Sokun Nisa's Fanpage

Sokun Nisa's Fanpage សូមស្វាគមន៍មកកាន់ផេក អ្នកគាំទ្ររបស់អាយដល សុគន្ធ និសា | Welcome to Sokun Nisa’s Official Fan Page
(4)

08/08/2025
08/08/2025

💚💚💚

🙏🏻❤️🇰🇭❤️🙏🏻
08/08/2025

🙏🏻❤️🇰🇭❤️🙏🏻

អរគុណដល់បងប្អូនដែលជឿទុកចិត្តលេីនាងខ្ញុំ​ 🙏🙏
ដោយក្តីគោរព​ និងក្តីស្រឡាញ់ពីនាងខ្ញុំ​ សុគន្ធ​ និសា​ 🇰🇭❤️🙏

07/08/2025

សេចក្តីប្រកាសព័ត៌មាន

ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពី លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
កូឡាឡាំពួ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥

The Ministry of National Defence would like to inform the public and both domestic and international media about the results of the Extraordinary meeting of the Cambodia-Thailand General Border Committee (GBC) held in Malaysia. The meeting was co-chaired by His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defense of the Kingdom of Cambodia, and His Excellency Nattaphon Nakphanit, Deputy Minister of National Defense Kingdom of Thailand. The atmosphere of the meeting was constructive and positive, resulting in fruitful outcomes. Cambodia and Thailand agreed on the terms of the ceasefire arrangement, and mechanism for the implementation of the ceasefire arrangement. Both sides also agreed to adopt the minutes of the extraordinary meeting of the Cambodia-Thailand General Border Committee (GBC) and issued a joint statement.

Based on the information provided above, the public and media are advised to stay informed.

Kuala Lumpur, 7 August 2025

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា

05/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖

បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាដោយនៅវេលាម៉ោង ៩:០៩ នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១ គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិង លូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និង កង់ឡាន ចូលលេណដ្ឋាន។ នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហា នេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។

Spokesperson for the Ministry of National Defense of the Kingdom of Cambodia:

The current situation at the An Ses area, where Thai forces have encroached on Cambodian territory, at 9:09 AM. The Thai, equipped with heavy machinery, used an excavator to clear the area.
At 9:50 AM, the Thai side used a vehicle and began to unload the concrete-blocked trench filled with wheels and logs positioned in front of their post.
At 9:53 AM, Thai forces resumed digging trenches. By 10:55 AM, another Thai’s heavy machinery was seen moving and clearing the area behind the police post, approximately 15 meters from the Cambodian forces' position, and continued to load logs and wheels into the trench.
Such provocative actions by Thailand are clearly violating the ceasefire agreement and encroaching on Cambodian territory. Since the morning of August 5, Cambodia's forces have been communicating with Thai forces to request an immediate withdrawal of their heavy machinery from Cambodian territory. However, as of now, no withdrawal has occurred, and both sides are engaged in discussions.

05/08/2025

កម្ពុជាត្រូវការសន្តិភាព🇰🇭
🇰🇭

🙏🏻🙏🏻🙏🏻
05/08/2025

🙏🏻🙏🏻🙏🏻

ពួកយើងនឹងចងចានូវភាពអង់អាច និងការលះបង់ដ៏ធំធេងមួយនេះ 🫡🇰🇭

នាយចំណង់ ទេព​ ម៉ាឡា​ វីរៈយុទ្ធ​ជនដែលបានពលីក្នុងបុព្វហេតុការពារជាតិនៅចំណុចភ្នំទ្រព្យ​ កាលពី​ថ្ងៃទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ ។

05/08/2025

កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធុនធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។
កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។

❤️❤️❤️
05/08/2025

❤️❤️❤️

សូមអបអរ​ ថ្ងៃចម្រេីន​ ព្រះជន្ម​ សម្តេចពុក​ 🙏🙏❤️🎉👏
កូនសូមបួងសួង អោយសម្តេច ពុក សម្តេច​ ម៉ែ​ មានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច និងអាយុវែង​ ដេីម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅទាំងអស់គ្នា🙏
🙏អរគុណសន្តិភាព 🙏
#រូបថត២០២១

Address

Unit C-12-20 Centrestage, Jalan 13/1, Seksyen 13
Petaling Jaya
46200

Alerts

Be the first to know and let us send you an email when Sokun Nisa's Fanpage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category