
29/06/2025
⚠️ដំណឹងបន្ទាន់មានហានិភ័យភារវកម្មនៅប្រទេសថៃបច្ចុប្បន្ន 🇹🇭🔴
________________________________
មានហានិភ័យភារវកម្មនៅប្រទេសថៃបច្ចុប្បន្ន។ កន្លែងទេសចរណ៍ពេញនិយមនានាទូទាំងប្រទេសថៃសុទ្ធតែអាចជាគោលដៅនៃការវាយប្រហារភារវកម្មទាំងអស់ រួមមានទាំងក្រុងបាំងកក និងភូកេតផងដែរ។
អាកាសយានដ្ឋានអន្តរជាតិភូកេតបានបង្កើនវិធានការសុវត្តិភាពចាប់តាំងពីថ្ងៃទី26 ខែមិថុនាមក ហើយបានណែនាំអោយអ្នកធ្វើដំណើរទាំងឡាយអោយមកដល់អាកាសយានដ្ឋានបានមុនជើងហោះហើរផងដែរ។ ចំណាត់ការនេះត្រូវបានធ្វើឡើងក្រោយពីមានឧបករណ៍បំផ្ទុះនៅក្បែរអាកាសយានដ្ឋានកាលពីពេលថ្មីក្នុងសប្តាហ៍នេះ។ អាជ្ញាធរបានដាក់ពង្រាយឧបករណ៍ជាច្រើននៅភូកេត ក្រាប៊ី និងផាងង៉ាក្នុងសប្តាហ៍នេះ ហើយបានធ្វើការចាប់ខ្លួនមួយចំនួនថ្មីៗនេះផងដែរ។ សន្តិសុខនៅប្រទេសថៃស្ថិតក្នុងស្ថានភាពពុំអាចប៉ាន់ស្មានបាន។
ការបាតុកម្មទ្រង់ទ្រាយធំបាននិងកំពុងកើតឡើងនៅបាំងកក និងតំបន់ផ្សេងទៀត។ នៅឆ្នាំមុនៗ បាតុកម្មនយោបាយ និងប្រតិបត្តិការរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងបាតុករបាននាំទៅដល់អំពើហិង្សារ។
សូមប្រុងប្រយត្ន័ចំពោះហានិភ័យនៃការដាក់ថ្នាំក្នុងភេសជ្ជៈ។ កុំទុក ម្ហូប ឬភេសជ្ជៈចោល។ នៅជាមួយមនុស្សដែលអ្នកទុកចិត្ត នៅបារ ក្លឹបរាត្រី និងក្នុងតាក់សុី។ សូមមើលដំបូន្មានរបស់យើងចំពោះការជប់លាងដោយសុវត្តិភាពខណៈពេលដែលនៅឯនាយសមុទ្រ។
____________
⚠️យើងសូមផ្តល់អនុសាសន៍៖
សូមប្រើប្រាស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់នៅក្នុងប្រទេសថៃទាំងមូល ព្រោះមានហានិភ័យផ្នែកសន្តិសុខ និងសុវត្ថិភាព។
កម្រិតប្រយ័ត្នខ្ពស់ជាងនេះអាចត្រូវអនុវត្តនៅតំបន់ខ្លះៗ។
👉សូមស៊ែរបន្ដអោយគេបានដឹងពីស្ថានភាពសៀម‼️
____________
29 មិថុនា 2025
ប្រភពពត៌មាន៖ http://smartraveller.gov.au
Linkពត៌មាន៖ https://www.smartraveller.gov.au/destinations/asia/thailand #:~:text=Exercise%20a%20high%20degree%20of%20caution%20in%20Thailand%20overall%20due,risk%20of%20terrorism%20in%20Thailand