
16/07/2025
កំពីងរាជទឹកត្រីផ្អែម
👉គ្រឿងផ្សំ
- កំពីងរាជ ២ - ៣ផ្លែ
- ស្ករត្នោត 200g
- ទឹកឆ្អិន 200ml
- បង្គាក្រៀម 1 ស្លាបព្រាបាយ
- ទឹកត្រី 1 + 1/2 ស្លាបព្រាបាយ
- ខ្ទឹមក្រហម 1 + 1/2 ស្លាបព្រាបាយ
- ម្ទេសក្រៀម ១/២ ស្លាបព្រាបាយ
👍 របៀបធ្វើ:
1. ចិតសំបកកំពីងរាជ ត្រាំក្នុងទឹកអំបិល ច្របាច់ក្រូចឆ្មា 1 ផ្លែចូល ត្រាំ ទុកចោល 15 នាទី។
2. ប្រើឆ្នាំង ដាក់ស្ករត្នោត ទឹកត្រី នឹង ទឹកចូល ប្រើភ្លើងមធ្យម កូរវាចូល គ្នា (ប្រហែល 7 នាទី)។
3. បន្ថែមម្ទេសក្រៀម ខ្ទឹមក្រហម និងបង្គាក្រៀម។
4. ស្រង់កំពីងរាជច្របាច់ឲ្យអស់ទឹក រួចចាក់ទឹកត្រីផ្អែមចូល ជាការ ស្រេច។