THY News Plus ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก THY News Plus, Media/News Company, Amphoe Muang Khon Kaen.

មន្រ្តីអាវុធហត្ថម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយបង្កហិង្សាលើក្មេងស្រីម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញភ្នំពេញ៖...
23/10/2025

មន្រ្តីអាវុធហត្ថម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយបង្កហិង្សាលើក្មេងស្រីម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ

ភ្នំពេញ៖ មន្រ្តីអាវុធហត្ថម្នាក់ ដែលមានឋានន្តរសក្តិឧត្តមសេនីយ៍ត្រី និងមានមុខតំណែងជានាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ត្រូវបានកងរាជអាវុធហត្ថ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ក្រោយបង្កហិង្សាលើក្មេងស្រីម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២២ តុលា នៅក្នុងខណ្ឌសែនសុខ។ បើតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្រ្តីដែលប្រព្រឹត្តហិង្សានោះ ត្រូវបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

ជុំវិញករណីនេះ លោក អេង ហ៊ី អះអាងថា កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ ដោយឡែក ក្មេងស្រីរងគ្រោះ កងរាជអាវុធហត្ថ នឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូន។

©Tmey Tmey

16/10/2025

បុ..ក គ្នានៅមុខរ៉េដក្រែបស៊ីហ៊្វូតផ្លូវ៦០ម៉ែត្រ ក្រុងសៀមរាប។

16/10/2025

ឡានក្រុង បុ..ក មនុស្ស ស្លា..ប់ ម្នាក់នៅមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦:៤០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥..

 #ដំណឹងស្វែងរកសាច់ញាតិ ៖នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៩:០០នាទីព្រឹក ប្អូនប្រុសរបស់ខ្ញុំ បានជិះម៉ូតូ១គ្រឿងម៉...
15/10/2025

#ដំណឹងស្វែងរកសាច់ញាតិ ៖

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៩:០០នាទីព្រឹក ប្អូនប្រុសរបស់ខ្ញុំ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ទ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1-JB 7506 ចេញពីកន្លែងធ្វើការនៅរាជធានីភ្នំពេញ ដើម្បីមកចូលរួមពិធីភ្ជាប់ពាក្យរបស់មិត្តភក្ដិ នៅក្នុងភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លុះដល់ម៉ោង១៥:៣០នាទី ថ្ងៃដដែល ប្អូនប្រុសខ្ញុំក៏បានលាមិត្តភក្ដិ ក្នុងកម្មវិធីទៅមុន ដោយគេនិយាយថា ទៅផ្ទះនៅឯផ្ទះវាល ឃុំព្រែកដំបូកវិញ រហូតមកទល់ពេលនេះបាត់ដំណឹងសូន្យឈឹង។ ប្រសិនបើពុកម៉ែបងប្អូនបានឃើញភិនភាគក្នុងរូប ឬសាមីខ្លួនបានឃើញសូមជួយទាក់ទងអ្នកផ្ទះវិញផង គាត់កំពុងបារម្ភ។ លេខទូរសព្ទ #092989965 / #081324373 សូមអរគុណ!

 #ខេត្តសៀមរាប ៖ មានឱកាសការងារ ចំនួន ៤៨០ កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ១...
12/10/2025

#ខេត្តសៀមរាប ៖ មានឱកាសការងារ ចំនួន ៤៨០ កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ
ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ១២៩៧

ប្រភព ៖ #ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

11/10/2025

ស្ដែងៗណាស់ ! ជនជាតិចិន ចាប់មនុស្សដាក់ចូលឡាន ALPHARD ពណ៌ស ស្លាកលេខភ្នំពេញ 2CF-1922 ទីតាំងកើតហេតុ នៅឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ នៅម្ដុំ កន្លែងប៉ះកង់ឡាន ជាប់នឹងសាកលវិទ្យាល័យបៀលប្រាយ ជិតគល់ស្ពានគីហ្សូណា ដំណើរឆ្ពោះទៅរាជធានីភ្នំពេញ។ សូមសមត្ថកិច្ចមេត្តាពិនិត្យមើលផង 10/10/2025

ប្រភពហ្វេសប៊ុក៖ ខ្មែរសុវណ្ណភូមិ
បច្ចេកទេស ៖ លោក លាង ភក្ដី

លែងគោពាសវាលពាសកាល! អភិបាលខេត្តស្ទឹងត្រែង សម្រេចប្រមូលសត្វគោ ឱ្យទៅអង្គភាពកងទ័ព ដេីម្បីចាត់ចែងបន្តស្ទឹងត្រែង៖ នៅថ្ងៃទី១០ ត...
11/10/2025

លែងគោពាសវាលពាសកាល! អភិបាលខេត្តស្ទឹងត្រែង សម្រេចប្រមូលសត្វគោ ឱ្យទៅអង្គភាពកងទ័ព ដេីម្បីចាត់ចែងបន្ត

ស្ទឹងត្រែង៖ នៅថ្ងៃទី១០ តុលានេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានប្រមូលសត្វគោ ដែលម្ចាស់លែងចោលដោយគ្មានសណ្ដាប់ធ្នាប់ ទៅឱ្យអង្គភាពកងទ័ព ដេីម្បីគ្រប់គ្រង និងចាត់ចែងបន្ត។ បេីតាមអភិបាលខេត្តរូបនេះ ការឈានទៅដល់ចុះចាប់សត្វគោទុកនេះ ក្រោយជូនដំណឹង និងធ្វេីកិច្ចសន្យាជាមួយម្ចាស់គោជាច្រេីនលេីកច្រេីនសារ។

លោក សរ សុពុត្រា បន្តថា ការលែងសត្វគោពាសវាលពាសកាល និងខ្វះការទទួលខុសត្រូវនេះ បានបង្កគ្រោះថ្នាក់ជាយថាហេតុ និងបំផ្លាញផលដំណាំប្រជាពលរដ្ឋ រួមទាំងសួនសាធារណៈផងដែរ។

អភិបាលខេត្តស្ទឹងត្រែង សង្កត់ធ្ងន់ដូច្នេះ៖«ថ្ងៃនេះ បញ្ជូនប៉ុណ្ណឹងសិន បើនៅឃើញមានភាពគ្មានសណ្តាប់ធ្នាប់ក្នុងការចិញ្ចឹមសត្វគោ-ក្របីនេះ នៅតែបន្តទៀត គឺយើងខ្ញុំ នៅតែបន្តអនុវត្តវិធានការនេះ រហូតដល់ស្ថានភាពល្អប្រសើរ។ យើងខ្ញុំនឹងមិនដកថយ ហើយក៏មិនទទួលការអន្តរាគមន៍ណាមួយដែរ។»។

ប្រភព៖ លោក សរ សុពុត្រា
បច្ចេកទេស ៖ លោក លាង ភក្ដី

ផ្ទៃដីព្រៃឈើដែលរងការកាប់ទន្ទ្រានជាង ៤,០០០ហិកតា នាពេលកន្លងទៅ ត្រូវបានកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំ...
10/10/2025

ផ្ទៃដីព្រៃឈើដែលរងការកាប់ទន្ទ្រានជាង ៤,០០០ហិកតា នាពេលកន្លងទៅ ត្រូវបានកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ រកឃើញ និងបានដកហូត គ្រប់គ្រងរក្សាទុកជាសម្បត្តិធម្មជាតិរបស់រដ្ឋ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០៣៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ ត្រួតពិនិត្យការដុះលូតលាស់ឡើងវិញ នូវព្រៃឈើធម្មជាតិ លើផ្ទៃដីដែលរងការកាប់ទន្ទ្រានព្រៃឈើនាពេលកន្លងទៅ នៅតំបន់ត្រពាំងប្រើស ឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ កងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដោយមិនឱ្យមានការកាប់ទន្ទ្រានជាថ្មីទៀត ដោយឡែកដីព្រៃឈើរបស់រដ្ឋជាង៤,០០០ហិកតា ដែលរងការកាប់ទន្ទ្រាននាពេលកន្លងទៅ ពីសំណាក់ជនខិលខូចយកធ្វើជាកម្មសិទ្ធិ ត្រូវបានកងកម្លាំងចម្រុះ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានរកឃើញ និងកំពុងគ្រប់គ្រងរក្សាទុកជាសម្បត្តិរដ្ឋ ។ ហើយក្នុងនោះផ្ទៃដីមួយចំនួនត្រូវបានដាំស្តារព្រៃឈើឡើងវិញផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលកំពុងបំពេញភារកិច្ច នៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ត្រពាំងប្រើស ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត មិនគិតពីការលំបាកនឿយហត់ ដើម្បីរួមគ្នាការពារ ទប់ស្កាត់ និងបង្ក្រាប មិនឱ្យមានការកើតឡើងជាថ្មី នូវការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារ និងបង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្ទា្រនព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានទៀតជាដាច់ខាត នឹងត្រូវបន្តសហការសាមគ្គីភាពគ្នា អនុវត្តនូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការដឹកនាំបញ្ជារបស់ឯកឧត្តម អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនកងកម្លាំងចម្រុះដើម្បីបន្តបំពេញភារកិច្ចដោយគ្មានការដកថយឡើយ ។

ប្រភព ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
បច្ចេកទេស ៖ លោក លាង ភក្ដី

នាវាកងទ័ពជើងទឹកអូស្ត្រាលី១គ្រឿង ឈ្មោះ HMAS Ballarat -FFH155 ចូលចតនៅកម្ពុជានាវាកងទ័ពជើងទឹករបស់អូស្ត្រាលី ចំនួន ១គ្រឿង ឈ្ម...
10/10/2025

នាវាកងទ័ពជើងទឹកអូស្ត្រាលី១គ្រឿង ឈ្មោះ HMAS Ballarat -FFH155 ចូលចតនៅកម្ពុជា

នាវាកងទ័ពជើងទឹករបស់អូស្ត្រាលី ចំនួន ១គ្រឿង ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំវរនាវីទោ Dean Uren មេបញ្ជាការនាវា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែតុលានេះ។ បើតាមហ្វេសប៊ុកព័ត៌មានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ទស្សនកិច្ចរបស់នាវានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើង រវាងកម្ពុជា និងអូស្ត្រាលី។នាវានេះ មានទម្ងន់ផ្ទុក ៣ ៩០០តោន មានបណ្តោយ ១១៨ ម៉ែត្រ និងទទឹង ១៤,៨ ម៉ែត្រ ព្រមទាំងជម្រៅទឹក ៦,៤ ម៉ែត្រ៕

រូបភាព៖ ហ្វេសប៊ុកព័ត៌មានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម
បច្ចេកទេស ៖ លោក លាង ភក្ដី

08/10/2025

ភាពវឹកវរ នៅប្រទេសថៃនៅតែកើតមាន! បំផ្ទុះគ្រាប់បែក៣គ្រាប់ នៅខាងមុខមជ្ឈមណ្ឌលយុវជន ក្រុងយ៉ាឡា ខេត្តយ៉ាឡា ប្រទេសថៃ នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងករណីនេះមិនមានអ្នករបួស ឬស្លាប់នោះទេ។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងស៊ើបអង្កេត លើហេតុការណ៍នេះ ហើយបានស្នើឱ្យប្រជាពលរដ្ឋចៀសវាងទៅកាន់តំបន់នោះ និងចៀសវាងចេញពីផ្ទះបើគ្មានការចាំបាច់៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/hotline24h

មិនដឹងជាមានទំនាស់អ្វី បុរស២នាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នា មកបាញ់បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ហើយជិះគេចបាត់ភ្នំពេញ ៖ បុរ...
08/10/2025

មិនដឹងជាមានទំនាស់អ្វី បុរស២នាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នា មកបាញ់បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ហើយជិះគេចបាត់

ភ្នំពេញ ៖ បុរស២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ឌុបគ្នា មិនចាំផ្លាកលេខ មកដល់ចំណុចផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏បានដកកាំភ្លើង បាញ់បុរសម្នាក់ ដែលកំពុងជិះម៉ូតូចេញពីផ្ទះក្នុងបុរីប៉េងហួត ទៅផឹកកាហ្វេ បណ្តាលឲ្យ ត្រូវ១គ្រាប់ ចំខ្នងរបួសធ្ងន់ រួចជិះម៉ូតូគេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូរវៀត។ បច្ចុប្បន្ន លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅដឹកនាំកម្លាំងជំនាញសហការជាមួយការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បី ស្រាវជ្រាវបន្ត៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/hotline24h

មុននេះបន្តិច មានរថយន្តមួយគ្រឿង សង្ស័យថាខូច ត្រូវបានម្ចាស់រថយន្តទុកចោលនៅលើស្ពាន ស្ទឹងត្រង់ ក្រូចឆ្មារ ហើយត្រូវបានបុរសម្នា...
05/10/2025

មុននេះបន្តិច មានរថយន្តមួយគ្រឿង សង្ស័យថាខូច ត្រូវបានម្ចាស់រថយន្តទុកចោលនៅលើស្ពាន ស្ទឹងត្រង់ ក្រូចឆ្មារ ហើយត្រូវបានបុរសម្នាក់ជិះម៉ូតូបុកពីក្រោយស្លា...ប់យ៉ាង អាណោចអាធ័ម។
#មើលរូបភាពច្បាស់ៗ 👇 https://t.me/KompongChamToday

ที่อยู่

Amphoe Muang Khon Kaen

เบอร์โทรศัพท์

+85512844663

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ THY News Plusผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท