្យ ក្បែរប្រាសាទព្រះវិហារ ទាហានថៃ កំពុងវ៉ៃខ្លាំងចង់បានឈរជើង តែទ័ពកម្ពុជានៅក្រាញទប់ទល់ ហើយវាយបកវិញយ៉ាងខ្លាំ...
25/07/2025

សមរភូមិភ្នំទ្រព្យ ក្បែរប្រាសាទព្រះវិហារ ទាហានថៃ កំពុងវ៉ៃខ្លាំងចង់បានឈរជើង តែទ័ពកម្ពុជានៅក្រាញទប់ទល់ ហើយវាយបកវិញយ៉ាងខ្លាំង។ សូមផ្តល់កម្លាំងចិត្តដល់ទ័ពក្លាហានរបស់យើង។

Address

221-7, Wolgog 1(il)-dong
Seongbuk District
01000

Website

Alerts

Be the first to know and let us send you an email when The Best News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category