CS KHMER

CS KHMER ⚜️អតិថិជនអាចទិញបានដោយទំនុកចិត្ត សុវត្ថិភាព គុណភាព និងតម្លៃសមរម្យ🙏🏻

សូម ដោះលែងទាហាន កម្ពុជា 🙏🇰🇭🕊️请释放柬埔寨士兵Please release Cambodian soldiers Vannda-វណ្ណដា supporterr
13/08/2025

សូម ដោះលែងទាហាន កម្ពុជា 🙏🇰🇭🕊️
请释放柬埔寨士兵
Please release Cambodian soldiers
Vannda-វណ្ណដា supporterr

ឥណ្ឌាឈ្នះអង់គ្លេស ដោយមិនប្រើផលិតផលអង់គ្លេសបើខ្មែរមិនប្រើផលិតផលថៃ នោះខ្មែរនឹងឈ្នះថៃ កូនខ្មែរត្រូវចងចាំ1ជីវិត..
09/08/2025

ឥណ្ឌាឈ្នះអង់គ្លេស ដោយមិនប្រើផលិតផលអង់គ្លេស
បើខ្មែរមិនប្រើផលិតផលថៃ នោះខ្មែរនឹងឈ្នះថៃ
កូនខ្មែរត្រូវចងចាំ1ជីវិត..

Cambodia Needs Peace
07/08/2025

Cambodia Needs Peace

ព្រះពុទ្ធបានសំដែងនៅក្នុងព្រះសូត្រមួយថា យោធាជីវៈ ជាអ្នករស់នៅដោយឋានៈជាទាហាន ត្រូវប្រកបដោយអង្គ៤ ទើបគួរជារាជបុរស ឬជាវីរៈកងទ័...
06/08/2025

ព្រះពុទ្ធបានសំដែងនៅក្នុងព្រះសូត្រមួយថា យោធាជីវៈ ជាអ្នករស់នៅដោយឋានៈជាទាហាន ត្រូវប្រកបដោយអង្គ៤ ទើបគួរជារាជបុរស ឬជាវីរៈកងទ័ព យកឈ្នះសង្គ្រាមបានជោគជ័យ។ ធម៌ប្រកបដោយអង្គទាំង៤នោះគឺៈ
១_ឋានកុសលោ :ជាអ្នកឈ្លាសវៃក្នុងជ័យភូមិ មានន័យថាលេណដ្ឋាន ទីតាំងឈរជើងកងទ័ព ត្រូវរៀបចំឱ្យបានរឹងមាំ ហើយយកចិត្តទុកដាក់ខ្ពស់បំផុត មានទំនុកចិត្តប្រកបដោយសុវត្ថិភាព ព្រោះជាទីតាំងឈរជើងប្រយុទ្ធស្លាប់រស់ជាមួយសត្រូវ មានស្មារតីរឹងមាំ ប្រុងប្រយ័ត្ន ទឹកចិត្តស្ងប់ស្ងាត់ តែមោះមុត ក្លាហាន មានឆន្ទៈមុតស្រួច សំឡឹងឆ្ពោះផ្តោតទៅលើគោលដៅ នេះជាវិន័យអ្នកប្រយុទ្ធ
២_ទូរេ បាតី:ជាអ្នកឈ្លាសបាញ់បានឆ្ងាយ មានន័យថាត្រូវចេះប្រើអាវុធ ប្រយុទ្ធឱ្យត្រូវឱកាស ត្រូវបាញ់ អាវុធណាគួរប្រើបាញ់ជិត អាវុធណាគួរប្រើបាញ់ឆ្ងាយ បើមិនឈ្លាសទេ សូម្បីតែអាវុធរបស់យើងក៏អាចសម្លាប់យើងបានដែរ
៣_អក្ខណ វេធី: ជាអ្នកបាញ់ត្រង់ មានន័យថាអ្នកមានបទពិសោធ មានសមត្ថភាព ពូកែបាញ់កាំភ្លើង ឬពូកែបញ្ជា ឱ្យបាញ់ត្រូវចំទីតាំងសត្រូវ ឬទីតាំងឃ្លាំងអាវុធ សំខាន់ត្រង់ ហើយចំគោដៅល្អ
៤_បហតោ កាយស្ស បទាលេតា ហោតិ: ជាអ្នកបាញ់ទំលាយនូវកងទ័ពធំបាន មានន័យថា បាញ់កម្ទេចចោលនូវពួកខ្មាំងសត្រូវ ឱ្យខ្ទេចខ្ទី ខ្លបខ្លាច មិនអាចតតាំងបាន ជាពិសេសមេទ័ពធំ។បើកងទ័ព ប្រកបអង្គ៤ប្រការនេះ ជាវីរៈកងទ័ពដ៏ឆ្នើម មានសមត្ថភាព ឈ្នះសង្គ្រាម ទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់។
ព្រះអង្គសំដែងប្រៀបធៀបនេះជាការយកឈ្នះសង្គ្រាមផ្លូវលោក តថាគតបានឈ្នះសង្គ្រាមផ្លូវធម៌ជាមួយមារាធិរាជ
_ទីតាំងជ័យភូមិគឺសីល ជាលេណដ្ឋានដ៏រឹងមាំ ទីតាំងដ៏មានសិរី សួស្តីរបស់អ្នកបួស
_ជាអ្នកបាញ់បានឆ្ងាយគឹ វិបស្សនា បញ្ញាកំណត់ដឹងជាក់ច្បាស់នូវសភាវបរមត្ថក្នុង រូបបរម្ថៈ និងនាមបរម្ថៈ
_ជាអ្នកបាញ់ត្រង់គឺ ចំត្រង់ ចាក់ធ្លុះ ជ្រាបច្បាស់ក្នុង ព្រះអរិសច្ចៈទាំង៤
_ជាអ្នកបាញ់ទំលាយនូវកងទ័ពធំគឺអវិជ្ជា ដែលជាមេទ័ពធំដោយកម្លាំងអរហត្តមគ្គ។នេះជាមធ្យោបាយយកឈ្នះសង្គ្រាមពីស្តេចមារ ដែលមានសេនាដ៏ច្រើន។
សូមជូនពរដល់ថ្នាក់ដឹកនាំនិង វីរៈកងទ័ពដ៏ក្លាហ៊ានសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។
ភិក្ខុធម្មត្ថេរោ

05/08/2025
Cambodia has strongly condemned Thailand for what it describes as a serious violation of the ceasefire agreement, follow...
05/08/2025

Cambodia has strongly condemned Thailand for what it describes as a serious violation of the ceasefire agreement, following a cross border incursion by Thai armed forces into AnSes area inCambodian territory and under full control of Cambodian Armed Forces after Ceasefire. Thai Armed Forces violate Cambodian sovereignty.



កម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសថៃចំពោះអ្វីដែលខ្លួនពិពណ៌នាថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់ បន្ទាប់ពីមានការលុកលុយឆ្លងព្រំដែនដោយកងកម្លាំងប្រដាប់អាវុធថៃ ចូលទៅក្នុងតំបន់អានសេះក្នុងទឹកដីកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាបន្ទាប់ពីបទឈប់បាញ់។ កងកម្លាំងប្រដាប់អាវុធថៃ រំលោភលើអធិបតេយ្យភាពកម្ពុជា។

#កម្ពុជាត្រូវការសន្តិភាព

សូមចូលរួម post រូបនេះឲ្យបានច្រើនកុះករដើម្បីឲ្យសហរដ្ឋអាមេរិកជួយកម្ពុជា។
04/08/2025

សូមចូលរួម post រូបនេះឲ្យបានច្រើនកុះករដើម្បីឲ្យសហរដ្ឋអាមេរិកជួយកម្ពុជា។

Cambodia Need Peace 🙏🇰🇭🇰🇭
04/08/2025

Cambodia Need Peace 🙏🇰🇭🇰🇭

🙏🏻🙏🏻🙏🏻
03/08/2025

🙏🏻🙏🏻🙏🏻

03/08/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

ការស្វាគមន៍ ដោយការចាប់ដៃ “ដ៏គ្រោះថ្នាក់បំផុតក្នុងសមរភូមិ” ដែលខ្មែរទាំងអស់ត្រូវចង់ចាំ(កាប់ថ្មចំណាំ) វាជាបទពិសោធន៍ដ៏ឈឺចាប់...
31/07/2025

ការស្វាគមន៍ ដោយការចាប់ដៃ “ដ៏គ្រោះថ្នាក់បំផុតក្នុងសមរភូមិ” ដែលខ្មែរទាំងអស់ត្រូវចង់ចាំ(កាប់ថ្មចំណាំ) វាជាបទពិសោធន៍ដ៏ឈឺចាប់បំផុត។ ក្នុងសមរភូមិតែងប្រើល្បិច តែល្បិចថោកទាប គឺសម្រាប់មនុស្សថោកទាបប្រើ។

Address

13591
Seoul
01035

Telephone

+821079328672

Website

Alerts

Be the first to know and let us send you an email when CS KHMER posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CS KHMER:

Share

Category