14/08/2025
[ ក្បួនសន្សំលុយឱ្យបាន 10,000$ ក្នុងរយៈពេល 5ឆ្នាំ] 💰💰
សន្សំតែ 5ឆ្នាំ វាអត់យូរទេ ហើយបើនៅសុខៗ ចាយវាយមិនសន្សំ ទោះ10ឆ្នាំ 20ឆ្នាំ ក៏មិនសល់អ្វីដែរ។
1. ចាប់ផ្តើមដោយការកំណត់គោលដៅច្បាស់លាស់ (សន្សំធ្វីអី?)។ ឧ: 10,000$/5ឆ្នាំ= 2,000$ លុយសន្សំ/ឆ្នាំ តែបើគិតជាខែយើងសន្សំតែ 2,000$/12ខែ=166$/ខែ (បើអ្នកប្រាក់ខែ 500$ អាចថាសន្សំប្រហែលតែ 30% នៃប្រាក់ខែក្នុងមួយខែទេ)។ នៅពេលគោលដៅច្បាស់លាស់ ហើយបែងចែកចំនួនសន្សំប្រចាំខែចឹងទៅយើងនឹងមានកម្លាំងចិត្តសន្សំ។
2. គ្រប់កាក់ គ្រប់សេន ចេញចូលត្រូវដឹង៖ ចំណូលមិនសូវជាបញ្ហាប៉ុន្មានទេសម្រាប់អ្នកដែលចូលថេរ តែបើអ្នកចំណូលមិនថេរ គឺគួរតែកត់ត្រាឱ្យបានច្បាស់លាស់។ ទាំងចំណូលនិងចំណាយប្រចាំថ្ងៃត្រូវកត់ទុក ទោះបីចំណាយបន្តិចបន្តួចក៏ដោយ ដូចជាថ្លៃកាហ្វេ ម្ហូបអាហារ ទិញអនឡាញ សម្ភារៈប្រើប្រាស់។ ហើយចាំបាច់ត្រូវកាត់បន្ថយចំណាយមិនចាំបាច់បើលុយសន្សំមិនគ្រប់ 166$/ខែ (កុំកាត់បន្ថយលុយសន្សំមកបង្គ្រប់ចំណាយ បើចង់សន្សំបានជោគជ័យ លុយសន្សំគឺលុយសម្រាប់សន្សំកុំប៉ះពាល់វា)។
3. ចាំបាច់ត្រូវដកសន្សំមុនចំណាយ៖ ពេលបើកប្រាក់ខែ ឬរកចំណូលបានចាំបាច់ត្រូវដក 166$ ចូលកុងសន្សំ ឬញាត់កូនជ្រូកភ្លាមៗ បើមិនអ៊ីចឹងទេគ្មានថ្ងៃនឹងអាចសន្សំបានទេ។ ហើយហាមដាច់ខាត យកលុយសន្សំនោះទៅចាយលាយឡំជាមួយចំណាយផ្សេងៗទៀត។ សម្រាប់អ្នកមិនដែលចាប់ផ្តើមសន្សំពីមុនមក អាចចាប់ផ្តើមដោយការសន្សំងាយៗដូចជាញាត់កូនជ្រូក ទិញប្រអប់សន្សំលុយ ឬអាចបើកកុងសន្សំជាមួយធនាគារដែលបានការប្រាក់ខ្ពស់។
4. រកវិធីបង្កើនចំណូល៖ បើចំណូលរាល់ថ្ងៃទប់ចំណាយចាំបាច់មិនគ្រប់វាពិបាកនឹងសន្សំណាស់ (បែងចែកឱ្យដាច់អ្វីជាចំណង់ អ្វីជាចំណាយចាំបាច់) អ៊ីចឹងហើយអ្វីដែលយើងអាចធ្វើបានគឺព្យាយាមរកចំណូលបន្ថែម និយាយទៅធ្វើអ្វីក៏បានឱ្យតែបានចំណូល។ ការងារមានច្រើនដូចជា លក់ឥវ៉ាន់អនឡាញ ទទួលការងារក្រៅម៉ោង បើនៅផ្ទះមានសម្ភារៈឬឥវ៉ាន់មិនប្រើដូចជា ខោអាវ តុ ទូ អាចដាក់លក់ឡៃឡុងបានដើម្បីមានចំណូល។
5.ដើរជាមួយអ្នកដែលយកចិត្តទុកដាក់រឿងលុយកាក់ ហើយចៀសវាងដើរជាមួយអ្នកចាយធំ ដើរលេងចាយវាយច្រើន ព្រោះថាសង្គម និងបរិយាកាសដែលយើងរស់នៅដើរជាមួយរាល់ថ្ងៃអាចជះឥទ្ធិពលដល់យើង (ទាំងល្អនិងអាក្រក់) បើយើងនៅក្នុងចំណោមអ្នកគិតគូររឿងលុយ ចាយវាយសន្សំសំចៃ វានឹងធ្វើឱ្យយើងចេះគិតគូរដូចគេ តែបើយើងដើរជាមួយអ្នកចាយធំ មិនយូរទេយើងនឹងរងឥទ្ធិពលពីគេ។
💸💸 ខ្លីៗ៖ បើចង់សន្សំលុយ 10,000$ ក្នុងរយៈពេល 5 ឆ្នាំឱ្យជោគជ័យត្រូវមាន 1/. វិន័យ (សន្សំឱ្យបានទៀងទាត់ កំណត់ចំនួនសន្សំហើយត្រូវតែធ្វើវា), 2/. មានគោលដៅសន្សំច្បាស់លាស់ និងអាចទៅរួចមិនតូចពេក មិនធំពេក 3/. ការតាំងចិត្ត បើតាំងចិត្តថានឹងសន្សំលុយឱ្យបាន 10,000$ ត្រូវធ្វើវាឱ្យបាន 4/. ការអត់ធ្មត់ (ស៊ូចាយវាយសន្សំសំចៃបន្តិច កាត់បន្ថយភាពហ៊ឺហារ និងមិនចាយលើរបស់មិនចាំបាច់) 5/. ចាប់ផ្តើមសន្សំថ្ងៃនេះទៅ កុំរងចាំទាល់តែមានចំណូលច្រើន ចាំអស់បំណុល ។ល។ ថ្ងៃមួយយើងនឹងសម្រេចវាបាន។
—————
Credit: Food Shop