Sophal Tron

Sophal Tron Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sophal Tron, Media/News Company, Gyeonggi-do, Seongnam.

គួរឲសោកស្ដាយទឹកដីដ៏ផូរផង់បើវាបាត់នៅក្នុងជំនាន់ខ្ញុំនេះមែន ខ្ញុំពិតជាបន្ទោសខ្លួនឯងអស់មួយជីវិតពីព្រោះទឹកដីរបស់យើងបាត់ដោយសា...
20/03/2026

គួរឲសោកស្ដាយទឹកដីដ៏ផូរផង់បើវាបាត់នៅក្នុងជំនាន់ខ្ញុំនេះមែន ខ្ញុំពិតជាបន្ទោសខ្លួនឯងអស់មួយជីវិតពីព្រោះទឹកដីរបស់យើងបាត់ដោយសារការការពាររបស់យើងមិនបានល្អ រូបថត​អាជ្ញាធរ និង​ទាហានថៃ កាល​ពី​ថ្ងៃទី​១៩ មីនា ២០២៦ ចុះវាសដី ចែកដី​ ឲ្យពលរដ្ឋរបបស់ខ្លួន នៅ​ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយ​ពេល​កង​ទ័ព​របស់ខ្លួន បានឈ្លាន​ពាន និងគ្រប់គ្រង់តំបន់​ជា​ច្រើន ទាំងខុសច្បាប់ ក្នុងទឹកដីកម្ពុជា។

គួរបញ្ជាក់ថា សកម្មភាព​របស់​ថៃ ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នេះ គឺ​ជាការ​ពង្រីកការឈ្លាន​ពាន​ និង ​ជា​ការ​​បំពាន​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ។

រដ្ឋាភិបាល​កម្ពុជា គប្បីត្រូវ​ពង្រឹង​សមត្ថភាព និង​យុទ្ធសាស្ត្រ​រឹងមាំ​ ហើយ​ត្រូវ​តែ ៖
- ទី១. ទប់ស្កាត់ភាព​គឃ្លើន​របស់ភាគីថៃ ដូចជា​ការ​ប្រើសិទ្ធិការពារខ្លួន ជាដើម។
- ទី២. ត្រូវ​ដំឡើង​កម្រិត​ការទូត​ខ្ពស់​បំផុត​ ដើម្បី​ទាមទារឲ្យ​ថៃ ដកយោធា​ពី​ទឹកដី​កម្ពុជា។
- ទី៣. ត្រូវតែប្តឹង​ថៃ​ ទៅ​កាន់​តុលាការ​អន្តរជាតិ ICJ (លើសំណុំរឿង​ព្រំដែន និង សំណុំរឿងប្រាសាទបុរាណខ្មែរក្បែរព្រំដែន) និង ICC (លើសំណុំរឿងបង្កឧក្រិដ្ឋកម្មសង្គ្រាម និង បទឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ ពាក់ពន្ធ័ជនស៊ីវិលខ្មែរ)។

ប្រភព:ពីលោក ម៉ែន ណាត

ទាហាន​ថៃ​បើក​ការបាញ់ប្រហារ​មក​លើ​ទីតាំង​យោធា​ខ្មែរ នៅ​តំបន់​ច្រក​អានសេះ ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២០ កុម្ភៈ បណ្ដាល...
20/02/2026

ទាហាន​ថៃ​បើក​ការបាញ់ប្រហារ​មក​លើ​ទីតាំង​យោធា​ខ្មែរ នៅ​តំបន់​ច្រក​អានសេះ ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២០ កុម្ភៈ បណ្ដាល​ឱ្យ​យោធា​ខ្មែរ ២​នាក់​រង​របួស។ នេះ​បើ​យោង​តាម​ប្រភព​យោធា​ខ្មែរ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី។ ប៉ុន្តែ ពួកគាត់​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត។

ទោះជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ ក្រសួងការពារជាតិ​កម្ពុជា​មិនទាន់​ផ្សព្វ​ផ្សាយដំណឹង​នេះ​នោះ​ទេ រហូត​ដល់​រសៀល​ថ្ងៃទី​២០ កុម្ភៈ។ ការវាយប្រហារ​សាជាថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បកអាក្រាត​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​ទឹកដី​កម្ពុជា​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាច្រើន​កន្លែង។

ប្រភពពីៈទូរទស្សន៍អាសុីសេរី

15/02/2026

បើកភ្នែកឡើងឃើញតែគេផុសថ្ងៃ១៤ កុម្ភៈ ប៉ុន្ដែមិនសូវឃើញគេផុសរឿងថៃកំពុងគ្រប់គ្រងទឹកដីខ្មែរជាង៤០ទីតាំងសោះ😥😥😥

11/01/2026

ជនរួមជាតិជាទីគោរព​​!
ពួកយើងបានដាក់ភ័ស្តុតាងបន្ថែម និងបញ្ជីឈ្មោះអ្នកចូលរួមចំនួន 146,760នាក់ ទៅកាន់ការិយាល័យ​រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីដាក់បន្ទុកពួកមេយោធា​ និងអ្នកដឹកនាំនយោបាយថៃ ពីបទឧក្រិដ្ឋរបស់ពួកគេមកលើមាតុភូមិ និងជនរួមជាតិរបស់ពួកយើង។
ភ័ស្តុតាងទាំងនោះរួមមាន៖
👉 ការភ័យខ្លាច និងរបួសផ្លូវចិត្តរបស់សិស្សសាលា ដោយសារការវាយប្រហារនិងការទំលាក់គ្រាប់បែករបស់យោធាថៃ
👉 ការឈ្លានពាន និងរុករានចូលភូមិឋាន ផ្ទះសម្បែងរបស់ប្រជាជនខ្មែរ
👉 ការរងគ្រោះ របួស និងការបាត់បង់ជីវិតរបស់ប្រជាជនស៊ីវិលខ្មែរ
👉 ការបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលខ្មែរ
👉 ការលួច ឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរ
👉 ការព័ទ្ធយកដោយខុសច្បាប់ និងហាមឃាត់ប្រជាជនខ្មែរវិលត្រលប់ទៅកាន់លំនៅឋានរបស់ខ្លួន
👉 ការវាយប្រហារលើទីតាំងស៊ីវិល និងទីតាំងដែលត្រូវបានការពារដោយច្បាប់អន្តរជាតិរួមមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ និងប្រាសាទបុរាណជាដើម។

ជនរួមជាតិជាទីរាប់អាន!
ដំណើររបស់ពួកយើងស្ថិតនៅលើផ្លូវតូចចង្អៀត និងវែងឆ្ងាយណាស់។
ប៉ុន្តែទោះជាសង្ឃឹមតិចយ៉ាងណា ក៏នៅតែជាក្ដីសង្ឃឹម។
មិនថាលទ្ធផលយ៉ាងណា ពួកយើងនឹងទទួលយកទាំងអស់គ្នា។
សូមអរគុណ!

Everyone!
We have submitted additional evidence, together with a list of 146,760 supporters, to the Office of the Prosecutor of the International Criminal Court (ICC), seeking accountability for alleged crimes committed by Thai military and political leaders against the sovereignty of Cambodia and the fundamental rights of our people.
The submitted evidence documents, inter alia:
👉 Psychological harm and fear inflicted upon schoolchildren following military attacks and bombings
👉 Military incursions and infiltration into Cambodian villages and civilian homes
👉 Civilian suffering, injuries, and loss of life
👉 Destruction of civilian property and homes
👉 Pillage and theft of civilian property, prohibited under international law
👉 Unlawful sieges and restrictions preventing civilians from returning to their homes
👉 Attacks against civilian targets and sites protected by international law, including monasteries, schools, hospitals, and ancient temples.

The pursuit of justice is neither short nor easy. It is a long and narrow path, requiring patience, unity, and resolve.
Even when hope appears limited, our commitment to justice remains firm.
Whatever the outcome, we will accept it with dignity and respect for international law.
Thank you!

មកវិញមិនទាន់បានប៉ុន្មានថ្ងៃផងក៏នឹកដល់កូនពូជទៀតហើយ #វិរៈកងទ័ពកម្ពុជា #ទូរទស្សន៍អាសុីសេរី #កម្ពុជាអមៈតៈ
10/01/2026

មកវិញមិនទាន់បានប៉ុន្មានថ្ងៃផងក៏នឹកដល់កូនពូជទៀតហើយ
#វិរៈកងទ័ពកម្ពុជា #ទូរទស្សន៍អាសុីសេរី #កម្ពុជាអមៈតៈ

កូនពូជកំពុងអង្គុយចាំផ្លូវប៉ាៗ មិនដឹងថាថ្ងៃណាទើបប៉ាៗមកជួបអាអូនទេ អាអូននឹកប៉ាៗណាស់។
01/11/2025

កូនពូជកំពុងអង្គុយចាំផ្លូវប៉ាៗ មិនដឹងថាថ្ងៃណាទើបប៉ាៗមកជួបអាអូនទេ អាអូននឹកប៉ាៗណាស់។

មុនទៅផ្សារសុំដាក់មួយកាត់ព្រឹក
18/10/2025

មុនទៅផ្សារសុំដាក់មួយកាត់ព្រឹក

18/10/2025

លោក ដូណាល់ ត្រាំ អះអាង​ថា​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា យល់ព្រម​ឈប់​ទិញ​ប្រេង​ពី​រុស្ស៊ី

⏰ ផ្សាយថ្ងៃទី១៧ ខែ១០ ឆ្នាំ២០២៥

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2025/10/17/10/59/85304/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និយាយ​ថា នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi យល់ព្រម​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី ហើយ ខណៈ​សហរដ្ឋ​អាមេរិក​ស្វែងរក​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ខ្លាំង​ទៅ​លើ​រុស្ស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន។

លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​បាន​ទទួល​ការ​ធានា​ពី​លោក Narendra Modi ដែល​ថា ឥណ្ឌា​នឹង​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ លោក ត្រាំ ចាត់ទុក​ថា​ជា​ទម្ងន់​ធ្ងន់​ណាស់​ដាក់​ទៅ​លើ​រុស្ស៊ី។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ស្វែងរក​ការ​ដាក់​សម្ពាធ​ពី​ឥណ្ឌា ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុស្ស៊ី ដោយ​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី ដែល​ជា​ទម្ងន់​ដ៏​ខ្លាំង​ធ្វើ​ឱ្យ​រុស្ស៊ី កាន់តែ​ធ្លាក់​ចុះ​នូវ​ចំណូល​ដែល​បាន​មកពី​ការ​លក់​ប្រេង​ទៅ​ក្រៅ​ប្រទេស។

ដោយ​ឆ្លើយតប​នឹង​ការ​កត់សម្គាល់​របស់​លោក ត្រាំ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ឥណ្ឌា បាន​និយាយ​ថា ការពិត រឿង​នេះ​កំពុង​ដំណើរការ​ជាមួយ​រដ្ឋការ​លោក ត្រាំ ប៉ុន្តែ​ក្រុង​ញូវដេលី ទាមទារ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន ត្រូវ​ជួយ​ផ្ដល់​ផលប្រយោជន៍​មក​ឱ្យ​ឥណ្ឌា វិញ។

ចាប់ពី​រុស្ស៊ី រង​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជាច្រើន​ទៀត​ប្រឆាំង​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន គេ​សង្កេត​ឃើញ​ប្រទេស​ដែល​នៅ​បន្ត​ទិញ​ប្រេង និង​ឧស្ម័ន​យ៉ាង​ច្រើន​ពី​រុស្ស៊ី គឺ​ប្រទេស​ចិន ឥណ្ឌា និង​តួកគី។

លោក ត្រាំ បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ថា ឥឡូវ​មាន​តែ​ប្រទេស​ចិន ទេ​ដែល​កំពុង​សម្រុក​ទិញ​ប្រេង​យ៉ាង​ច្រើន​ពី​រុស្ស៊ី ដែល​ជា​ការ​ជួយ​ពង្រឹង​ប្រាក់ចំណូល​របស់​រុស្ស៊ី ដើម្បី​បន្ត​សង្គ្រាម​នៅ​អ៊ុយក្រែន។

កន្លង​មក នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi តែងតែ​ប្រកាន់​ជំហរ​ថា ឥណ្ឌា​នឹង​នៅតែ​បន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី បើ​ទោះបីជា​ក្រុង​មូស្គូ កំពុង​ឈ្លានពាន​អ៊ុយក្រែន ក៏ដោយ ព្រោះ​ឥណ្ឌា ត្រូវការ​ប្រេង​ច្រើន​ណាស់​ដើម្បី​ប្រើប្រាស់​ក្នុង​ប្រទេស។

តែ​នៅ​ពេលនេះ លោក Narendra Modi ដូចជា​បាន​បង្ហាញ​ពី​បំណង​ចង់​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​សហរដ្ឋ​អាមេរិក និង​រដ្ឋការ​លោក ត្រាំ។ លោក Narendra Modi បាន​ជួប​ពិភាក្សា​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក​ប្រចាំ​ទីក្រុង​ញូវដេលី គឺ​លោក Sergio Gor ប៉ុន្មាន​ម៉ោង​ក្រោយពី​មន្ត្រី​ទូត​អាមេរិក​ថ្មី​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ញូវដេលី។

លោក Sergio Gor បាន​និយាយ​ថា រដ្ឋការ​លោក ត្រាំ ឱ្យ​តម្លៃ​លើ​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា ហើយ​ថា​លោក​មាន​សុទិដ្ឋិនិយម​ថា​នឹង​មាន​កិច្ចសន្ទនា​តាម​ទូរសព្ទ​រវាង​លោក ត្រាំ និង​លោក Narendra Modi នៅ​ក្នុង​ពេល​ឆាប់ៗ។

កាលពី​ខែ​សីហា កន្លង​ទៅ សហរដ្ឋ​អាមេរិក​នៃ​រដ្ឋការ​លោក ត្រាំ បាន​ដំឡើង​ការ​យក​ពន្ធគយ​លើ​ការ​នាំចូល​ទំនិញ​ពី​ឥណ្ឌា ដល់ ៥០% ដោយសារតែ​លោក ត្រាំ ចោទ​ថា​ឥណ្ឌា​កំពុង​បន្ត​ជួយ​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន ព្រោះតែ​មិន​ព្រម​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី។

ចាប់តាំងពី​អ៊ុយក្រែន វាយប្រហារ​ចំ​ទីតាំង​រោងចក្រ​ផលិត​ប្រេង​របស់​រុស្ស៊ី ជាច្រើន​រោងចក្រ​មក គេ​សង្កេត​ឃើញ​វិមាន​ក្រឹមឡាំង បាន​ចាប់ផ្ដើម​កាត់បន្ថយ​ការ​នាំចេញ​ប្រេង​ទៅ​ក្រៅ​ប្រទេស លើកលែង​ប្រទេស​ណា​ដែល​បន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី ចំនួន​ច្រើន​រយ​តោន គឺ​ក្រុង​មូស្គូ នៅ​បន្ត​លក់​ប្រេង​ឱ្យ​ប្រទេស​ទាំងនោះ​ទៀត​ដដែល។

ក្នុង​រយៈពេល ៣​ខែ​ចុងក្រោយ​នេះ អ៊ុយក្រែន បាន​ផ្ដើម​វាយប្រហារ​ទៅ​លើ​ប្រទេស​រុស្ស៊ី ដែល​ជា​ការ​វាយបក​ដោយ​អាវុធ​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ ហើយ​បាន​វាយប្រហារ​ច្រើន​តែ​ទៅ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី បណ្ដាល​ឱ្យ​ការ​ផលិត​ប្រេង​របស់​រុស្ស៊ី ធ្លាក់​ចុះ​ពី ២០ ទៅ ២៥% ជា​ហេតុ​រុញ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី កាន់តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

វា​ជា​កត្តា​រុញ​ឱ្យ​ប្រទេស​រុស្ស៊ី ជួប​វិបត្តិ​ប្រេងឥន្ធនៈ ព្រោះតែ​រោងចក្រ​ចម្រាញ់​ប្រេង​ជាច្រើន​ដែល​រង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​របស់​អ៊ុយក្រែន បាន​ផ្អាក​ផលិត។

អ្នកវិភាគ​ទទួលស្គាល់​យុទ្ធសាស្ត្រ​របស់​អ៊ុយក្រែន មាន​ភាព​ខ្លាំង​ជាង​ការ​ដាក់​ទណ្ឌកម្ម​របស់​អឺរ៉ុប និង​សម្ពន្ធភាព​ទៅ​លើ​ឧស្សាហកម្ម​ប្រេង​របស់​រុស្ស៊ី។

កាលពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន Politico ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​ចុះផ្សាយ​អត្ថបទ​ស្រាវជ្រាវ​របស់​ខ្លួន​អំពី​ផល​ប៉ះពាល់​ទៅ​លើ​ការ​ផលិត​ប្រេង​របស់​រុស្ស៊ី ដោយសារតែ​អ៊ុយក្រែន ប្រើប្រាស់​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ វាយ​កម្ទេច​រោងចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី។

សារព័ត៌មាន Politico បាន​ហៅ​ថា​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន ដែល​ភាគច្រើន​ទៅ​លើ​ទីតាំង​ឧស្សាហកម្ម​ប្រេង​របស់​រុស្ស៊ី គឺជា​ការ​បំផ្លាញ​សមត្ថភាព​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី ដែល​ក្រុង​មូស្គូ ទាញ​យក​ថវិកា​បាន​មកពី​ការ​លក់​ប្រេង​ទៅ​បន្ត​សង្គ្រាម​នៅ​អ៊ុយក្រែន។ ការ​វាយប្រហារ​នេះ បាន​បង្ក​ឱ្យ​មាន​កង្វះ​ប្រេង​ប្រើប្រាស់​ក្នុង​ប្រទេស និង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​សំខាន់ៗ​របស់​រុស្ស៊ី។

ការ​វាយប្រហារ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន មាន​ស្ទើរតែ​ប្រចាំ​ថ្ងៃ បាន​ធ្វើ​ឱ្យ​ស្ថានភាព​រោងចក្រ​ចម្រាញ់​ប្រេង​ត្រូវការ​ជួសជុល​ញឹកញាប់ និង​បណ្តាល​ឱ្យ​ការ​ផលិត​ប្រេង​ថយ​ចុះ ហើយ​ប៉ះពាល់​ខ្លាំង​ដល់​ការ​ប្រើប្រាស់​ក្នុង​ស្រុក។ ការណ៍​នេះ បាន​នាំ​ឱ្យ​អ្នក​ប្រើប្រាស់​ប្រេង​ត្រូវ​រង់ចាំ​ចាក់​សាំង​យ៉ាង​យូរ​នៅ​ឯ​ស្ថានីយ​ចាក់​សាំង​នៅ​ទីក្រុង​ធំៗ ជាពិសេស​ទីក្រុង​មូស្គូ។

រដ្ឋមន្ត្រី​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី Alexander Novak ទទួលស្គាល់​ថា រុស្ស៊ី​ពិត​ជា​បាន​កាត់បន្ថយ​ការ​នាំ​ប្រេង​ទៅ​ក្រៅ​ប្រទេស ព្រោះតែ​ត្រូវការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

02/09/2025
ថ្ងៃនេះជាថ្ងៃកំណើតរបស់កូន ប៉ាម៉ាក់សូមជូនពរឲកូនមានសុខភាពល្អ រៀនពូកែនឹងក្លាយជាកូនល្អរបស់ប៉ាម៉ាក់
16/08/2025

ថ្ងៃនេះជាថ្ងៃកំណើតរបស់កូន ប៉ាម៉ាក់សូមជូនពរឲកូនមានសុខភាពល្អ រៀនពូកែនឹងក្លាយជាកូនល្អរបស់ប៉ាម៉ាក់

ឃើញស្នាមញញឹមកូនប៉ាក៏មានក្ដីសុខដែរ ទោះបីជាពេលនេះប៉ានៅឆ្ងាយក៏ពិតមែនតែបេះដូងនិងចិត្តរបស់ប៉ាគឺនឹកដល់អ្នកគ្រប់គ្នា។
05/07/2025

ឃើញស្នាមញញឹមកូនប៉ាក៏មានក្ដីសុខដែរ ទោះបីជាពេលនេះប៉ានៅឆ្ងាយក៏ពិតមែនតែបេះដូងនិងចិត្តរបស់ប៉ាគឺនឹកដល់អ្នកគ្រប់គ្នា។

Address

Gyeonggi-do
Seongnam
2997-51

Telephone

+821021923735

Website

Alerts

Be the first to know and let us send you an email when Sophal Tron posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sophal Tron:

Share