02/08/2026
ពិតជាអាសូរណាស់! ក្តីស្រមៃត្រូវរលាយក្នុងមួយប៉ព្រិចភ្នែក ប្អូនប្រុសជាទាហានសុំច្បាប់មកប្រឡងបាក់ឌុប តែបែរជាជួបគ្រោះថ្នាក់ស្លា- ប់បាត់។
ជីវិតមនុស្សយើងពិតជាមើលមិនឃើញមែន ប្អូនប្រុសជាកងទ័ពឈរជើងនៅខេត្តឧត្តរមានជ័យ ខំតស៊ូសុំច្បាប់មកស្រុកវិញដើម្បីប្រឡងបាក់ឌុប។ តែអកុសលណាស់ មិនទាន់បានចូលប្រឡងផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លា- ប់ចោលគ្រួសារបាត់ទៅហើយ។
អាណិតការខិតខំរបស់ប្អូនណាស់ ទាំងតស៊ូការពារជាតិ ទាំងខំរៀនសូត្រចង់បានសញ្ញាបត្រ តែចុងក្រោយបែរជាមកជួបរឿងបែបនេះទៅវិញ។
ពេលនេះសពរបស់ប្អូន កំពុងតម្កល់ធ្វើបុណ្យនៅក្រុងកំពង់ឆ្នាំង។ ជាតិក្រោយសូមកុំឱ្យអាយុខ្លីដូចជាតិនេះទៀតអី។ សូមចូលរួមរំលែកទុក្ខផង។ 💔🙏