11/01/2025
ស្រលាញ់ខ្ញុំ...ត្រូវតែ....ពូកែជាងខ្ញុំ មានសមត្ថភាពជាងខ្ញុំ ទេីបអាចមេីលថែខ្ញុំបាន !
ចង់ឱ្យខ្ញុំស្មោះត្រង់ ត្រូវតែស្មោះនឹងខ្ញុំមុន ឱ្យតម្លៃខ្ញុំ ទេីបអ្នកស័ក្តសមនឹងតម្លៃនៃភាពស្មោះត្រង់មួយនេះ !
ចង់ឱ្យខ្ញុំគោរព ត្រូវតែចាស់ទុំជាងខ្ញុំ ចិត្តធ្ងន់ជាងខ្ញុំ និងម៉ត់ចត់ជាងខ្ញុំ ទេីបខ្ញុំឱ្យតម្លៃដល់អ្នក !
ខ្ញុំអាចមិនមែនជាមនុស្សស្រីដែលស្អាត និងពូកែខ្លាំងអីណាស់ណាមកពីណាទេ តែសម្រាប់មនុស្សដែលខ្ញុំចង់បានក៏មិនមែនចេះតែយកៗឱ្យតែបានដែរ....អ្នកមានបានប៉ុណ្ណា មានលុយប៉ុណ្ណា មានបុណ្យសក្តិបែបណាកុំគិតថាអាចបានបេះដូងខ្ញុំឱ្យសោះ ព្រោះខ្ញុំសម្លឹងទៅលេីសមត្ថភាពរបស់មនុស្សជាងអ្វីៗទាំងអស់...លុយ ទ្រព្យដែលបានពីសមត្ថភាពពិតទេីបជាទ្រព្យដែលមិនចេះរីងស្ងួត ហេីយជាទ្រព្យដែលអាចផ្តល់សុភមង្គលពិតនៅថ្ងៃអនាគត !