Sothnin media ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sothnin media, News & Media Website, Bangkok.

រៀនកើនចំណេះ! យុវជនខ្លាំងជាតិខ្លាំង! ជាតិរីកចម្រើន!!
ទឹកត្រជាក់ត្រីកុំ🇰🇭ជាពលរដ្ឋឯកត្តនាម🇰🇭ពលរដ្ឋសកម្ម
វប្បធម៌រលត់ជាតិរលាយ~វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន "សម្រង់វីដេអូខ្លីៗចេញពីSocial Source៖/FB/Tiktok"

 #ក្រដាស់ប្រាក់រៀលខ្មែរពីសម័យមុនរហូតដល់បច្ចុប្បន្ន🇰🇭❤️
10/07/2025

#ក្រដាស់ប្រាក់រៀលខ្មែរពីសម័យមុនរហូតដល់បច្ចុប្បន្ន🇰🇭❤️

ពុទ្ធោលោកអើយ!  ម៉ាស៊ីនកិនដៃម្ខាងឡើងខ្ទិច  ខណៈកំពុង ធ្វើការ។ បងប្អូនធ្វើការមួយម៉ាស៊ីន សូមប្រយ័ត្ន!!!😒😒🙄
10/07/2025

ពុទ្ធោលោកអើយ! ម៉ាស៊ីនកិនដៃម្ខាងឡើងខ្ទិច ខណៈកំពុង ធ្វើការ។ បងប្អូនធ្វើការមួយម៉ាស៊ីន សូមប្រយ័ត្ន!!!😒😒🙄

ថេង ប៊ុនម៉ា ហៅ ថៃ ប៊ុនរ៉ុង ជាមេឧក្រិដ្ឌជនគ្រឿងញៀនរកស៊ីក្នុងសង្គមងងឹត គេក្លាយជាហិរញ្ញិករបស់បក្សកាន់អំណាច មានទ្រព្យសម្បត្ត...
10/07/2025

ថេង ប៊ុនម៉ា ហៅ ថៃ ប៊ុនរ៉ុង ជាមេឧក្រិដ្ឌជនគ្រឿងញៀនរកស៊ីក្នុងសង្គមងងឹត គេក្លាយជាហិរញ្ញិករបស់បក្សកាន់អំណាច មានទ្រព្យសម្បត្តិមហាសាកាន់កាប់ក្រុមហ៊ុនធំៗមានឈ្មោះដល់សព្វថ្ងៃដូចជា សណ្ឋាគារ អ៊ីនធើកុងទីណង់តាល់ , ធនាគា មេគង្គ , ផ្សារអូរឡាំពិក , ក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ កូរ៉េ ។ល។

ក្នុងព្រឹត្តិការណ៍រដ្ឌប្រហារថ្ងៃទី 5 -6 កក្តដា 1997 ថេង ប៊ុនម៉ា ជាអ្នកផ្តល់លុយចិញ្ចឹមទ័ពនិងកងកំលាំងរបស់លោក ហ៊ុនសែន ក្នុងការផ្តួលរំលំសម្តេចក្រុមព្រះពីនាយករដ្ឌមន្ត្រីទី1 ។

ក្រោយការស្លាប់ទៅក្រុមហ៊ុនរបស់ ថៃ ប៊ុនរ៉ុង មានតែឈ្មោះ តែដី និងទ្រព្យសម្បត្តិរបស់លោកត្រូវបានហ៊ុន សែន&ហ៊ុន តូ ស៊ីដាច់ស្ទើ90%នៃទ្រព្យទាំងអស់ សូម្បីតែកូនក៏គ្មានសិទ្ធិទទួលឡើយ។

10/07/2025

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
……….
ចូលរួម ខួប៩ឆ្នាំលោកបណ្ឌិតកែម ឡី ដែលឃាតកបានបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។

Ronaldo បានជូនដំណើរប្អូនប្រុសជាលើកចុងក្រោយ តែមិនដាច់ចិត្តដើរចេញទេ 💔🕊️
06/07/2025

Ronaldo បានជូនដំណើរប្អូនប្រុសជាលើកចុងក្រោយ តែមិនដាច់ចិត្តដើរចេញទេ 💔🕊️

06/07/2025
កម្ពុជាដាក់សំណុំរឿងប្រាសាទព្រះវិហារទៅ ICJ  (០៦ ខែតុលា ឆ្នាំ១៩៥៩)⚖️នៅឆ្នាំ១៩៥៤ មួយឆ្នាំប៉ុណ្ណោះក្រោយកម្ពុជាទទួលបានឯករាជ្យ...
05/07/2025

កម្ពុជាដាក់សំណុំរឿងប្រាសាទព្រះវិហារទៅ ICJ (០៦ ខែតុលា ឆ្នាំ១៩៥៩)⚖️

នៅឆ្នាំ១៩៥៤ មួយឆ្នាំប៉ុណ្ណោះក្រោយកម្ពុជាទទួលបានឯករាជ្យពីបារាំង សៀម បានចូលឈ្លានពានកាន់កាប់ប្រាសាទ ព្រះវិហារ ដោយបំពានធម្មនុញអង្គការសហប្រជាជាតិ និងមូលដ្ឋានគតិយុត្តិអន្តរជាតិទាំងស្រុង។ អស់រយៈកាល ០៤ឆ្នាំកន្លងទៅដោយមើលឃើញថាសៀមមិនព្រមដកទ័ពចេញពីប្រាសាទព្រះវិហារ ព្រះបាទ នរោត្តម សីហនុ ក៏បានសម្រេចចិត្តដាក់បញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩ ជាឯកតោភាគី។ ភាគីថៃមិនព្រមចូលតុលាការនោះទេនាពេលនោះ ថែមទាំងមិនទទួលយកយុត្តាធិការរបស់តុលាការថែមទៀតដោយបានច្រានចោលនៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ ផ្ទុយពីភាគីសៀម កម្ពុជាព្រមទទួលយកយុត្តាធិការរបស់តុលាការនឹងគោរពរាល់សេចក្តីសម្រេចរបស់តុលាការនាពេលនោះ។ ទង្វើរបស់ សៀម កន្លែងនេះបានបញ្ជាក់យ៉ាងច្បាស់ណាស់លើចំណុចមួយគឺថា “គ្មានចោរឯណា ដែលហ៊ានប្រកាសប្រាប់តុលាការថាវាជាចោរនោះទេ” ។ ចំណុចខ្សោយរបស់តុលាការ ICJ នៅត្រង់ថា លុះត្រាតែភាគីទាំងពីរសម្រេចដឹកដៃគ្នាយកសំណុំរឿងរបស់ពួកគេទៅឲ្យតុលាការដោះស្រាយទើបតុលាការអាចដំណើរការកាត់ក្តីឲ្យបាន នៅក្នុងន័យនេះទាល់តែកម្ពុជា និងថៃព្រមព្រៀងគ្នាយកបញ្ហាប្រាសាទព្រះវិហារនេះដាក់ជូនឲ្យតុលាការដោះស្រាយរួមគ្នាទើបតុលាការដំណើរការបាន។ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏តុលាការរកឃើញថាតុលាការមានយុត្តាធិការវិនិច្ឆ័យលើវិវាទដែលបានដាក់ជូនតុលាការកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩ តាមពាក្យសុំរបស់រដ្ឋាភិបាលកម្ពុជា ហើយតុលាការក៏បានសម្រេចចិត្តយកថ្ងៃទី ០១ ខែមីនា ឆ្នាំ១៩៦២ បើកសាវនាជាសាធារណៈលើវិវាទនេះ។

ជ័យជំនះជាប្រវត្តិសាស្រ្ត🏆

ឥឡូវយើងចូលមកក្នុងសវនាការវិញម្តងថាមានអ្វីកើតឡើង! នាពេលនោះភាគីថៃបដិសេធមិនទទួលស្គាល់ផែនទី ១១ ផ្ទាំងដែលកើតចេញពីលទ្ធផលនៃគណៈកម្មការចម្រុះបារាំង-សៀមទៅវិញ ហើយពួកគេបែជាលើកឡើងថាផែនទីនេះគូរដោយឯកតោភាគីពុំមានភាគីថៃចូលរួមគូរនោះទេ។ នៅត្រង់នេះយើងចង់បញ្ជាក់បងប្អូនបន្តិចថា ការវាស់វែងផែនទី និងការគូរផែនទី ជាការងារពីរខុសពីគ្នា ក៏ប៉ុន្តែការគូរផែនទីដំណើរការទៅបានលុះត្រាតែគេបានធ្វើការវាស់វែងរួចរាល់ហើយ ដូចគ្នាអ៊ីចឹងដែរផែនទី ១១ ផ្ទាំងដែលបារាំងគូរចេញមកនេះគឺកើតចេញពីលទ្ធផលនៃការវាស់វែងរបស់គណៈកម្មការចម្រុះ ហើយការគូរផែនទីទាំង១១ផ្ទាំងនេះ ភាគីថៃទេតើដែលជាអ្នកសុំឲ្យគណៈកម្មការបារាំងគូសចេញមកដោយភាគី ថៃ ពុំមានលទ្ធភាពគូរវាចេញមកខ្លួនឯងនាពេលនោះ។ ក្នុងការគូរផែនទីនេះរដ្ឋភិបាលបារាំងបានចាត់វិធានការឲ្យក្រុមមន្រ្តីយោធាបារាំងមួយក្រុមមានគ្នា៤នាក់ដែលក្នុងនោះមាន ៣នាក់ធ្លាប់ជាសមាជិករបស់គណៈកម្មការចម្រុះ ហើយផែនទី១១ ផ្ទាំងនេះក៏បានបញ្ចប់នៅចុងសរទរដូវឆ្នាំ១៩០៧ និងត្រូវបានបោះពុម្ពផ្សាយយ៉ាងទំលំទូលាយដោយក្រុមហ៊ុនគូរផែនទីដ៏ល្បីល្បាញរបស់បារាំងមួយដែលមានឈ្មោះថា H. Barrère ។ មិនតែប៉ុណ្ណោះទេផែនទីនេះត្រូវបានផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងគណៈកម្មការចម្រុះ និងបានជូនដំណឹងដល់ស្ថានបេសកកម្មការទូតសៀមអមរដ្ឋាភិបាលអង់គ្លេស អាឡឺម៉ង់ រុស្ស៊ី និងអាមេរិកផងដែរ។

នៅមានលេសជាច្រើនផ្សេងទៀតដែលសៀមបដិសេធលើផែនទីដែលកម្ពុជាប្រើជាមូលដ្ឋានក្នុងរឿងក្តីមានជាអាទិ៍ សៀមថាផែន ឧបសម្ព័ន្ធ១ សៀមមិនដឹងថាប្រាសាទព្រះវិហារស្ថិតក្នុងដែនអធិបតេយ្យកម្ពុជានោះទេដោយយកលេសថា ជាការភាន់ច្រឡំទៅវិញ និងលេសដ៏គួរឲ្យអស់សំណើចជាងនោះគឺថា ផែនទីដែលសៀមទទួលបានពីក្រុងប៉ារីសនោះបានឃើញតែពីមន្រ្តីតូចតាចដែលមិនមានជំនាញខាងផែនទីតែប៉ុណ្ណោះ និងពួកគេមិនបានដឹងអ្វីទាំងអស់ពីប្រាសាទព្រះវិហារនេះ។ ប្រការនេះ តុលាការមិនអាចទទួលយកនូវការជំទាស់នេះទេ ទាំងអង្គហេតុ ទាំងអង្គច្បាប់។ ផ្ទុយពីសៀម តុលាការរកឃើញថាផែនទីទាំងនោះមិនត្រូវបានឃើញតែមន្រ្តីតូចតាចនោះទេ ប្រវត្តិនៃរឿងរ៉ាវនេះបង្ហាញយ៉ាងច្បាស់ថាមានបុគ្គលជាច្រើនដែលបានឃើញផែនទីទាំងនោះដូជា ព្រះអង្គម្ចាស់ ដេ វ៉ាវង្សសេ ជារដ្ឋមន្រ្តីការបរទេស ព្រះអង្គម្ចាស់ដាម រ៉ុង ជារដ្ឋមន្រ្តីមហាផ្ទៃ ព្រមទាំងសមាជិកគណៈកម្មការចម្រុះទី១ សមាជិកសៀមរបស់គណៈកម្មការប្រតិចារឹក និងបានសន្និដ្ឋានផងដែរថា ផែនទីឧបសម្ព័ន្ធ១នេះ ត្រូវបានឃើញដោយអភិបាលខេត្ត ខូកខាន់ (Khukhan) ជាខេត្តរបស់សៀមដែលជាប់នឹងតំបន់ប្រាសាទព្រះវិហារ ហើយក្នុងនេះគ្មានបុគ្គលណាមួយជាមន្រ្តីតូចតាចទេ។

រឿងក្តីដំបានណើរការយ៉ាងស្វិតស្វាញជាទីបំផុតភាគីបដិបក្សបានតស៊ូរៀងៗខ្លួននៅទីបំផុតតុលាការបានចេញសាលដីការសម្រេចចុងក្រោយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២ ដូចតទៅនេះ៖

“ដោយបោះឆ្នោតសម្លេង ៩ ទល់ ៣ រកឃើញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា។

ដោយបោះឆ្នោតសម្លេង ៩ ទល់ ៣ ថា ប្រទេសថៃមានកាតព្វកិច្ចដករាល់កម្លាំងនគរបាល ឬទាហាន ឬឆ្មាំ ឬអ្នកថែរក្សាដទៃទៀត ដែលបោះទីតាំងនៅប្រាសាទព្រះវិហារ ឬនៅទីជិតខាងក្បែរប្រាសាទ ក្នុងទឹកដីកម្ពុជា។

ដោយបោះឆ្នោតសម្លេង ៧ ទល់ ៥ ប្រទេសថៃមានកាតព្វកិច្ចប្រគល់សងមកឲ្យកម្ពុជាវិញនូវរាល់វត្ថុបុរាណគ្រប់ប្រភេទដែលបានបញ្ជាក់ក្នុងឯកសារស្នើទី៥របស់កម្ពុជាដែលអាចត្រូវបានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរថៃ ចាប់តាំងពីថ្ងៃកាន់កាប់ប្រាសាទដោយប្រទេសថៃ ឆ្នាំ១៩៥៤ មក”។

សរុបជារួមមករឿងក្តីនេះជាជោគជ័យដ៏ត្រចេះត្រចង់របស់កម្ពុជាលើប្រទេស ថៃ ដែលជាជនឈ្លានពានឱកាសនិយម ចាំតែលេបត្របាក់កម្ពុជាកន្លងមក។
ក៏ប៉ុន្តែ ថៃ ភ្លាមៗមិនទទួលស្គាល់សាលដីការបស់តុលាការនោះទេ បែជាឡាំប៉ាថាតុលាការកាត់ក្តីលំអៀងមកកម្ពុជាទៀតផង នៅត្រង់នេះបានបង្ហាញពីចរឹកពិតរបស់ ថៃ ថាជារដ្ឋមិនគោរពច្បាប់អន្តរជាតិ មាក់ងាយលើស្ថានប័នកំពូលរបស់អង្គការសហប្រជាជាតិ និងជារដ្ឋដែលមាននយោបាយជាការទូតក្មេងខ្ចី ការតស៊ូរបស់ប្រទេសថៃត្រូវបានគេមើលឃើញថាធ្វើឱ្យខូចដល់ច្បាប់អន្តរជាតិ ផ្ទុយមកវិញកម្ពុជាគោរពយ៉ាងពេញទំហឹងនូវសាលដីការបស់តុលាការ ព្រមទាំងបង្កើនភាពស្របច្បាប់កម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិ។ ហើយក៏ដោយសារមានសម្ពាធយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ និងនយោបាយផ្ទៃក្នុងរបស់ថៃខ្លួនផង ទើបនៅទីបំផុត ថៃ ការព្រមទទួលយកសាលដីកានេះទាំងបង្ខំហើយ ពួកគេក៏បានដកទ័ព ឆ្មាំ ចេញពីប្រាសាទព្រះវិហារ ហើយភាពតានតឹងក៏បានស្ងប់ស្ងាត់មួយរយៈធំដែរ។

____________________________
Author: Veang Huor វៀង ហួរ
០៥ កក្តដា ២០២៥
____________________________

ខេត្តក្រចេះ: មានហេតុការណ៍. បាក់ថ្មធ្លាក់សង្កត់មនុស្សស្លាប់ (នៅខ្មែរ ក៏មានក្រុមហ៊ុនជីកថ្ម ដូចចិនដែរ.) 04/07/2025
05/07/2025

ខេត្តក្រចេះ: មានហេតុការណ៍. បាក់ថ្មធ្លាក់សង្កត់មនុស្សស្លាប់ (នៅខ្មែរ ក៏មានក្រុមហ៊ុនជីកថ្ម ដូចចិនដែរ.) 04/07/2025

 #ពួកម៉ុងហ្កោល(les mongoliens)   ក្រោយរាជព្រះបាទជ័យវរ្ម័នទី ៧ ចក្រភពអង្គរបានចាប់ផ្ដើមបាត់បង់អំណាចទៅលើប្រទេសជិតខាងនិងបាត់...
05/07/2025

#ពួកម៉ុងហ្កោល(les mongoliens)
ក្រោយរាជព្រះបាទជ័យវរ្ម័នទី ៧ ចក្រភពអង្គរបានចាប់ផ្ដើមបាត់បង់អំណាចទៅលើប្រទេសជិតខាងនិងបាត់បង់ទឹកដី។ហេតុការណ៍មួយសំខាន់ទៀតគឺការវាយលុកពីកងទ័ពម៉ុងហ្កោល។
ពួកចាមដែលធ្លាប់ជាចំណុះរបស់ប្រទេសខ្មែរតាំងពីឆ្នាំ១២០៣ បានចាប់ផ្ដើមរើបម្រាស់ដណ្ដើមយកឯករាជ្យ គេវិញនៅឆ្នាំ ១២២០។នៅខាងលិចពួកសៀមដែលចូលមករស់នៅលាយឡំជាមួយខ្មែរ យូរមកហើយបានទទួលពួកសៀមចំណូលថ្មីដែលរត់គេចពីពួកម៉ុងហ្កោល។ពួកសៀមទាំងនោះបានងើបឡើងប្រឆាំងខ្មែរហើយបង្កើតឬជាអាណាចក្រសៀមនៅស្រុកសុខោទ័យ នៅសតវត្សទី១៣។រដ្ឋដែលគួរឲ្យខ្លាចនេះបា ធ្វើចម្បាំងប្រឆាំងស្រុកខ្មែរនិងនិងរាតត្បាតទីជនបទខ្មែរសំដៅមកក្រុងអង្គរ។ឯពួកម៉ុងហ្គោលបន្ទាប់ពីវេរយកបានចិនកាន់កាប់បានធ្វើការឈ្លានពានមកលើអាស៊ីភាគអគ្នេយ៍ទាំងមូល។ពួកម៉ុងហ្គោលក៏បានចូលមកវ៉ៃស្រុកខ្មែរដែរតែបណ្ដាលឱ្យខូចខាតតិចតួច។នៅទិសខាងជើងពាក់កណ្ដាលស.វទី១៤ស្ដេចឡាវនាមផាង៉ុម បានបង្កើតរាជាណាចក្រមួយនៅលើអណាខេត្តដែនដីខ្មែរដែលមានឈ្មោះថា"អាណាចក្រឡានសាង"=រាជាណាចក្រដំរីមួយលានដែលមានរាជធានីនៅលួងប្របាង។
ក្រោយមកប្រទេសដាយវៀតដែលបានលេបនគរចម្ប៉ា ក៏បានក្លាយជាសត្រូវធំរបស់ខ្មែរ។
@ឯកសារលោកPaul Brunon
ឯកសារមួយទៀតសរសេរថាពេលដែលទ័ពម៉ុងហ្កោលចូលមកលុកលុយស្រុកខ្មែរខ្មែរយើងចាប់បានមេទ័ពម៉ុងហ្កោល២នាក់ ទុកជាឈ្លើយ។តែដោយការប្រុងប្រយ័ត្នស្ដេចខ្មែរបានប្រគល់ឈ្លើយសឹកទាំងពីរឲ្យស្ដេចម៉ុងហ្កោលីវិញ។
👉មេទ័ពធំម៉ុងហ្កោលដែលពូកែធ្វើសង្គ្រាមឈ្មោះ Gengis Khan ក្រោយគាត់ស្លាប់ទៅកូនគាត់ឈ្មោះ Kublai Khan thank បានកាន់កាប់កិច្ចការជំនួស ។គឹ Kublai Khan នេះហើយដែលនាំទព័មកវ៉ៃស្រុកខ្មែរ? Savuth Chea

05/07/2025

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធសំណើសុំដោះលែងសកម្មជន២៣ តុលា និងអ្នកពាក់ព័ន្ធដទៃទៀតឱ្យមានសេរីភាពឡើងវិញ...

ที่อยู่

Bangkok

เบอร์โทรศัพท์

+821059538083

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sothnin mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Sothnin media:

แชร์

ประเภท