NaraMusic NaraMusic aims to learn and share music knowledge to peoples around the world regardless of colors, sex, race, religion and political tendency.

I like to keep learning new things and sharing good knowledge to others. I hate injustice, corruption and cruel and inhumane treatments.

នៅតែឆ្ងល់ថា ខ្មែរក្រហមសម្លាប់ខ្មែរ ដែលជាជាតិសាសន៍ខ្មែរខ្លួនឯងក្នុងពេល ៣ ឆ្នាំអស់ ៣ លាននាក់ ហើយខ្មែរក្រហមមាន​ផែនការសម្លាប...
12/10/2024

នៅតែឆ្ងល់ថា ខ្មែរក្រហមសម្លាប់ខ្មែរ ដែលជាជាតិសាសន៍ខ្មែរខ្លួនឯងក្នុងពេល ៣ ឆ្នាំអស់ ៣ លាននាក់ ហើយខ្មែរក្រហមមាន​ផែនការសម្លាប់បង្ហើយចុងក្រោយណានោះថែមទៀត? ចង់សួរពួកខ្មែរក្រហមថា​ តើអ្នកណាដឹងនិងនិយាយអំពីផែនការចុងក្រោយរបស់ខ្មែរក្រហមនេះ? បើសម្លាប់ខ្មែរអស់មែន តើផែនការបន្ទាប់របស់ខ្មែរក្រហម គឺជាអ្វីទៅ? តើខ្មែរក្រហមចង់បានអ្វីចុងក្រោយ ក្រោយពីសម្លាប់ខ្មែរអស់? នេះជាអាថកំបាំង ដែលខ្មែរច្រើននាក់ចង់ដឹងនិងសិក្សាលើចំណុចនេះផងដែរ?

បើយើងចិញ្ចឹមឆ្កែនិងឆ្មារតាំងពីតូចៗឱ្យចេះរស់ជាមួយគ្នា ទោះក្នុងតម្លៃណាក៏ដោយ វាអត់ចេះខាំគ្នាសម្លាប់ទេ និងទោះក្នុងតម្លៃណាក៏ដ...
26/09/2024

បើយើងចិញ្ចឹមឆ្កែនិងឆ្មារតាំងពីតូចៗឱ្យចេះរស់ជាមួយគ្នា ទោះក្នុងតម្លៃណាក៏ដោយ វាអត់ចេះខាំគ្នាសម្លាប់ទេ និងទោះក្នុងតម្លៃណាក៏ដោយ វាចែកគ្នារស់យ៉ាងសុខសាន្ត ទោះពេលខ្លះ ទោះក្នុងតម្លៃណាក៏ដោយ ឆ្កែសុខចិត្តចាញ់ ហើយឆ្មារ ទោះក្នុងតម្លៃណាក៏ដោយ មិនលាក្រចកទះមុខឆ្កែដែលធ្លាប់រស់នៅជាមួយគ្នាឱ្យរបួសដែរ និងជាចុងក្រោយ ទោះក្នុងតម្លៃណាក៏ដោយ វាបន្តរស់នៅជាមួយគ្នាយ៉ាងសប្បាយ ...

អ្នកនឹងបានគេងលក់ស្រួល https://www.youtube.com/watch?v=CwfphTy75bE&list=PLqH1jZnrqJoA59ymGdqruzSyMtWLZDHT9 សូមចុចស្តាប់ ន...
24/09/2024

អ្នកនឹងបានគេងលក់ស្រួល https://www.youtube.com/watch?v=CwfphTy75bE&list=PLqH1jZnrqJoA59ymGdqruzSyMtWLZDHT9 សូមចុចស្តាប់ និងធ្មេចភ្នែក​របស់អ្នក និងគេងឱ្យបានស្កប់ស្កល់ចុះ

SOVANNARA MEY YOUTUBE CHANNEL🎶Please kindly help "Subscribe, Like, Share, Follow, and/or Comments"🎵 SONGS BEFORE 1975 (All sentimental songs) https://www...

តើ​បុគ្គលជ្រុលនិយម ឬក្រុមជ្រុលនិយមជាអ្នកណា? បុគ្គលដែលមានទស្សនៈនយោបាយ ឬសាសនាជ្រុលនិងយម ជាពិសេស បុគ្គល ក្រុមបុគ្គល អង្គការ...
22/09/2024

តើ​បុគ្គលជ្រុលនិយម ឬក្រុមជ្រុលនិយមជាអ្នកណា? បុគ្គលដែលមានទស្សនៈនយោបាយ ឬសាសនាជ្រុលនិងយម ជាពិសេស បុគ្គល ក្រុមបុគ្គល អង្គការ ឬមន្ត្រីមានអំណាចដឹកនាំរដ្ឋ​មួយ បានធ្វើការតស៊ូមតិដោយបំពានច្បាប់សិទិ្ធមនុស្សអន្តរជាតិ ឱ្យបង្កើតអំពើហិង្សា ឬសកម្មភាពជ្រុលនិយមផ្សេងទៀតដោយបំពានច្បាប់សិទិ្ធមនុស្សអន្តរជាតិ ដើម្បីកំទេចក្រុមតស៊ូមតិអហិង្សា។ បុគ្គលជ្រុលនិយម ឬក្រុមជ្រុលនិយម មានលក្ខណៈប្រហាក់ប្រហែលនឹងជនផ្តាច់ការដែរ និងជ្រកជាមួយជនផ្តាច់ការ ហើយពួកជ្រុលនិយម បោះជំហានឆ្ពោះទៅការបង្កើតក្រុមភេរវកម្មពេញលេញ ឬគាំទ្រដល់ភេរវកម្មអន្តរជាតិ និងអាចប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់ជាតិ ឬឯកជនរបស់ខ្លួន។

ពួកជ្រុលនិយម មានអាកប្បកិរិយាដែលបានធ្វើឡើងដើម្បីបន្ថែមនូវគោលដៅណាមួយក្នុងចំណោមគោលបំណងធំចំនួន ៣ មានជាអាទិ៍ (១) បំផ្លាញប្រជាធិបតេយ្យនិងនីតិរដ្ឋ (២) បង្កើតការធ្វើទុកបុកម្នេញនិងបំភិតបំភ័យ និង(៣) បង្កើតការគ្រប់គ្រងតពូជ និងរូបនីយកម្មនិយម។ អាកប្បកិរិយារបស់ពួកជ្រុលនិយម ក៏ត្រូវតែបង្ហាញពីការរីកចំរើននៃមនោគមវិជ្ជាដោយផ្អែកលើសកម្មភាពហិង្សា ការស្អប់ និងការមិនអត់ឱនផងដែរ។

ពួកជ្រុលនិយម កើតពីភាពធូរលុងរបស់ច្បាប់នៃប្រទេសមួយ ឬមន្ត្រី និងសេដ្ឋី អាចដើរជាន់ច្បាប់ និងប្រើប្រាស់កម្លាំងប្រដាប់របស់ជាតិទៅការពារផលប្រយោជន៍ឯកជនរបស់ខ្លួន ប្រឆាំងជនស៊ីវិល ដោយការរឹបអូសដីធ្លី ការបំផ្លាញព្រៃឈើ និងការកាងជំនួញខុស​ច្បាប់ផ្សេងៗទៀតរបស់ខ្លួន។ ប្រទេសដែលគ្មាននីតិរដ្ឋ គ្មានការគោរពសិទ្ធមនុស្ស និងគ្មានប្រជាធិបតេយ្យពិតប្រាកដ រួមទាំងគ្មានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ជាទូទៅត្រូវបានគ្រប់គ្រងដោយពួកជ្រុលនិយម។ ពួកជ្រុលនិយម ជាញឹកញាប់បំផ្លាញចលនា និងសរសៃឈាមប្រជាធិបតេយ្យនិងការគោរពសិទិ្ធមនុស្ស និងបំផ្លាញនីតិរដ្ឋរបស់ប្រទេស។

ឯកសាររបស់អង្គការសហប្រជាជាតិ បានបង្ហាញ ១១ ចំណុចនៃការបង្ការភាពជ្រុលនិយមនៅក្នុងប្រទេសមួយ chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://www.undp.org/sites/g/files/zskgke326/files/publications/Discussion%20Paper%20-%20Preventing%20Violent%20Extremism%20by%20Promoting%20Inclusive%20%20Development.pdf ផងដែរ។

តើអ្នកអត់មានប្រាក់រៀនភ្លេងមែនទេ? តើអ្នកអត់មានមេរៀនសម្រាប់ហាត់នៅផ្ទះមែនទេ? អ្នកតែហ្គីតារ៍មួយដើម នោះអ្នកអាចចូលសិក្សាមេរៀនហ...
06/09/2024

តើអ្នកអត់មានប្រាក់រៀនភ្លេងមែនទេ? តើអ្នកអត់មានមេរៀនសម្រាប់ហាត់នៅផ្ទះមែនទេ? អ្នកតែហ្គីតារ៍មួយដើម នោះអ្នកអាចចូលសិក្សាមេរៀនហ្គីតារ៍ខដ ដោយមិនអស់ប្រាក់អ្វីទាល់តែសោះ។ សូមចុច https://www.youtube.com/watch?v=HJ32xusOv5w&t=111s និងអ្នក​គ្រាន់តែគ្រប់គ្រងពេលវេលារបស់អ្នកឱ្យបានត្រឹមត្រូវ នោះពេលវេលា នឹងប្រាប់ពីសមត្ថភាពតូរ្យតន្ត្រីរបស់អ្នក។

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶This channel is created to help explorers to search for appropriate music education videos for music learning and musi...

កាលបើប្រទេសមួយដែលមាននីតិរដ្ឋ (មានន័យថា ប្រជារាស្ត្រទាំងអស់ រួមទាំងស្តេច មន្ត្រីរាជការ នាយករដ្ឋមន្ត្រី ត្រវតែនៅក្រោមច្បាប...
02/09/2024

កាលបើប្រទេសមួយដែលមាននីតិរដ្ឋ (មានន័យថា ប្រជារាស្ត្រទាំងអស់ រួមទាំងស្តេច មន្ត្រីរាជការ នាយករដ្ឋមន្ត្រី ត្រវតែនៅក្រោមច្បាប់ដូចគ្នានិងស្មើគ្នាទាំងអស់) ពេលនោះហើយ អ្នកអាចនឹងឃើញមនុស្សនិងមនុស្ស មនុស្សនិងសត្វ អាច​រស់នៅយ៉ាងសុខដុម និងថែរក្សាគ្នា​ទៅវិញទៅមកបានល្អណាស់។ ពេលយើងនឹងអាចឃើញថា គ្មានអ្នកណានឹងធ្វើបាប ឬធ្វើទុក្ខបុកម្នេញទៅលើអ្នកណាឡើយ។

ខ្ញុំនៅតែស្រម័យនឹងឃើញពេលដែលខ្ញុំបោះគ្រាប់ពោតឱ្យសត្វកុក (នៅក្រៅប្រទេស) ដែលសត្វកុកទាំងនោះ បានដើរមកកាន់តែគៀកនឹងជើងរបស់ខ្ញុំ ហើយរើសគ្រាប់ពោតស៊ី។ ខ្ញុំបានគិតថា នៅស្រុកខ្ញុំ ទោះមួយរយម៉ែត្រហើយក៏ដោយ គ្រាន់តែលើកដៃទៅរកសត្វប្រភេទនេះ ក៏សត្វកុកនេះរត់ហើរចែកជើងគ្នាដែរ។ ជាការពិតណាស់ វាបង្ហាញភាពសហាវព្រៃ​ផ្សៃរបស់មនុស្សនៅកម្ពុជា ដែលសត្វព្រៃមិនអាចសុំរស់នៅជាមួយបាន ព្រោះតែកាចភាពសាហាវ ភាពស្រេកឃ្លានមិនចេះឆ្អែត ភាពគ្មានច្បាប់ទម្លាប់ និងពុកផុយរលួយស្អុយ ...

រថយន្តបានចត និងចំហរទ្វារតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កូនសត្វក្តាន់ពីរក្បាលបានរត់​ចូលមកដេកក្នុងរថយន្ត។ គេសម្លឹងមើលម្ចាស់រថយន្ត ទំនងជាចង់និយាយថា "អ្នកអាចយករថយន្តមកចតនៅក្នុងកន្លែងដែលខ្ញុំធ្លាប់រស់នៅបាន តើហេតុអ្វីក៏ខ្ញុំមិនអាចចូលជ្រកក្នុងរថយន្តរបស់អ្នកបាន សូម្បីតែមួយរយៈខ្លីដែរនោះ ខ្ញុំសង្ឃឹមថា អ្ននកនឹងគោរពច្បាប់ដែលការពារសិទ្ធិរបស់ខ្ញុំ? សូមជួយបើម៉ាស៊ីនត្រជាក់ឱ្យពួកខ្ញុំផង តើបានទេ?" ម្ចាស់រថយន្តមិនខឹងទេ ប៉ុន្តែញញឹម សប្បាយ និងផ្តល់ចំណី ...

មនុស្សដែលមានសីលធម៌ល្អនិងខ្ពង់ខ្ពស់ខ្ជាប់ខ្ជួន និងប្រកាន់យកច្បាប់ល្អជាគោល នឹងមិនចេះនឹកគិតដល់ការកែប្រែ​ច្បាប់​ល្អ ឱ្យទៅជាច្បាប់អាក្រក់បានឡើយ។ នោះហើយវាជាពេលដែលយើងនឹងមិនអាចឃើញការកើតឡើងនូវទំនាស់រវាងមនុស្សនិងមនុស្ស និងរវាងមនុស្សនិងសត្វ​។

បើមើលរូបភាពនេះ និងសម្លឹងមកមើលពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងប្រទេសខ្មែរ អ្នកនឹងឃើញរឿងគិតស្មានមិនដល់ជាច្រើន ដែលខ្មែរខ្លះបានធ្វើវាឡើង ដោយមិនខ្លាចបាប មិនខ្មាស់អៀន និងមិនខ្វល់ពីអ្វីទាំងអស់។ អ្នកអាចអង្គុយសមាធិ និងគិតជាចំណុចៗនូវអ្វីខ្លះដែលអ្នកអាចឃើញនូវភាពសីលធម៌ និង ការសម្រេចចិត្តជាន់ឈ្លីច្បាប់ល្អៗរបស់ខ្មែរ និងថាតើពួក​អ្នកប្រព្រឹត្តភាពអសីលធម៌និងការរំលោភបំពានច្បាប់ទាំងនោះបានដោយរបៀបណា?

រដ្ឋាភិបាល​បណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដេស បានចុះហត្ថលេខាយល់ព្រម ឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ផ្តើមស៊ើបអង្កេត និ...
01/09/2024

រដ្ឋាភិបាល​បណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដេស បានចុះហត្ថលេខាយល់ព្រម ឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ផ្តើមស៊ើបអង្កេត និងចោទប្រកាន់លើលោកស្រីហាស៊ីណា។

ការចោទប្រកាន់ឡើងរហូតដល់ ៧៥ ករណីប្រឆាំងជន​ផ្តាច់លោកស្រី ហាស៊ីនា ក្នុងនោះរួមមាន (១) មនុស្ស​ឃាត (២) បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ (៣) ប្រល័យ​ពូជ​សាសន៍ (៤) ការចាប់ពង្រត់ និងាករធ្វើឱ្យបាត់ខ្លួន​មនុស្សដោយបង្ខំ (Forced Disappearances) ដែលជាអំពើរំលោភច្បាប់សិទិ្ធមនុស្សអន្តរជាតិដ៏ធ្ងន់ធ្ងរ (៥) ទារុណកម្ម ដែលអំពើនេះត្រូវបានហាមឃាត់ជាដាច់ខាតក្រោមច្បាប់សិទិ្ធមនុស្សអន្តរជាតិ។ បន្ថែមលើនេះទៀត តុលាការក្នុងប្រទេសក៏កំពុងតែស៊ើបអង្កេតករណីជាច្រើនទៀតរបស់លោកស្រីនិងជនពាក់ព័ន្ធ ក្នុងនោះមានក្រុមប៉ូលីសសម្ងាត់ និងអង្គរក្ស ផងដែរ ...

ដើម្បីបំបាត់ជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត ស្វែងរកទិញហ្គីតារ៍មួយដើម និងហាត់តាមលំហាត់ទាំងនេះ https://www.youtube.com...
01/09/2024

ដើម្បីបំបាត់ជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត ស្វែងរកទិញហ្គីតារ៍មួយដើម និងហាត់តាមលំហាត់ទាំងនេះ https://www.youtube.com/watch?v=wVZHpq5Ixq8 ... បើអ្នកអាចចំណាយពេលតែ ១៥ នាទីក្នុងមួយថ្ងៃ​ជាមួយលំហាត់នីមួយៗនោះ ជំងឺថប់អារម្មណ៍ទាំងឡាយនឹងសាបរលាបទៅ...

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Subscribe for more videos, click a link below: https://www.youtube.com/channel/UCoGtMSZ8ZAjc7tOYNjDArfw?sub_confirmati...

េហតុអ្វីអ៊ីស្រាអែលខ្លាំង? ជាប្រទេសតូច មានប្រជាពលរដ្ឋតិច និងហ៊ំព័ទ្ធដោយសត្រូវ អ៊ីស្រាអែល ត្រូវធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរ...
28/08/2024

េហតុអ្វីអ៊ីស្រាអែលខ្លាំង? ជាប្រទេសតូច មានប្រជាពលរដ្ឋតិច និងហ៊ំព័ទ្ធដោយសត្រូវ អ៊ីស្រាអែល ត្រូវធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋខ្លួនអាចរស់រាន និងបង្កើតប្រទេសមួយឡើងវិញ។ ដើម្បីទទួលបានគាំទ្រពីអាមេរិក និងប្រទេសអឺរ៉ុប និងប្រែក្លាយអ៊ីស្រាអែល ដែលជាប្រទេសតូចនិងប្រជាជនតិច ប៉ុន្តែខ្លាំង អ៊ីស្រាអែលបានបង្កើតចក្ខុវស័យ បេសកកម្ម និងបង្កើតនូវលក្ខខណ្ឌ ដែលអ៊ីស្រាអែលត្រូវធ្វើជាដាច់ខាត ដើម្បីទទួលបានភាពជាម្ចាស់ប្រទេសមួយ មានជាអាទិ៍ (១) ការកសាងគ្រឹះនៃប្រព័ន្ធយុត្តិធម៌សង្គមមួយ ដែលមនុស្សទាំងអស់ រួមទាំងប្រជាពលរដ្ឋខ្លួនឯងផង ទទួលបានដោយស្មើភាពគ្នា (២) ការកំចាត់អំពើពុករលួយ (៣) ភាពស្អាតស្អំក្នុងជួររាជការអ៊ី​ស្រា​អែល​... (៤) គណនីយភាព តម្លាភាព (៥) ការដឹកនាំតាមបែបប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្ស ...។ល។ ទាំងអស់ បានបង្កើតទំនុកចិត្តក្នុងចំណោមប្រជាពលរដ្ឋអ៊ីស្រាអែលក្នុងការចូលរួមការពារជាតិអ៊ីស្រាអែលឱ្យរឹងមាំ ...

អ៊ីស្រាអែល​មាន​យោធា​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​ពិភពលោក និងទទួល​បាន​ការគាំទ្រ​ដោយ​ជំនួយ​យោធា​ជាង ៣,៨ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​សហរដ្ឋអាមេរិក។

ការដឹកនាំរបស់អ៊ីស្រាអែល មិនដែលឱ្យបាត់ជំនួយពីបរទេសឡើយ។ អ៊ីស្រាអែលរក្សាភាពជាដៃគូអនុវត្តការងារ រួមទាំងការមានភាព​ជាដៃគូ​យុទ្ធសាស្ត្រយ៉ាងរឹងមាំ។ ​មុនពេលឈានទៅបង្កើតភាពជាដៃគូ​ទាំងនេះ រដ្ឋាភិបាលអ៊ីស្រាអែល ប្រកាន់ខ្ជាប់នូវគោលការណ៍ពលរដ្ឋជាធំ នោះគឺ "អ្វីៗត្រូវតែទទួលបានការយល់ព្រមជាមុនពីប្រជាពលរដ្ឋរបស់ខ្លួន។ ពលរដ្ឋជាម្ចាស់អំណាច។ គ្មានការលាក់លៀម ឬគ្មានការលួចធ្វើដោយឃុបឃិតជាមួយរដ្ឋបរទេសឡើយ។" ទាំងអស់បានជួយពង្រឹងឯកភាពជាតិអ៊ីស្រាអែល គ្មានការបែកបាក់ជាតិ។

ព្រោះតែភាពស្អាតស្អំ និងការមានតម្លាភាពរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែល ប្រជាពលរដ្ឋអ៊ីស្រាអែលបានផ្តល់ការជឿទុកចិត្តទាំងស្រុង ក្នុងការចូលរួមជាកម្លាំងចិត្ត កម្លាំងកាយ និងហិរញ្ញវត្ថុ។ ពួកគេសុខចិត្តផ្តាច់អាហារមួយពេល ឬពីរពេលរបស់ខ្លួន​ទៅជួយ​រដ្ឋាភិបាលរបស់គេ។ ភាពស្មោះត្រង់របស់រដ្ឋាភិបាលអ៊ីស្រាអែល ជាត្រឡប់វិញ គឺការបំពេញការទទួលខុសត្រូវក្នុងការបង្ហាញមកឱ្យប្រជាពលរដ្ឋខ្លួនឯងវិញ នូវរាល់ចំណូលចំណាយទាំងអស់ និងបន្តស្តាប់សំឡេងឬកង្វល់របស់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីរក្សាឯកភាពជាតិ។

ជាការពិតណាស់ វាខុសគ្នាឆ្ងាយពីមេដឹកនាំផ្តាច់ការ ដែលបង្កើតព្រឹត្តិការណ៍ មិនបានទទួលការគាំទ្រពីប្រជាពលរដ្ឋខ្លួនឯង។ នេះក៏មកពីភាពមិនស្អាតស្អំ ដើម្បីយក​ញើស​ឈាមប្រជាពលរដ្ឋ ទៅបំពេញភាពមានបានផ្ទាល់ខ្លួន និងបក្សពួករបស់ខ្លួនតាមរូបភាពគ្រប់បែបយ៉ាង រួមទាំងការចំណាយលើការរៀបចំអំពើភេរវកម្មប្រឆាំងពលរដ្ឋខ្លួនឯងផង ដូចជានៅភូមា និងបង់ក្លាដេសជាដើម។

សម្រាប់ភាពជាអ្នកដឹកនាំ "ភាពមិនស្មោះត្រង់តែមួយលើក វាគ្រប់គ្រាន់សម្រាប់ការរាងចាលមួយជីវិតនៃប្រជាពលរដ្ឋ ដែលអាចមើលឃើញភាពស្អុយរលួយនោះ។" តើត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ លើរដ្ឋាភិបាលឡើងវិញ? គេបានលើកយកឧទាហរណ៍ នៅប្រទេសជប៉ុនថ្មីៗនេះដែលថា នាយករដ្ឋមន្ត្រី​បានលាលែងពីតំណែងទាំងស្រុង ព្រោះតែចង់បន្តឱ្យមានរដ្ឋាភិបាលមួយដែលមានការជឿទុកចិត្តពីប្រជាពលរដ្ឋេជប៉ុន...។ល។ នោះជាការបើកឱកាសឱ្យអ្នកមានស្អាតស្អំជាងខ្លួន អាចមកដឹកនាំប្រទេស បង្កើតការជឿទុកចិត្តពីប្រជាពលរដ្ឋជប៉ុន ហើយវាក៏ជាឧទាហរណ៍​មួយ ...

អ្នកវិភាគខ្លះ លើកឡើងថា គេអាចមើលដឹងថា រដ្ឋាភិបាលដែលមិនស្អាតស្អំ មិនដែលទទួលបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋរបស់ខ្លួនឡើយ លើកលែងតែអ្នកចូលរួមខ្លះ ធ្វើជាចូលរួម ព្រោះខ្លាចបាត់បង់មុខតំណែង មុខមាត់ បុណ្យសក្តិ ឬខ្លាចបាត់បង់ឱកាសស៊ី ដែលមេដឹកនាំផ្តាច់ការបានរៀបចំវាឡើង ជាផ្នែកមួយនៃអំពើភេរវកម្មផ្ទៃក្នុងរបស់ខ្លួន។ ប្រជាពលរដ្ឋភូមា លែងចំណាយសូម្បីមួយសេន ចូលរួមជួយដល់ការដឹកនាំក្រោមរបបដឹកនាំផ្តាច់ការយោធាភូមា ហើយរបបនេះនឹងរលំ។ តើធ្វើយ៉ាងណា ដើម្បីបានរដ្ឋាភិបាលមួយដែលស្អាត់ស្អំ?​

នៅអ៊ីស្រាអែល ក្នុងរយៈពេលរវាងឆ្នាំ 2018-2022 អ៊ីស្រាអែលបាននាំចូលអាវុធសរុបចំនួន $2.7ពាន់លានដុល្លារ តែពីប្រទេស​សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។

ជាង 3 ភាគ 4 នៃការនាំចូលសម្ភារយោធារបស់អ៊ីស្រាអែល មានទំហំទឹកប្រាក់ 2.1 ពាន់លានដុល្លារបានមកពីសហរដ្ឋអាមេរិក ខណៈដែលនៅសល់ 546 លានដុល្លារបានមកពីប្រទេសអាល្លឺម៉ង់។

យោធាអាមេរិក និងអ៊ីស្រាអែល សហការយ៉ាងជិតស្និទ្ធជាមួយសមយុទ្ធរួម កម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យា និងគម្រោងការពារ ដោយក្រុមចុងក្រោយនេះ គឺជាអ្នកទទួលជំនួយយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។

បង្កើតអែបតេឡេក្រាម (Telegram App) ជនជាតិរ៉ូស្សី ត្រូវបានរកឃើញថា បានដើរតួនាទីជាអ្នកលួចការឆ្លើយឆ្លងរបស់មនុស្សដែលប្រើតេឡេក្...
27/08/2024

បង្កើតអែបតេឡេក្រាម (Telegram App) ជនជាតិរ៉ូស្សី ត្រូវបានរកឃើញថា បានដើរតួនាទីជាអ្នកលួចការឆ្លើយឆ្លងរបស់មនុស្សដែលប្រើតេឡេក្រាម ទៅលក់ឱ្យក្រុមនិងបុគ្គលផ្សេងៗ ដែលចង់បានព័ត៌មាន រួមទាំងទៅរដ្ឋាភិបាលដែលប្រើលុយកខ្វក់ ទិញព័ត៌មាន។ គាត់ត្រូវបានចាប់នៅវាលយន្តហោះប្រទេសបារាំង និងត្រូវបានឃុំខ្លួន។

បារាំងកំពុងតែស៊ើបអង្កេតថាតើ ក្រុមបុគ្គល បុគ្គលណាខ្លះ និងរដ្ឋាភិបាលណាខ្លះ ដែលជាប់ពាក់ព័ន្ធនឹង Telegram App Founder នេះ។ បារាំងបានរកឃើញថា លោក Pavel Durov រកស៊ីលាងលុយ ជួយរៀបចំអំពើភេរវកម្ម ការលក់គ្រឿង​ញៀណ និង។ល។ យើងអាចរងចាំមើលលទ្ធផលថាតើ អ្នកណាជាប់ពាក់ព័ន្ធជាមួយលោក Pavel Durov ។

មាន Apps ជាច្រើនទៀតដែលស្ថិតក្នុងការស៊ើបអង្កេត ទាក់ទងការលួចយកព័ត៌មានបុគ្គល និងហុចព័ត៌មានទាំងនោះទៅក្រុមចោរបច្ចេកវិទ្យា ដើម្បីលួចលុយរបស់ពួកគេ និងដើម្បីជួយរដ្ឋាភិបាលខ្លះក្នុងការរៀបចំអំពើភេរវកម្ម​ប្រឆាំងពលរដ្ឋខ្លួនឯង ... ។ល។

ที่อยู่

Amphoe Dusit

เบอร์โทรศัพท์

+85511327711

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NaraMusicผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง NaraMusic:

แชร์