Kun Khmer Lives

Kun Khmer Lives Follow and Subscribe to your official page!

13/02/2025

«សូមចូលរួមសោកស្តាយករណីភ្លើងឆេះចម្ការនៅថ្ងៃនេះ»
ជាធម្មតា ភ្លើងឆេះព្រៃងាយកើតមានឡើងក្នុងរដូវប្រាំងចាប់ពីខែ ធ្នូ ដល់ ខែ មេសា ជារៀងរាល់ឆ្នាំ ហើយអានុភាពភ្លើងឆេះព្រៃបង្កឡើងខ្លាំងក្លានៅឆ្នាំណាដែលមានភាពរាំងស្ងួតខ្លាំង ជាពិសេសនៅតាមតំបន់ព្រៃល្បោះដើមឈើទាំងឡាយបានចាប់ផ្តើមធ្វើការជំរុះស្លឹកមកលើផ្ទៃដី គូបផ្សំនឹងកំរាលស្មៅងាប់បង្កើតបានជាស្រទាប់មួយ ងាយឆេះបំផុត បើសិនជាមានភ្លើង ។
ភ្លើងឆេះព្រៃបានបង្កផលវិបាកធ្ងន់ធ្ងរជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ និងបរិស្ថានធម្មជាតិ ដោយភ្លើងបានឆាបឆេះរាលដាល ៖
• បំផ្លាញទ្រព្យសម្បត្តិ ផលដំណាំ និង អាយុជីវិតរបស់ប្រជាពលរដ្ឋ
• ធ្វើឱ្យបាត់បង់ និង បំផ្លិតបំផ្លាញជំរក និង អាយុជីវិតនៃពពួកសត្វព្រៃគ្រប់ប្រភេទដែលរស់នក្នុងព្រៃនោះ
• បំផ្លាញប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ និងគំរបព្រៃឈើដ៏ល្អប្រណីតដែលជា សក្តានុពលរបស់ធម្មជាតិ ។
ស្ថិតក្នុងស្ថានភាពបែបនេះ ដើម្បីរួមចំណែកការពារព្រៃឈើ និង សត្វព្រៃ ទប់ទល់នឹងភ្លើងឆេះព្រៃ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ព្រៃឈើ ឬធ្វើដំណើរឆ្លងកាត់តំបន់ព្រៃឈើ សូមមានការប្រុងប្រយ័ត្ន និងមានវិធានការដូចខាងក្រោម ៖
• ចៀសវាងបោះកន្ទុយបារីដែលពុំទាន់បានពន្លត់ ឬបង្កភ្លើងផ្សេងទៀតតាមជាយព្រៃ ឬក្នុងព្រៃ
• ពេលដណ្តាំបាយក្នុងព្រៃ ត្រូវពន្លត់ភ្លើងកន្ទុយអុសឱ្យអស់សិន មុននឹងចេញដំណើរបន្តទៀត
• ហាមប្រើភ្លើងជាមធ្យាបាយរុករកឃ្មុំ ឬ ចាប់សត្វព្រៃផ្សេងទៀតនៅក្នុងព្រៃ
• ហាមដុតព្រៃសំរាប់ធ្វើចំការ-ចំការពនេចរ
• ហាមដុតព្រៃក្នុងគោលបំណងសំអាតទីធ្លាសម្រាប់សង់លំនៅដ្ឋានថ្មី
• សម្អាតស្មៅធ្វើជាផ្លូវភ្លើង ឬមុខកាត់ផ្តាច់ភ្លើង
• ធ្វើប្រឡាយ ឬ អូរដើម្បីជួយកាត់បន្ថយនៃការរីករាលដាលរបស់អណ្តាតភ្លើង
#ប៉ូវដើមទុរេន #ជីទឹកធម្មជាតិ #ដំណាំធុរេន #បំប៉នចន្ទី #បំប៉នទុរេន #បំប៉នដើម #ប៉ូវដើមចន្ទី #បំប៉នមែក #បំប៉នធុរេន #ដំណាំចន្ទី #កសិកម្មកសិករខ្មែរ #ភ្លើងឆេះព្រៃ #វិធីបង្ការភ្លើងឆេះ

27/04/2024

ជីវោតក្នុងព្រៃគឺបែបនេះ ពេលចង់ងូតទឹកម្តងៗជិះម៉ូតូ៤ ៥គីឡូដី

17/04/2024

Address

Georgetown

Alerts

Be the first to know and let us send you an email when Kun Khmer Lives posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kun Khmer Lives:

Share