
11/02/2025
✨ ជិតដល់ថ្ងៃ ✨ ពិធីបុណ្យមាឃបូជាហើយ ✨ មាឃបូជាគឺ ដេីម្បីរំលឹកដល់អភិលក្ខិតកាលទាំងបីយ៉ាងគឺ ៖ ទ្រង់ធ្វេីចតុរង្គសន្និបាត, សម្តែងឱវាទបាតិមេាក្ខ, ទ្រង់ដាក់អាយុសង្ខារ ។ 🌸🙏🙏🌸
កម្មពិធីបុណ្យប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ១៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ វត្តព្រះពុទ្ធឃោសាចារ្យ ទួលតាហោ
🍂ខ្លឹមសារសំខាន់ថ្ងៃមាឃបូជា!
១. ជាថ្ងៃប្រកាសចេញនូវឱវាទបាតិមោក្ខ ខ្លឹមនៃធម៌ បេះដូងនៃសាសនា (១.មិនប្រព្រឹត្តអំពើបាបទាំងពួង, ២.ធ្វើកុសលឲ្យដល់ព្រម, ៣.ធ្វើចិត្តឲ្យបរិសុទ្ធ)។
២. ជាថ្ងៃប្រជុំចតុរង្គសន្និបាតសង្ឃ ប្រកបដោយអង្គ ៤ គឺ (១.ជាថ្ងៃពេញបូរមីខែមាឃ, ២. សង្ឃនិមន្តមកជួបជុំគ្នា មានចំនួន ១.២៥០ អង្គ ដោយមិនបានព្រៀងទុក, ៣.ភិក្ខុសង្ឃទាំងអស់ សុទ្ធតែជាព្រះអរហន្ត, ៤. ភិក្ខុសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ)។
៣. ជាថ្ងៃដាក់ព្រះជន្មសង្ខារថា ៣ ខែខាងមុខ ព្រះតថាគតនឹងបរិនិព្វាន។
៤. ជាថ្ងៃប្រកាសតែងតាំងអគ្គសាវ័កស្តាំឆ្វេង (ព្រះសារីបុត្រនិងព្រះមោគ្គល្លាន)។
៥. ជាថ្ងៃដែលព្រះសារីបុត្របានសម្រេចជាព្រះអរហន្តលើលោក ជាមហាសាវ័កទី ១ ប្រសើរលើសភិក្ខុដទៃ ក្នុងចំណោមសាវ័កដែលមានបញ្ញាទាំងឡាយ។
🌹 សូមអនុមោទនា...!! 🌹