CNI News

CNI News Love �

10/08/2024
03/08/2024

ពួក តារានោករាស្រ្ត
03/08/2024

ពួក តារានោករាស្រ្ត

គ្រួសារ​ស្នើ​សុំ​តុលាការ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា ខណៈ​ជំងឺ​បេះដូង​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ ក្រុម​គ្រួសារ និង​មេធាវី...
31/07/2024

គ្រួសារ​ស្នើ​សុំ​តុលាការ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា ខណៈ​ជំងឺ​បេះដូង​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ

ក្រុម​គ្រួសារ និង​មេធាវី ស្នើ​ទៅ​កាន់​តុលាការ​កំពូល​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឱ្យ​មាន​សេរីភាព​ឡើង​វិញ ខណៈ​ជំងឺបេះដូង​លោក​មាន​សភាព​ធ្ងន់ធ្ងរ។

តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការ នៅ​ថ្ងៃ​ទី៣១ ខែកក្កដា​នេះ លើ​បណ្ដឹង​សាទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ប្រឆាំង​នឹង​សាលដីកា​សាលាឧទ្ធរណ៍​ភ្នំពេញ​ដែល​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤លានរៀល ក្រោម​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​ពូជសាសន៍។

ប្រពន្ធ​លោក ថាច់ សេដ្ឋា គឺ លោក​ស្រី ថាច់ សុខបូរ៉ានី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​ចេញ​ពី​​​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ក្នុង​ពន្ធនាគារ នៅ​ថ្ងៃ​ទី៣០ ខែកក្កដា​ថា ស្ថាន​ភាព​ជំងឺ​ប្ដី​លោកស្រី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ លោក​ស្រី​បន្ត​ថា ប្ដី​លោក​ស្រី ដែល​មាន​អាយុ ៧១ឆ្នាំ​កំពុង​មាន​ជំងឺ​ជា​ច្រើន រួម​មាន ជំងឺ​បេះដូង លើស​ឈាម និង​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត ដែល​ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ។

លោក​ស្រី ថាច់ សុខបូរ៉ានី បន្ថែម​ថា ក្រោយ​ពី​ប្ដី​លោក​ស្រី​ជាប់​ពន្ធនាគារ​ជិត​ពីរ​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​លោក​ស្រី​បាត់​បង់​នូវ​សុភមង្គល ដោយ​សារ​លោកស្រី​ជា​អ្នក​រ៉ាប់រង​គ្រួសារ ត្រូវ​រក​ចំណូល ដើម្បី​ការ​ចំណាយ​ថវិកា​ព្យាបាល​ជំងឺ​ប្ដី និង​ត្រូវ​ចំណាយ​ពេល​វេលា​ឡើង​សវនាការ​ផង​ដែរ។ លោកស្រី​រំពឹង​ថា តុលាការ​កំពូល​នឹង​ពិចារណា​លើ​ការងារ ដែល​ប្ដី​លោកស្រី​បាន​លះបង់​ដើម្បី​សង្គម​កន្លង​មក និង​ភាព​ស្អាតស្អំ ហើយ​លោកស្រី​ស្នើ​តុលាការ​ដោះ​លែង​ប្ដី​លោក​ស្រី​ឱ្យ​បាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ។
លោកស្រី ថាច់ សុខបូរ៉ានី៖ «គាត់​ឈឺ​ជើង ហើយ​ឥឡូវ​គាត់​ថា គាត់​ទ្រោម​ខ្លួន ឈឺ​ពេញ​ខ្លួន​ ហើយ​មិញ​ពេល​ដែល​គាត់​ដើរ​ចេញ​មក​ ជើង​គាត់​ដើរ​ប៉ាំងពៀចៗ ដើរ​អត់​ចង់​រួច និយាយ​រួម​គាត់​លាក់​គ្រួសារ​ទោះ​គាត់​ឈឺ​ក៏​ដោយ​ក៏​គាត់​ថា​មិន​ឈើ​ដែរ»។

ចំណែក​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក​បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍​ថា កូនក្ដី​លោក​បាន​អនុវត្ត​ទោស ចំពោះ​សំណុំ​រឿង​ទី​មួយ ដែល​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ ១៨ ខែ ក្នុង​សំណុំ​រឿង​ចេញ​សែក​ស្អុយ​ ឬ​សែក​អត់​ប្រាក់​រួច​រាល់​​ហើយ​ តែ​កូន​ក្ដី​របស់​លោក​មិន​មាន​លទ្ធភាព​បង់​លើ​សំណង​ចំនួន​៣លាន​រៀល​នៅ​ឡើយ​ទេ​។ លោក​ថា​សម្រាប់​សវនាការ​​នៅ​​តុលាការ​កំពូល​​​ដែល​គ្រោង​នឹង​កាត់​ក្ដី​លើ​សំណុំ​រឿង​ទី​ពីរ​នៅ​ថ្ងៃ​ស្អែក​នេះ លោក​សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​ និង​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​របស់​លោក។
លោក សឺន ជុំជួន៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​រំពឹង​ថា តុលាការ​នឹង​នៅ​តែ​ពិចារណា នៅ​ក្នុង​ការ​ដំណើរ​នីតិវិធី​ហ្នឹង ហើយ​ផ្ដល់​ចេញ​ជា​សេចក្ដី​សម្រេច​ដោយ​មាន​ភាព​យុត្តិធម៌​ដល់​កូនក្ដី​ខ្ញុំ នេះ​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ថា នឹង​ទទួល​បាន​បែប​នេះ»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា។

ជុំ​វិញ​រឿង​នេះ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថា តុលាការ​គួរ​តែ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ហើយ​អ្នក​នយោបាយ​គួរ​ជជែក​គ្នា និង​រក​ដំណោះស្រាយ​សម្រាប់​ផល​ប្រយោជន៍​ពលរដ្ឋ។
លោក អំ សំអាត៖ «អ្នក​នយោបាយ​គួរ​តែ​ពិនិត្យ​មើល​ក្នុង​ការ​ដោះ​ស្រាយ​គ្នា​តាម​វប្បធម៌​នៃ​សន្ទនា​ដើម្បី​រក​ច្រក​ក្នុង​ការ​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​នេះ​ដើម្បី​បន្ធូរបន្ថយ​នូវ​បរិយាកាស​នៅ​ក្នុង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​ករណី​ឯកឧត្ដម ថាច់ សេដ្ឋា»។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន​បាន​កាត់​ទោស លោក ថាច់ សេដ្ឋា ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​ពូជ​សាសន៍ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​សារ​របស់​លោក​ជា​មួយ​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពីថ្ងៃទី១៣ ខែ​មករា ឆ្នាំ២០២៣ អំពី​ប្រវត្តិ​គណបក្ស​ប្រជាជន ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម និង​ប្រវត្តិ ៧មករា ហើយ​តុលាការ​ចាត់​ទុក​ករណី​នេះ​ថា ជា​អំពើ​ទុច្ចរិត និង​មាន​គោល​បំណង​បញ្ឆេះ​កំហឹង​ដល់​ពលរដ្ឋ​ឱ្យ​ស្អប់​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋាភិបាល និង​មាន​ចេតនា​កេង​ចំណេញ​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ខិត​ចូល​មក​ដល់។

ទោះ​ជា​យ៉ាង​ណា​ក្ដី កន្លង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ចាត់​ទុក ការ​ផ្ដន្ទាទោស​នេះ​ថា ជា​រឿង​ដ៏​ហួសចិត្ត និង​មិន​អាច​ទទួល​យក​បាន ដោយ​គ្រាន់​តែ​លោក ថាច់ សេដ្ឋា ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន៕
អានអត្ថបទលើគេហទំព័រ៖ https://www.rfa.org/khmer/news/politics/family-of-thach-setha-asks-supreme-court-to-release-him-as-his-heart-illness-is-serious-07302024131221.html
#វិទ្យុអាស៊ីសេរី #កម្ពុជា

សកម្មជន​ព្រៃឡង់​លោក អ៊ុក ម៉ៅ ត្រូវ​មេ​ប៉ុស្តិ៍​និង​មេឃុំ​​បណ្តេញ​ពី​ផ្ទះ​ដោយសារឈឺឆ្អាលការពារ​ព្រៃឈើ---សកម្មជន​ការពារ​ព្រ...
31/07/2024

សកម្មជន​ព្រៃឡង់​លោក អ៊ុក ម៉ៅ ត្រូវ​មេ​ប៉ុស្តិ៍​និង​មេឃុំ​​បណ្តេញ​ពី​ផ្ទះ​ដោយសារឈឺឆ្អាលការពារ​ព្រៃឈើ
---
សកម្មជន​ការពារ​ព្រៃឈើ និង​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ត្រូវ​បាន​មេឃុំ​អន្លង់ភេ លោក អឿន ខេន បញ្ជា​ឱ្យ​មេ​ប៉ុស្តិ៍ ឈួន ឆិត កោះ​ហៅ​មក​សួរនាំ​ជា​ច្រើន​ម៉ោង ដើម្បី​បណ្តេញ​គាត់​ឱ្យ​ចាក​ចេញ ពី​លំនៅឋាន ក្នុង​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដោយ​លើក​ហេតុផល​ថា លោក​ជា​សកម្មជន​ការពារ​ព្រៃឈើ​បំពុល​សង្គម។
សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ុក ម៉ៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ កក្កដា ថា មេ​ប៉ុស្តិ៍​អន្លង់​ភេ លោក ឈួន ឆិត បាន​ចេញ​លិខិត​កោះ​ហៅ​លោក​​ឱ្យ​ទៅ​បំភ្លឺ​ពេញ​មួយ​ព្រឹក កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ដោយ​ប្រាប់​ឱ្យ​រូប​លោក និង​ក្រុម​គ្រួសារ​ ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ ចេញ​ពី​ទី​នោះ។
លោក​ថា អាជ្ញាធរ​បាន​ឆែកឆេរ​រក​អត្ត​សញ្ញាណ​ប័ណ្ណ និង​គំរាម​លោក​ក្នុង​ន័យ​រើសអើង ដោយសារ​តែ​លោក​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់។
លោក អ៊ុក ម៉ៅ បន្ថែម​ថា មេឃុំ​អន្លង់ភេ លោក អឿន ខេន តែងតែ​គំរាម​លោក​ចាប់​ដាក់​គុក​ជា​ច្រើន​ដង ដើម្បី​បំបាក់​ទឹក​ចិត្ត ឱ្យ​លោក​ឈប់​ឈឺ​ឆ្អាល​ពី​បញ្ហា​សង្គម​ និង​បរិស្ថាន។
មេឃុំ​អន្លង់ភេ លោក អឿន ខេន បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​ថា ជាប់​រវល់​ប្រជុំ។
វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់ភេ ​លោក ឈួន ឆិត បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២៩ កក្កដា។
ជុំវិញ​រឿង​នេះ​ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក ចឹក ចិត្រា ពន្យល់​ថា មេឃុំ និង​សមត្ថកិច្ច​គ្មាន​សិទ្ធិ​បណ្តេញ​ពលរដ្ឋ​ណា​ម្នាក់ ចេញ​ពី​លំនៅឋាន​នោះ​ទេ។លោក​ចាត់​ទុក​ទង្វើ​នេះ ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​បំពាន​ច្បាប់។
លោក ចឹក ចិត្រា៖ «ទាំង​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​រំលោភ​ច្បាប់​ហើយ ការ​គំរាម​កំហែង​ទៀត​ចូល​មាត្រា២៣១ គំរាម​កំហែង​ដើម្បី​បំភិត​បំភ័យ​ បន្លាច​ឬ​បណ្ដេញ​ពលរដ្ឋ​ចេញ គឺ​សុទ្ធ​តែ​ខុស​ច្បាប់​ហើយ បើ​និយាយ​ពី​ច្បាប់​ព្រហ្មទណ្ឌ។ អ៊ីចឹង​ទេ អាជ្ញាធរ​មិន​មាន​អ្វី​មក​បណ្ដេញ​ពលរដ្ឋ​នៅ​ទី​កន្លែង​គាត់​រស់​នៅ​ ឬក៏​ស្នាក់​នៅ​ទេ»។
មក​ទល់​ពេល​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ុក ម៉ៅ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ចំនួន ៤​សំណុំ​រឿង​មក​ហើយ ដោយសារ​តែ​ចេញ​មុខ​ការពារ​ព្រៃឈើ​ និង​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ មិន​អនុវត្ត​ច្បាប់​ព្រៃឈើ តាម​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ និង​ការ​អំពាវនាវ​របស់​ព្រះ​មហាក្សត្រ ព្រះនរោត្តម សីហមុនី៕

រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អានលើគេហទំព័រ៖ www.rfa.org/khmer/news/environment/prey-lang-activist-ouk-mao-was-evicted-from-his-home-by-police-chief-and-commune-chief-in-stung-treng-province-07302024084750.html
#វិទ្យុអាស៊ីសេរី #កម្ពុជា #ការពារព្រៃឈើ #អ៊ុកម៉ៅ #ព្រៃឡង់ #បណ្ដេញ #សកម្មជនព្រៃឈើ

ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ប្រឈម​បាត់បង់​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​បែប​ប្រពៃណី---ជនជាតិ​ដើម​ភាគ​តិច​ក្នុង...
30/07/2024

ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ប្រឈម​បាត់បង់​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​បែប​ប្រពៃណី
---
ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​រស់នៅ​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​បែប​ប្រពៃណី កំពុង​ប្រឈម​នឹង​បាត់បង់​មុខ​របរ​មួយ​នេះ ដោយសារ​តែ​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ ព្រោះ​ខ្លាច​បាត់បង់​ធនធាន​ធម្មជាតិ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ ជីវភាព​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា លោក ក្លាង ថូល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ថា មន្ត្រី​បរិស្ថាន​បាន​ហាម​ឃាត់​មិន​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​បែប​ប្រពៃណី​ នៅ​លើ​ដី​សមូហភាព​នោះ​ទេ ដោយសារ​អាជ្ញាធរ​សំអាង​ថា ដី​ទាំង​នោះ​ជា​របស់​រដ្ឋ ហើយ​ប្រសិនបើ​ពលរដ្ឋ​ចង់​ធ្វើ​ស្រែ​ចម្ការ​ទាំង​នោះ ត្រូវ​តែ​ធ្វើ​កិច្ចសន្យា​មួយ​ចំនួន។ លោក​បន្ថែម​ថា ពលរដ្ឋ​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​អាជ្ញាធរ​ឡើយ ដោយសារ​ដី​ស្រែ​ចម្ការ​ទាំង​នោះ ពួកគាត់​ធ្លាប់​អាស្រ័យផល​តាំង​ពី​ដូន​តា​មក និង​បាន​ចុះ​បញ្ជី​ជា​ដី​សមូហភាព​រួច​រាល់​ហើយ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ហាម​ឃាត់​ជនជាតិ​ដើម​ភាគតិច​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​ត​ទៅ​ទៀត និង​ត្រូវ​ចុះ​ត្រួតពិនិត្យ​ដើម្បី​ស្វែង​រក​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពិត​ប្រាកដ។

លោក ក្លាង ថូល៖ «ប្រជាពលរដ្ឋ​រស់​នៅ​ទី​នេះ​តាំង​ពី​យូរ​ណាស់​មក​ហើយ មិន​ដែល​ទៅ​ណា​មក​ណា​ទេ ប្រសិន​ជា​មិន​ឲ្យ​ដាំ​ដុះ ប្រជាពលរដ្ឋ​រំពឹង​ទៅ​លើ​អ្វី ហើយ​ស្រែចម្ការ​របស់​គាត់​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៩២ និង​ឆ្នាំ​១៩៩៣​មក ដែល​ពួក​គាត់​ធ្វើ»។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត គឺ លោកស្រី ភ្លឹក ភីរុំ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង​១០​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្ដឹង​ទៅ​តុលាការ និង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​អ្នក​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​និង​ប្រឈម​នឹង​ពាក្យ​បណ្ដឹង។ លោក​ស្រី​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ចូល​រួម​ការពារ​ព្រៃឈើ​ត្រូវ​រង​ពាក្យ​បណ្ដឹង​និង​ការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់ ចំណែក​អ្នក​ប្រព្រឹត្ត​បទល្មើស​មិន​ត្រូវ​បាន​យក​ទៅ​ដាក់​ទោស​តាម​​ច្បាប់ ដែល​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច។

លោកស្រី ភ្លឹក ភីរុំ៖ «យើង​រង​នូវ​អយុត្តិធម៌​ជា​ច្រើន អាជ្ញាធរ​ដឹង​ច្បាស់​ណាស់​ថា​ដីធ្លី​ទាំង​អស់​នេះ យើង​ជា​អ្នក​កាន់​កាប់​ជា​អ្នក​ថែរក្សា​ជា​អ្នក​ការពារ​មាន​ប្រសិទ្ធភាព​ជាង​បរិស្ថាន​ជា​អ្នក​ការពារ អ៊ីចឹង​កន្លង​ទៅ​បរិស្ថាន​ជា​អ្នក​ការពារ មិន​ដូច​ជា​ជនជាតិ​ដើម​ភាគ​តិច​ជា​អ្នក​ការពារ​ទេ យើង​ការពារ​បាន​គង់វង្ស​ព្រៃឈើ​ដើម​ឈើ​ទាំង​អស់​នេះ ចំពោះ​បរិស្ថាន​វិញ​ការ​ការពារ​មិន​ដែល​បាន​គង់វង្ស​ទេ អ៊ីចឹង​អយុត្តិធម៌​សម្រាប់​យើង​ជា​អ្នក​ការពារ​រង​នូវ​បណ្ដឹង ប៉ុន្តែ​អ្នក​ដែល​បំផ្លាញ​មិន​ដែល​រង​នូវ​បណ្ដឹង​នោះ​ទេ»។

ពលរដ្ឋ​លើក​ឡើង​ទៀត​ថា ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​ឡើង​វិញ​នោះ​ទេ ពួកគាត់​នឹង​នាំ​គ្នា​តវ៉ា​នៅ​សាលា​ខេត្ត ពីព្រោះ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ធ្វើការ​វិនិយោគ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ត្រូវ​អាជ្ញាធរ​ហាមឃាត់ និង​បំបិទ​សិទ្ធិ​ទៅ​វិញ។

ជុំវិញ​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាល​ខេត្ត​មណ្ឌលគីរី លោក ថង សាវុន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគីរី លោក ប៊ី វ៉ាន់នី លើកឡើង​ថា អាជ្ញាធរ​ត្រូវ​ពិនិត្យ​ឡើង​វិញ ហើយ​ត្រូវ​ចុះ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​ជាក់​ស្ដែង​ទៅ​លើ​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យផល​តាំង​ពី​ដូន​តា​របស់​ពួកគាត់។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​ក្រុម​ឈ្មួញ​ខិលខូច ដែល​បាន​បោក​បញ្ឆោត​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​លក់​ឲ្យ​ខ្លួន។

លោក ប៊ី វ៉ាន់នី៖ «យើង​គាំទ្រ​ចំពោះ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ទាំង​នេះ ដែល​បាន​ឃុបឃិត​លក់​ដី​ព្រៃ ឬ​ក៏​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​តំបន់​អភិរក្ស​យក​ទៅ​លក់​បន្ត​នឹង គឺ​យើង​ស្នើ​ឲ្យ​ចាត់​វិធានការ​ឲ្យ​តឹងរ៉ឹង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ធនធាន​ធម្មជាតិ​ហើយ​យើង​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​បាន​ហើយ​យើង​ក៏​អាច​ផ្ដល់​នៃ​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​ដែល​គាត់​រស់​យូរ​ឆ្នាំ​មក​ហើយ​នោះ»។

ក្នុង​ដំណើរ​បេសកកម្ម​ស្វែង​រក​ការ​ពិត​រយៈ​ពេល ៦​ថ្ងៃ​នៅ​កម្ពុជា កាល​ពី​សប្តាហ៍​មុន អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក វិទិត មុនតាប៊ន បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​សេវា​ច្រកចេញ​ចូល​តែ​មួយ​ដើម្បី​ជួយ​សហគមន៍​ក្នុង​ការ​ទទួល​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​របស់​ខ្លួន។ លោក​ក៏​បាន​ជួប​ជា​មួយ​សហគមន៍​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ទន្ទ្រាន​យក​ដី​ដូនតា​​របស់​ពួក​គេ និង​ការ​អភិវឌ្ឍ​ដែល​គ្មាន​តុល្យភាព។

កាល​ពី​ខែ​មីនា កន្លង​ទៅ​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចុះ​បង្ក្រាប​ការ​កាប់​រុករាន​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់ ក្នុង​តំបន់ ការពារ​ធនធាន​ធម្មជាតិ ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចាប់​បាន​ក្រុម​ឈ្មួញ​រកស៊ី​ឈើ និង​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ បើ​ទោះ​បី​ជា​ក្រុម​ជនល្មើស​បន្ត​ចូល​ទៅ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​កម្រ​ជា​ច្រើន​ប្រភេទ​ចេញ​ពី​តំបន់​ការពារ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច កែវសីមា និង​តំបន់​ការពារ​ព្រៃ​សហគមន៍​នៅ​ពេល​យប់​តាម​រយៈ​ម៉ូតូ និង​មាន​ឡាន កែច្នៃ ចាំ​ដឹក​បន្ត​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ងាំដី ស្ថិត​នៅ​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ក៏​ដោយ៕

រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​មណ្ឌលគិរី
អានលើគេហទំព័រ៖ www.rfa.org/khmer/news/land/indigenous-peoples-in-mondulkiri-face-a-loss-of-traditional-rotational-farming-07302024033803.html

30/07/2024
30/07/2024
30/07/2024
30/07/2024
30/07/2024
30/07/2024

Address

Https://maps. App. Goo. Gl/2yMcFUx8mFXX14NS 6
Seoul
50532

Alerts

Be the first to know and let us send you an email when CNI News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share