Fäke Smīłë

Fäke Smīłë Kontaktinformation, kartor och vägbeskrivningar, kontaktformulär, öppettider, tjänster, betyg, foton, videor och meddelanden från Fäke Smīłë, Webbplats för nyheter och media, Kompong Thom, Stockholm.

31/07/2025

« ព្រះរាជាបណ្តាំ » ព្រះបាទយសវម៌ទី1 (បរមឝិវលោក)

ឱព្រះរាជាទាំងពួង! សំណង់ដែលខ្ញុំសាងដើ់ម្បីបានផលបុណ្យដល់គេឯងគ្រប់គ្នានេះ ចូរព្រះអង្គរក្សាដើម្បីជាប្រយោជន៍នៃព្រះអង្គផ្ទាល់គ្រប់រូប ដ្បិតរក្សាអ្វីដែលគួររក្សា គឺជាករណីកិច្ចព្រះអង្គនៅលើលោកនេះ ៚

K.701(ប្រា.កំណប់) ល្បះ១០៤។

ស្រីយសោវម៌ផ្តាំអង្វរទៅដល់ព្រះរាជាខ្មែរអនាគត : អស់អ្នកដែលសុទ្ធតែប្រកបទៅដោយបុណ្យ សូមអស់អ្នកមេត្តាគោរពសំណង់បុណ្យនេះ ៚

K.323(ប្រា.លលៃ) ល្បះ៩០។

ខ្មែរមានការគោរពព្រលឹកបុព្វបុរសដូនតាតាំងតែពីជំនាន់មុនលំហូរចូលនៃសាសនាមកកាន់នគរខ្មែរមកម្លេះ។
ហេតុដូច្នោះហើយខ្ញុំនៅតែមានជំនឿថាព្រលឹងដូនតានៅតែមាន​អនុភាព​មហាសាល​នៅលេី​ដែន​ដីនេះ។
កូនខ្មែរអ្នកស្នេហាជាតិ​ និង​ អ្នកគោរពបុព្វបុរសសូមអស់អ្នកប្រកាន់អោយបាននូវសេចក្តីមិនប្រមាថដេីម្បីជាប្រយោជន៍ដល់​អនុភាព​អច្ឆរិយៈ​ទាំងនោះ។
ចូកអ្នកដាស់សតិ​និងប្រាជ្ញារបស់អ្នកមុនពេលដែលអ្នកចង់សម្តែងនិងតាំងខ្លួនជាអ្នកខ្លាំងអស់ក្នុងលោក​ ព្រោះរូបភាពអ្នកបានសាងនោះគឺបានត្រឹមអោយកេីតជាការ​មហន្ដរាយ​នូវក្នុងការនាំអោយមនុស្សអស់​ជំនឿ​និងវាយតម្លៃ​រតនភណ្ឌទៅវិញទេចូរភ្ញាក់រលឹកឡេីង។

សេចក្តីប្រមាថ​ គឺវិនាស​ ៚

🙏🏻🤍
30/07/2025

🙏🏻🤍

ឧកញ៉ា ទុំ ហ៊ែលហង្សរី សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន ៣,០០០ ដុល្លារអាម៉េរិក តាមរយៈសមាគមឧកញ៉ាកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌ ប្រកបដោយទឹកចិត្តស្នេហាជាតិមាតុភូមិ និងគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីតទល់សត្រូវឈ្លានពាន និងប្រជាពលរដ្ឋភៀសសឹក។

👉 លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗពី ស.ឧ.ក. តាមរយៈតេឡេក្រាម៖ https://t.me/oknhaassociation #សមាគមឧកញ៉ាកម្ពុជា #សឧក #ឧកញ៉ា

29/07/2025

ថ្ងៃនេះ ធនាគារ ABA សូមបរិច្ចាគទឹកប្រាក់ 1លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់កិច្ចការសង្គ្រោះបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរងនូវផលប៉ះពាល់ពីបញ្ហាជម្លោះព្រំដែន។

ថវិកាបរិច្ចាគរបស់យើងខ្ញុំ នឹងរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរយើងរាប់ម៉ឺនគ្រួសារ រួមមានជាអាទិ៍ មនុស្សចាស់ ស្ដ្រី កុមារតូចៗ ដែលកំពុងរងនូវផលប៉ះពាល់នេះ។ អានបន្ថែម៖ bit.ly/4mikGku

គ្រាដ៏លំបាកនេះ គឺជាពេលវេលាមួយដែលបងប្អូនខ្មែរយើងគ្រប់រូប រួមគ្នាក្នុងស្មារតីសាមគ្គីភាព និងទឹកចិត្តសង្គ្រោះ។ ដូចដែលបានប្រកាសកាលពីពេលថ្មីៗនេះ មូលនិធិសាមគ្គីភាពជាតិខ្មែររបស់ ABA គឺជាមធ្យោបាយដ៏ងាយស្រួល និងសុវត្ថិភាពមួយ ដែលបងប្អូនអាចចូលរួមបរិច្ចាគ ម្នាក់បន្ដិចៗ ដើម្បីជួយដល់ពលរដ្ឋខ្មែរយើងដែលកំពុងត្រូវការជំនួយ។
📲បរិច្ចាគយ៉ាងងាយស្រួលតាម ABA Mobile៖
👉 បរិច្ចាគជាលុយរៀល: https://link.payway.com.kh/w53700054
👉 បរិច្ចាគជាលុយដុល្លារ: https://link.payway.com.kh/S6370000p

យើងទាំងអស់គ្នា រួមគ្នា ស្ដារឡើងវិញ ជំរុញលើកកម្ពស់ និងឆ្ពោះទៅមុខជាធ្លុងមួយ!

Today, ABA Bank proudly contributes $1 million to support relief efforts for those affected by the border conflict.

Our contribution will support the ongoing relief efforts of the government to help those affected, including children, elders, and vulnerable families. Read more: bit.ly/4ffJGGH

This is a time for all Cambodians to come together in solidarity and compassion. As recently announced, the ABA Khmer Solidarity Fund offers a safe and simple way for anyone who wishes to lend their support.
📲 Make your donation easily via ABA Mobile:
👉 Donate in KHR: https://link.payway.com.kh/w53700054
👉 Donate in USD: https://link.payway.com.kh/S6370000p

Let’s come together – to heal, to uplift, and to move forward as one!

29/07/2025
29/07/2025
28/07/2025
28/07/2025
រាស្ត្រសាមញ្ញដូចខ្ញុំ ជឿជាក់លើការដឹកនាំ ការខិតខំស្វះស្វែងរកសុខសន្តិភាពរបស់សម្តេចជាអនេក🙏🏻🤍🇰🇭ប៉ុន្តែខ្ញុំមិនជឿលើសន្តានចោរស...
28/07/2025

រាស្ត្រសាមញ្ញដូចខ្ញុំ ជឿជាក់លើការដឹកនាំ ការខិតខំស្វះស្វែងរកសុខសន្តិភាពរបស់សម្តេចជាអនេក🙏🏻🤍🇰🇭
ប៉ុន្តែខ្ញុំមិនជឿលើសន្តានចោរសៀមទេ ពួកនេះសាហាវតិរិច្ឆាន ក្រឡេចក្រឡុចណាស់ 🦶🏼🇹🇭

ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។

ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។

ឯកឧត្តមយល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។

ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។

ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។

Upon returning to Cambodia following the successful negotiation of an immediate ceasefire between the Cambodian and Thai armed forces in Malaysia, I received a phone call from His Excellency Donald Trump, President of the United States. He contacted me to extend his congratulations for this evening's successful ceasefire negotiation between the Cambodian Prime Minister and the Thai Prime Minister. He considers this a crucial matter that he had been monitoring personally.

I expressed my renewed thanks to President Donald Trump for initiating and facilitating for a swift ceasefire negotiation and for the United States to co-organize today's special meeting in Malaysia.

He believes that for this agreement to be fully and sustainably implemented, there must be a clear monitoring mechanism to oversee the implementation by the relevant parties. This was also a point of agreement of the special meeting.

In this regard, President Trump agrees for the United States to engage in the monitoring the implementation of the ceasefire agreement and to continue cooperating with the mechanism established by Malaysia for successful oversight.

The President attaches great importance to this ceasefire agreement, as he wishes to see lasting peace between the two countries.

#ហ៊ុនម៉ាណែត
#កម្ពុជា

28/07/2025
28/07/2025
28/08/2023
ជួប Uក្នុងយល់សប្តិក៏meសប្បាយចិត្តដែរ😴❤️
04/08/2022

ជួប Uក្នុងយល់សប្តិក៏meសប្បាយចិត្តដែរ😴❤️

Adress

Kompong Thom
Stockholm

Telefon

+85595403271

Webbplats

Aviseringar

Var den första att veta och låt oss skicka ett mail när Fäke Smīłë postar nyheter och kampanjer. Din e-postadress kommer inte att användas för något annat ändamål, och du kan när som helst avbryta prenumerationen.

Kontakta Affären

Skicka ett meddelande till Fäke Smīłë:

Dela