
04/08/2025
នៅប្រទេសចិនក្នុងខេត្ត Shaanxi មានបុរសម្នាក់
មើលថែទាំម្តាយរបស់គាត់ដែលមានជំងឺធ្ងន់ធ្ងរ គាត់តែង
តែសម្រាកក្បែរម្តាយរបស់គាត់ ព្រឹកមួយពេលគាត់ភ្ញាក់
ឡើងមក ម្តាយរបស់គាត់ក៏បានលាចាកលោកនេះបាត់
ទៅហើយ ប៉ុន្តែគាត់បានពិនិត្យមើលCCTV បានឃើញ
នាទីចុងក្រោយរបស់ម្តាយគាត់ លោកឃើញកូនប្រុស
របស់គាត់មិនបានដណ្តប់ភួយត្រឹមត្រូវ ដូច្នេះលោកក៏
បានប្រើកម្លាំងចុងក្រោយរបស់លោក ដើម្បីដណ្តប់ភួយ
ឲ្យកូន បន្ទាប់មកម្តាយរបស់គាត់ក៏បានបិទភ្នែកជារៀង
រហូត។
❤️លោកឱបកូននៅក្នុងថ្ងៃដែលកូនកើតមក
❤️លោកឱបកូនក្នុងថ្ងៃដែលលោកលាចាកពីលោក
នេះទៅ។ នេះជាគឺជាក្តីស្រឡាញ់ចុងក្រោយរបស់លោក
ចំពោះកូនៗ ក្តីស្រឡាញ់របស់ម្តាយចំពោះកូនៗមានជា
រៀងរហូត មិនថាកូនមានអាយុប៉ុន្មាននោះទេ៕៚
ការបង្ហោះនេះគឺគ្រាន់តែចង់រំលឹកទាំងអស់គ្នា សូមគោរព
មាតាបិតារបស់អ្នក ហើយគ្រាន់តែជាសារសាមញ្ញទៅកាន់
មនុស្សគ្រប់រូបដែលជាកូនៗ!