BG.Khoeurm SoKhoeurn

BG.Khoeurm SoKhoeurn ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก BG.Khoeurm SoKhoeurn, ครีเอเตอร์วิดีโอ, Amphoe Dusit.

02/07/2025
02/07/2025

ស្មារតីជាតិនិយមពេលនេះ
សូមឲ្យខ្មែរបន្តជួយគាំទ្រផលិតផលខ្មែរចាប់ពីនេះតទៅជារាងរហូត។
សម្តេចធិបតី ហ៊ុន ម៉ាណែត។

29/06/2025

សញ្ញាដែលបញ្ជាក់ថា អ្នកត្រូវតែធ្វើបច្ចុប្បន្នភាពខ្លួនឯង ធ្វើរឿងថ្មី និង ទទួលយកហានិភ័យដែលអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាង

•អ្នកគិតច្រើនពេកអំពីអនាគត នៅពេលយប់ម៉ោង ១ ២ អាធ្រាត និងសោកស្តាយដែលអ្នកមិនបានសម្រេចអ្វីសោះ ប៉ុន្តែព្រឹកឡើងអ្នក Chill ដូចធម្មតា លេងហ្គេមច្រើនម៉ោង វក់នឹងបណ្តេញសង្គមដូចសព្វមួយដង ជ្រើសរើសការសប្បាយភ្លាមៗជាជាងទំនួលខុសត្រូវ។

•អ្នកមានការបារម្ភច្រើនលើរឿងអ្វីមួយ នោះមានន័យថាអ្នកមិនទាន់ធ្វើរឿងនោះបានល្អឬមិនទាន់បានធ្វើវានោះទេ ដូច្នេះដោះស្រាយវា ឬក៏បំភ្លេចវាចោលទៅ

•ដាច់លុយ ទោះបីជាអ្នកកំពុងធ្វើការក៏ដោយតែអ្នកនៅតែជួបបញ្ហាហិរញ្ញវត្ថុ បញ្ហាមិនមែនអ្នកមិនប្រឹងប្រែងនោះទេ តែមកពីប្រាក់ខែតិច ចំណាយច្រើន

ដូច្នេះត្រូវគិតបែបថ្មី ( Think outside The Box) ស្វែងរកវិធីថ្មីក្នុងការបង្កើតចំណូលទីពីរ មិនថាធ្វើការក្រៅម៉ោង,រៀនទិញលក់របស់ (Flipping Products) , រកលុយតាមបណ្តាញសង្គម,រៀនវិនិយោគលើ Cryptocurrency ជាដើម អោយតែអ្នកគិតនោះអ្នកនឹងរកឃើញវិធី គ្រាន់តែវាធ្វើអោយហត់បន្តិច,ហានិភ័យបន្តិច,និងត្រូវការពេលបន្តិច។

បញ្ជាក់ឆ្លៀតធ្វើវាពេលទំនេរពីការងារ ឬ ចុងសប្តាហ៍បើមុខរបរទីពីររបស់អ្នកមិនទាន់អាចរកចំណូលច្រើនជាងប្រាក់ខែអ្នកចាប់ពី ២ ទៅ ៣ ដងទេកុំដាក់ពាក្យឈប់ធ្វើការអោយសោះ។

•តែងតែពិបាកចិត្ត ស្ត្រេស ខ្វល់ខ្វាយច្រើនអំពីអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន

ភ័យខ្លាចប្រលងធ្លាក់តែមិនខំរៀន

ភ័យខ្លាចមេដេញចេញពីការងារ តែមិនព្រមកែប្រែកំហុស

ភ័យខ្លាចធាត់ តែមិនឈប់ហូបអាហារមិនល្អ និង មិនទៅហាត់ប្រាណ

ខ្វល់ខ្វាយច្រើនអំពីមនុស្សដែលមិនផ្តល់តម្លៃ មិនគោរពអ្នក មិនទុកអ្នកសំខាន់ក្នុងកែវភ្នែករបស់ពួកគេ ហើយទុកអ្នកជាជម្រើសរបស់ពួកគេ

អានអត្ថបទល្អៗ
https://t.me/Reaksmey1better

បើអ្នកកំពុងលំបាកក្នុងផ្លាស់ប្តូរជីវិតខ្លួនឯងអោយប្រសើរឡើង បងប្អូនអាចទាក់ទងទិញសៀវភៅអេឡិចត្រូនិក អានលើទូរស័ព្ទដៃនិពន្ធដោយខ្ញុំផ្ទាល់ សៀវភៅផ្លាស់ប្តូរជីវិតអ្នកក្នុង ៦ខែ ,កសាងជំនាញ និង សៀវភៅស្វែងរកចំណង់ចំណូលចិត្ត នឹងថែមជូនសៀវភៅ Template សម្រាប់ធ្វើកំណត់ហេតុ និង សរសេរគោលដៅផងដែរ
តេលេក្រាមខ្ញុំ
t.me/Vongreaksmey

29/06/2025

គ្រាន់តែការទម្លាយរបស់សម្តេចតេជោ ហ៊ុន សែន ថា កម្ពុជាមានសព្វាវុធបាញ់ដល់បាងកក ធ្វើឲ្យរញ្ជួយការវិភាគ និងខ្លះភ័យខ្លាចកម្ពុជា ពេញក្រសួងការពារ និងទាហានថៃ!

27/06/2025

ចំណុចតូចៗដែលអ្នកមានគូរច្រើនមើលរំលង:

-ស្រឡាញ់គ្នាយូរទៅក៏ហីៗដាក់គ្នា
-មិនចេះចំណាយពេលល្អៗជាមួយគ្នា
-មិនចេះបង្កើតបរិយាកាសសប្បាយៗជាមួយគ្នា
-លែងចេះសួរនាំគ្នា លែងចេះមើលទឹកមុខគ្នាថាមានអារម្មណ៍បែបណា
-លែងចេះនិយាយល្អៗ លែងចេះនិយាយលើកទឹកចិត្ត
-ជួបមុខគ្នាក៏មិនសូវញញឹមដាក់គ្នា មិនសូវចែករំលែករឿងរ៉ាវដែលមានក្នុងចិត្តឲ្យគ្នា
-មិនចេះចាំអ្វីដែលគ្នាចូលចិត្ត អ្វីដែលមិនចូលចិត្ត
- គ្មានការ Surprised មិនថាថ្ងៃពិសេស ឬមិនពិសេស
-មិនព្យាយាមយល់ពីម្ខាងៗ គិតតែអារម្មណ៍ខ្លួនឯង

កុំចាំដល់ថ្ងៃមួយដែលរឿងតូចៗទាំងនេះ បំផ្លាញស្នេហាអ្នក ទើបអ្នកចង់ប៉ះប៉ូវវិញ ព្រោះពេលនោះប្រហែលអ្នកអាចនឹងគ្មានឱកាស… (រស់នៅរង់ចាំតែថ្ងៃ)

18/06/2025
18/06/2025
18/06/2025
18/06/2025

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្ញុំ ទៅដោះដូរជាមួយនឹងការរាប់អានគ្នាបានទេ ព្រោះនេះជាមុខមាត់របស់ប្រទេសកម្ពុជា! ស្តាប់មួយឃ្លានេះ ខ្ញុំព្រឺរោម! ជារដ្ឋបុរសកម្ពុជា!

ที่อยู่

Amphoe Dusit

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BG.Khoeurm SoKhoeurnผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์