12/06/2026
យោងតាមការទម្លាយឱ្យដឹងពីលោក ផែង វណ្ណៈ ជនសង្ស័យទាំង ២រូបនោះ រួមមាន៖ ទី១ លោក ភុត ប៊ុនហម ត្រូវជាប្ដីរបស់ឈ្មោះ អ៉ឹម សុផាន់ណារ៉ា ដែលជាម្ចាស់ឃ្លាំងនៅសង្កាត់គោក រកា ខណ្ឌព្រែកព្នៅ។
និងទី២ លោក អ៊ុក សុក្របញ្ញារិទ្ធ ដែលជាមេការនៅឃ្លាំងចែញ៉ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធររកឃើញសាច់បង្កក រួមមានជង្គង់មាន់ ស្លាបមាន់ គ្រឿងក្នុង និងជើងមាន់សរុបជាង ២០០តោន។
អ្វីដែលជាចំណុចក្តៅគគុក និងជាចំណាត់ការដ៏ម៉ឺងម៉ាត់បំផុតនោះ គឺសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើការសាកសួរថៅកែទាំងពីរនាក់នេះដោយផ្ទាល់ ដើម្បីស្រាវជ្រាវស្វែងរកមន្ត្រីពាក់ព័ន្ធដែលនៅពីក្រោយខ្នង យកមកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តយុទ្ធនាការតាមប្រម៉ាញ់ចា//ប់ខ្លួនបក្សពួកមួយចំនួនទៀតផងដែរ។