
13/07/2025
មុខជនដៃដល់(ថៃ) មកចាប់ដៃទាហានកម្ពុជា រួចលួចវាយ ហើយរត់
ឃ្លីបវីដេអូដែលថតបានដោយទេសចរខ្មែរ នៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ បានបង្ហាញឱ្យឃើញសកម្មភាពទាហានថៃ និងពលរដ្ឋថៃ ចំនួន២នាក់ បានព្រួតគ្នាលួចវាយមកលើទាហានកម្ពុជាមួយរូប។
រូបភាពបង្ហាញថា ទាហានថៃ បានមកសុំចាប់ដៃទាហានខ្មែរ ដោយចាប់រលាក់ដៃ បន្ទាប់ជនជាតិថៃម្នាក់ដែលឈរក្បែរនោះ បានចូលច្រាន រីឯទាហានបានក្តាប់ដៃ វាយទៅលើមុខទាហានខ្មែរ។ វាយរួច ជនអសីលធម៌ទាំងពីររូប បាននាំគ្នារត់គេចខ្លួនយ៉ាងលឿន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង២០នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ៕