ព័ត៌មានថ្មី ទាន់ហេតុការណ៍

ព័ត៌មានថ្មី ទាន់ហេតុការណ៍ ទទួលបាន ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ដោយគ្រាន់តែចុច Like Page ! News & Entertainment

27/09/2025

សេចក្តីប្រកាសព័ត៌មាន

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។

Unofficial Translation
Press Release
Phnom Penh, September 27, 2025:
Her Excellency Lieutenant General Maly Socheata, Under Secretary of State and Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the general public and national and international media outlets that:

On September 27, 2025, at approximately 11:52 AM, Thai military forces initiated an attack on Cambodian military positions by firing many shots of mortar and small arms at the Cambodian base in the An Seh area. As of now, the Cambodian armed forces continue to monitor this development with the utmost caution and attention, and are fully prepared to defend the territorial integrity.

Cambodian armed forces reaffirm their firm commitment to respecting and fully implementing the ceasefire agreement between Cambodia and Thailand, emphasizing the importance of close cooperation at all levels and seeking concrete collaboration aimed at promoting peace and stability between the two countries. Cambodia also calls for a swift return to normalcy and urges Thailand to adhere strictly to respect and implement the ceasefire, as well.

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

BREAKING: ការបាក់ស្រុតផ្លូវដ៏ធំមួយ បានកើតនៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញានេះ ក្នុងជម្រៅដល់ទៅជាង50ម៉ែត្រ នៅមុខមន្ទីរពេទ្យ Vaji...
24/09/2025

BREAKING: ការបាក់ស្រុតផ្លូវដ៏ធំមួយ បានកើតនៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញានេះ ក្នុងជម្រៅដល់ទៅជាង50ម៉ែត្រ នៅមុខមន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកក ហេីយរីកកាន់តែធំទៅៗ ដល់​មុខ​ប៉ុស្តិ៍​នគរបាល​សមសែន ។

05/09/2025

⚡️Breaking៖ទីបំផុត លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ សម្រេចចិត្តចុះចតនៅទីក្រុងឌូបៃ វិញ ដែលនេះផ្ទុយស្រលះមិនដូចអ្វីដែលលោកបាននិយាយថា សុំទៅពិនិត្យសុខភាព ២ថ្ងៃនៅសិង្ហបុរី តែលោកថា​ នឹងត្រឡប់មកវិញអោយទាន់សវនាការ
ប្រភព ៖ Khasosod

30/08/2025
កម្ម
29/08/2025

កម្ម

29/08/2025

BREAKING
នាយករដ្ឋមន្រ្តីថៃ Paetongtarn Shinawatra កូនស្រីលោក​ ថាក់ស៊ីន​ ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកហូតតំណែងជាផ្លូវការ

អានហេីយ​ ទឹកភ្នែកខ្ញុំស្រក់​ 😭សំដីចេញពីមាត់​ ឧត្តមសេនីយឯក Nat Sri-in មេបញ្ជាការរងកងទ័ពជើងគោក យោធភូមិភាគទី២សៀម រៀបរាប់ពីថ...
29/08/2025

អានហេីយ​ ទឹកភ្នែកខ្ញុំស្រក់​ 😭
សំដីចេញពីមាត់​ ឧត្តមសេនីយឯក Nat Sri-in មេបញ្ជាការរងកងទ័ពជើងគោក យោធភូមិភាគទី២សៀម រៀបរាប់ពីថ្ងៃចុងក្រោយនៃការប្រយុទ្ធគ្នានៅប្រាសាទតាក្របី ជាមួយទាហានកម្ពុជា។
«នៅថ្ងៃចុងក្រោយ ពួកយើងពិតជាបានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់យ៉ាងខ្លាំងលើពួកគេ(ទាហានខ្មែរ)​ មុនបទឈប់បាញ់ចូលជាធមាន តែពួកគេនៅតែបន្តវាយបកមកយើងវិញ ទោះបីជាពួកគេដឹងថាវាមានគ្រោះថ្នាក់ក៏ដោយ ពួកគេនៅតែចូលទៅ ដោយមិនគិតពីថាតើពួកគេនឹងត្រូវស្លាប់នោះទេ។
ទាហានទាំងនោះពិតជាលះបង់ខ្លួនឯង ដោយស្រែកជាមួយពាក្យថា ការពារប្រទេស និង ស្រលាញ់ជាតិរបស់ពួកគេ​ ស៊ូស្លាប់មិនថយ
នៅ​ក្នុង​លាណដ្ឋានដោយពេញទៅដោយឈាម​របស់​គេ ចុងក្រោយគឺពួកយើងនៅតែមិនអាចគ្រប់គ្រងប្រាសាទតាក្របីបាននោះទេ»

ប្រភព : Khaosod

28/08/2025

ការបិទព្រំដែនថៃ ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ធ្វើឱ្យពាណិជ្ជកម្មរបស់ថៃ
តម្លៃ 17,6 ពាន់លានដុល្លារ
កំពុងប្រឈមនឹងហានិភ័យ (The Nation)

28/08/2025
កំពុងច្បាំងជាមួយធម្មជាតិ​ មិនអស់ចិត្តអាប៉ិនេះវាខាងញ៉ុះញ៉ង់​ ដោយសាររៃលុយពីប្រជាជនវាបាន
28/08/2025

កំពុងច្បាំងជាមួយធម្មជាតិ​ មិនអស់ចិត្ត
អាប៉ិនេះវាខាងញ៉ុះញ៉ង់​ ដោយសាររៃលុយពីប្រជាជនវាបាន

Address

Auckland
12354

Alerts

Be the first to know and let us send you an email when ព័ត៌មានថ្មី ទាន់ហេតុការណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព័ត៌មានថ្មី ទាន់ហេតុការណ៍:

Share