CGBHotNews phmoviehdtv

ទំនាស់រវាងយុវជន២ក្រុម នៅក្រុងបាត់ដំបងដោយប្រេីប្រាស់មធ្យោបាយដុំថ្មគប់គ្នា ទៅវិញទៅមកត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់ចេញផ្...
23/07/2025

ទំនាស់រវាងយុវជន២ក្រុម នៅក្រុងបាត់ដំបងដោយប្រេីប្រាស់មធ្យោបាយដុំថ្មគប់គ្នា ទៅវិញទៅមកត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់
ចេញផ្សាយ ថ្ងៃទី23 ខែកក្កដា ឆ្នាំ2025
បាត់ដំបង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វេីការស្រាវ ជ្រាវ និងឃាត់ខ្លួនយុវ ជនចំនួន០២ក្រុម ដែលធ្វេីសកម្មភាពហិង្សាដាក់គ្នាទៅ វិញទៅមកដោយប្រើដុំថ្ម និងមួកសុវត្ថិភាព នៅចំណុចក្រុមទី២១ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលនិងបាត់បង់សណ្តាប់ធ្នាប់សង្គម ។
សម្ភារៈដកហូត៖-ដុំថ្ម(បែកជាបំណែក) ចំនួន០៦ដុំ -ដុំឥដ្ឋ(បែកជាបំណែក) ចំនួន០៤ដុំ-មួកសុវត្តិភាព ចំនួន០១។
បច្ចុប្បន្ននគរបាលក្រុងកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕
ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ
https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត
#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា
#សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែ រ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

ឃាត់ខ្លួនជនសង្ស័យធ្វើសកម្មក្នុងការឆបោក តាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបំរើតាមផ្ទះ ដែលបោកជនរងគ្រោះរាប់រយនាក់ យកប្រាក់ជា...
23/07/2025

ឃាត់ខ្លួនជនសង្ស័យធ្វើសកម្មក្នុងការឆបោក តាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបំរើតាមផ្ទះ ដែលបោកជនរងគ្រោះរាប់រយនាក់ យកប្រាក់ជាង១០ម៉ឺនដុល្លារ
ចេញផ្សាយ ថ្ងៃទី23 ខែកក្កដា ឆ្នាំ2025
(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុក និង តេឡេក្រាម ឈ្មោះ «សេវាកម្មស្រ្តីមេផ្ទះ Easy-Maid»
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា យោងតាមការទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ នាយកដ្ឋានបានទទួលពាក្យបណ្តឹងលើករណីនេះជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២ម៉ឺនដុល្លារ ប៉ុន្តែតាមរយៈការស្រាវជ្រាវជំនាញកំណត់បានថា ជនសង្ស័យរូបនេះ បានធ្វើការឆបោកជនរងគ្រោះជាងរយនាក់ និងទំហំទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារតាំងពីឆ្នាំ២០២២មកម្ល៉េះ។
តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាអ្នកផ្តើមគំនិតបង្កើតផេកនេះ ដើម្បីឆបោកប្រជាពលរដ្ឋពិតប្រាកដមែន ដោយបានធ្វើការផ្សព្វផ្សាយផ្ដល់សេវាកម្មអ្នកបំរើតាមផ្ទះ ដល់ក្រុមគ្រួសារដែលមានតម្រូវការអ្នកបម្រើតាមផ្ទះ ដោយតម្រូវឲ្យជនរងគ្រោះបង់ប្រាក់សេវាកម្មមុន ទើបបញ្ជូនបុគ្គលិកទៅធ្វើការនៅតាមផ្ទះតាមក្រោយ ដោយម្តងៗទទួលបានប្រាក់ចន្លោះ ៣០០ ទៅ ២,០០០ដុល្លារ។ លើសពីនេះជនសង្ស័យខាងលើក៏បានឆបោក បងប្អូនប្រជាពលរដ្ឋដែលរត់ម៉ូតូកង់បី ផាស់អាប់ អោយជួយទទួលប្រាក់តាមរយៈ QR ធនាគារជំនួសរូបគេ និងបានឱ្យពួកគាត់ផ្ទេរតាមរយៈភ្នាក់ងារផ្ទេរប្រាក់មកឱ្យគេវិញ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ជាមួយគ្នា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សមក្រើនរំលឹក ដល់ប្រជាពលរដ្ឋថា វិស័យបច្ចេកវិទ្យាមានការរីកចម្រើន បានសម្រួលកិច្ចការប្រចាំថ្ងៃ និងការផ្តល់សេវាកម្មមួយចំនួនមានភាពងាយស្រួល ប៉ុន្តែទន្ទឹមនឹងនេះ ជនល្មើសតែងតែបន្លំខ្លួន និងឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាទាំងនេះដើម្បីឆបោកប្រជាពលរដ្ឋទូទៅ និងសូមក្រើនរំលឹកបន្ថែមដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្ន និងបញ្ឈប់ការទទួលប្រាក់ជំនួសអ្នកដទៃ ដែលមិនមានប្រភពច្បាស់លាស់ ជៀសវាងប្រឈមនឹងបញ្ហាផ្លូវច្បាប់ដោយប្រការណាមួយ៕
ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ
https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត
#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា
#សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែ រ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវចេញផ្សាយ ថ្ងៃទី23 ខ...
23/07/2025

កងការពារព្រំដែនលេខ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ
ចេញផ្សាយ ថ្ងៃទី23 ខែកក្កដា ឆ្នាំ2025
(ខេត្តកណ្តាល) ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។
ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់យោធិន រួមនឹងបានជំរុញអោយគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ ៕
ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ
https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត
#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា
#សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែ រ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

ប្រាសាទតាមាន់ធំ! បងប្អូនប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរទៅទស្សនានៅប្រាសាទតាមាន់ធំ ដោយស្មារតីជាតិ និងការចូលរួមយល់ដឹងអំពីបេតិ...
23/07/2025

ប្រាសាទតាមាន់ធំ! បងប្អូនប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរទៅទស្សនានៅប្រាសាទតាមាន់ធំ ដោយស្មារតីជាតិ និងការចូលរួមយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ជាតិ
ចេញផ្សាយ ថ្ងៃទី23 ខែកក្កដា ឆ្នាំ2025
ប្រាសាទតាមាន់ធំ៖នៅថ្ងៃ ពុធ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៩:០០ ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ មានបងប្អូនប្រជាពលរដ្ឋខ្មែរចំនួនសរុប ១៣៧នាក់ (ប្រុស ៦២នាក់ ស្រី ៧៥នាក់ បានធ្វើដំណើរទៅទស្សនានៅប្រាសាទតាមាន់ធំ ដោយស្មារតីជាតិ និងការចូលរួមយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ជាតិ។
បងប្អូនប្រជាពលរដ្ឋខ្មែរអញ្ជើញមកពីខេត្តផ្សេងៗ រួមមាន៖ បន្ទាយមានជ័យ, ឧត្តរមានជ័យ, បាត់ដំបង, កណ្ដាល និងសៀមរាប។ ការមកទស្សនានេះមិនត្រឹមតែជាផ្នែកទេសចរណ៍នោះទេ ប៉ុន្តែជាការចូលរួមចំណែកក្នុងការអភិរក្ស និងលើកកម្ពស់គុណតម្លៃបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់ជាតិផងដែរ ៕
ដោយ៖មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ
https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត
#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា
#សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែ រ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

គ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រមួយគ្រឿង បានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួនពីរផ្ទះ នៅលើផ្លូវជាតិលេខ ៥ ស្រុកបរិបូណ៌ចេញផ្សា...
23/07/2025

គ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រមួយគ្រឿង បានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួនពីរផ្ទះ នៅលើផ្លូវជាតិលេខ ៥ ស្រុកបរិបូណ៌
ចេញផ្សាយ ថ្ងៃទី23 ខែកក្កដា ឆ្នាំ2025
កំពង់ឆ្នាំង÷ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅមុននេះបន្តិច មានរថយន្តកុងតឺន័រមួយគ្រឿង ធ្វើដំណើរពីខេត្តពោធិ៍សាត់ ឆ្ពោះ ទៅភ្នំពេញ បានមកដល់ចំណុចកើតហេតុបុកផ្ទះប្រជាពលរដ្ឋចំនួនពីរផ្ទះ ហើយក៏ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយ តាមបណ្ដោយផ្លូវជាតិ លេខ៥ ស្ថិតនៅចំណុចភូមិសាលាឃុំ ឃុំពពេល ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅ យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមការបញ្ជាក់ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើត ហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះទាំងពីរផ្ទះ មិនមានមនុស្សគ្រោះ ថ្នាក់នោះទេ តែខូចខាតទ្រព្យសម្បត្តិមួយចំនួន ចំណែកតៃកុងរថយន្តកុងតឺន័ររងរបួសស្រាល ៕
ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ
https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត
#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា
#សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែ រ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

ជនសង្ស័យម្នាក់ យកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ង..ន់ ដោយសារទាស់ពាក្យសម្តីគ្នាចេញផ្សាយ ថ្ងៃទី23 ខែកក្កដា...
23/07/2025

ជនសង្ស័យម្នាក់ យកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ង..ន់ ដោយសារទាស់ពាក្យសម្តីគ្នា
ចេញផ្សាយ ថ្ងៃទី23 ខែកក្កដា ឆ្នាំ2025
ភ្នំពេញ ៖ បុរស២នាក់ ជាអ្នកម្ហូប ស្រាប់តែនិយាយគ្នា ក៏បានទាស់ពាក្យសម្តីអ្នកដឹកម្ហូបអោយ បង្កអោយ ជនសង្ស័យម្នាក់មានចិត្តខឹង រត់ទៅយកកាំបិតបុ័តតោកាប់ទៅលើជនរងគ្រោះជាចំដៃស្ដាំបណ្ដាយអោយរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងតែទឹកដោះកូរ តាមបណ្តោយផ្លូវលេខ៣០៤កែង១០៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ស្រេង ភេទប្រុសអាយុ២០ជាង មុខរបរអ្នកដឹកម្ហូប។
ប្រភពព័ត៍មានពីអ្នកដឹកម្ហូបម្នាក់ដែរជាមិត្តបានអោយដឹងថា ជនរងគ្រោះ ត្រូវគេការម៉ុងម្ហូបនៅហាងតែទឹកដោះកូ ខណៈនោះក៏និយាយគ្នាលេងសុខៗ ស្រាប់តែឈ្លោះប្រកែកទំនាស់ពាក្យសម្តីគ្នារហូតមានការប្រតាយប្រតប់គ្នា ខណៈនោះជនសង្ស័យម្នាក់ ដែលជាអ្នកធ្វើម្ហូបដូចគ្នា បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះចំដៃស្ដាំ បណ្ដាយអោយរងរបួសធ្ងន់ហើយជនសង្ស័យក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្នបាលបឹងកេងកង២ផងដែរ ។ចំនែកជនរងគ្រោះត្រូវបានរថយន្តសង្រោះបន្ទាន់យកមន្ទីរពេទ្យផងដែរ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួន រួមវត្ថុតាងដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕
ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ
https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត
#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា
#សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែ រ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

ក្មេងទំនើងទាំង២នាក់ ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន ករណីបង្ហោះរូបភាពកាន់កាំបិតផ្គាក់ ជាស្តូរី បង្ហោះតាមបណ្តាញស...
23/07/2025

ក្មេងទំនើងទាំង២នាក់ ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន ករណីបង្ហោះរូបភាពកាន់កាំបិតផ្គាក់ ជាស្តូរី បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាសាធារណ:
ចេញផ្សាយ ថ្ងៃទី23 ខែកក្កដា ឆ្នាំ2025
ខេត្តស្វាយរៀង៖ ក្មេងទំនើងទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធក្នុងករណីបង្ហោះរូបភាពកាន់កាំបិតផ្គាក់ ជាស្តូរី បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាសាធារណ: នៅស្រុកស្វាយជ្រំ នេះបើយោងតាមលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកនាថ្ងៃទី២៣ខែកក្កដាឆ្នាំ០២៥នេះ។
ក្មេងទំនើងទាំងនោះមានទី១ ឈ្មោះសាម វ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំនិង ឈ្មោះពេជ ពន្លឺ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ បានឃើញហ្វេសប៊ុក ឈ្មោះ POhh បង្ហោះរូបភាពកាន់កាំបិតផ្គាក់ ជាស្តូរី បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាសាធារណ:។
ក្រោយពីបានឃើញរូបភាព និងវីដេអូរួចមក កម្លាំងជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយរូបលោក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រីង ចុះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាក្មេងទំនើងទាំងនោះ ព្រមទាំងបានឃាត់ខ្លួន ចំនួន០២នាក់ និងវត្ថុតាងដកហូត រួមមានៈ កាំបិតផ្គាក់ ០១ដើម និងម៉ូតូ ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ០២នាក់ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួកពិតជាបានធ្វើសកម្មភាព បង្ហោះរូបភាព និងវីដេអូ តាមបណ្តាញសង្គមពិតប្រាកដមែន។
ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ក្មេងទំនើងទាំង ០២នាក់ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្ត និងត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគាររួចហើយ ៕
ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ
https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត
#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា
#សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែ រ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

សម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្ញើសារ៥ចំណុច ទៅថៃ ដែលបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំ...
22/07/2025

សម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្ញើសារ៥ចំណុច ទៅថៃ ដែលបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគី នៅក្នុងតំបន់ដែលមានវិវាទ
ចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៖ “មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។
ខ្ញុំមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា ÷
១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។
២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។
៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួន និងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។
៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌ និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នា និងគ្នា។
៥. កម្ពុជា នៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់ និងចីរភាព” ៕
ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ
https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត
#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា
#សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែ រ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

ដើមឈើមួយចំនួនបាក់រលំតាមផ្លូវជាតិលេខ៤ ដោយសារឥទ្ធិពលចំហាយ ព្យុះ វិផាសមត្ថកិច្ចនិងអាជ្ញាធរពាក់ពន្ធ័ កាត់សម្អាតយកចេញពីផ្លូវវ...
22/07/2025

ដើមឈើមួយចំនួនបាក់រលំតាមផ្លូវជាតិលេខ៤ ដោយសារឥទ្ធិពលចំហាយ ព្យុះ វិផាសមត្ថកិច្ចនិងអាជ្ញាធរពាក់ពន្ធ័ កាត់សម្អាតយកចេញពីផ្លូវវិញហើយ
ចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ2025
ស្រុកព្រៃនប់បន្ទាប់ពីមានដើមឈើមួយចំនួនបាក់រលំតាមផ្លូវជាតិលេខ៤ រសៀលថ្ងៃទី២១កក្កដា២០២៥នេះ ដោ.យសារឥទ្ធិពលចំហាយ ព្យុះ វិផា បច្ចុប្បន្នសមត្ថកិច្ចនិងអាជ្ញាធរពាក់ពន្ធ័បានចុះកាត់សម្អាតយកចេញពីផ្លូ.វវិញហើយ ។
សុំបញ្ជាក់ថា ដោយសារខ្យល់បោកបក់ខ្លាំងធ្វើឲ្យដើមឈើតាមផ្លូ.វជាតិលេខ៤បានដួលរលំ ចំនួន២កន្លែង នៅម្តុំស្ពានព្រៃនប់ ឃុំ/ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមួយដើមដួលរំលំកាត់ទទឹងមកលើផ្លូ.វជាតិ ហើយមួយករណីទៀតនៅផ្លូវជាតិលេខ៤ដែរ ចន្លោះគីឡូម៉ែត្រលេខ១៨៣-១៨៤ ភូមិចុងអូ ឃុំសំរុង ស្រុកព្រៃនប់ ដើមឈើមួយដើមបានដួលរលំលើតូបលក់កាហ្វេរជាប់ចិញ្វើមផ្លូ.វជាតិបណ្តាលឲ្យខូចខាតរបស់របរមួយចំនួន តែមិ.នមានមនុ.ស្សរងគ្រោះទេ ៕

ឃាត់ រថយន្ត១គ្រឿង ដែលដឹកសាច់បង្កកជិត ៤តោន ពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាតចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ2025  ខេត្តកំពង់...
22/07/2025

ឃាត់ រថយន្ត១គ្រឿង ដែលដឹកសាច់បង្កកជិត ៤តោន ពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាត
ចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ2025
ខេត្តកំពង់ចាម៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម ចុះឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨ គីឡូក្រាម។
សាច់សត្វបង្កកទាំងនោះ រួមមាន ស្បែកជ្រូក ជេីងជ្រូក ចំនួន១៨៧កេស ស្មើនឹង២២៤៨គីឡូក្រាម និងហតដកសាច់មាន់ចំនួន ៣១បាវ ស្មើនឹង ១៥៥០គីឡូក្រាម។ បេីតាមលោក ហ៊ុន សារ៉ាត់ រថយន្តខាងលើ បានដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើស មករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ ៕
ដើម្បីទទួលបាន ព័ត៌មានថ្មីៗ សូម ចុក នៅលីងតេឡេក្រាមនេះ
https://t.me/+UY46RpIbGN1lZjc9


#តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #អាជាន់មីន #ពូប្លោក #ក្រុមសម្ដែងពូត្រូល #កំប្លែងពូត្រូល #អាចារ្យក្ដាប់ #អាប៉ែត #ពូគុក #អាព្រលិត #អាសន #កំប្លែងខ្មែរ ំប្លែង #តារាភាពយន្ត
#សម្តេចតេជោហ៊ុនសែន #សម្ដេចហ៊ុនម៉ាណែត #កម្ពុជា
#សង្គម #ប្រជាជន #សិល្បៈ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខេត្តសៀមរាប #ខ្មែរជួយខ្មែ រ #ដើម្បីប្រជាជន #ព័ត៌មានថ្មីៗ #កម្ពុជាមាតុភូមិខ្ញុំ #បេះដូងខ្មែរ #ព័ត៌មានថ្មីបំផុត

ស្លា.ប់៤នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២៥ចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ...
22/07/2025

ស្លា.ប់៤នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២៥
ចេញផ្សាយ ថ្ងៃទី22 ខែកក្កដា ឆ្នាំ2025
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លា..ប់៤នាក់ និងរបួស៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕

22/07/2025

ទាហានបង្កបញ្ហាទៀតហើយ! ថៃប្រាប់ឲ្យប្រជាជនត្រៀនខ្លួនហើយ! ទាហានថៃដេញទាហានខ្មែរចុះពីប្រសាទតាមាន់ធំ ប៉ុន្តែ ទាហានខ្មែរយើងមិនដកថយ។
តាមប្រភពសារព័ត៌មានថៃ បាននិយាយថា Wattana Yijin អគ្គស្នងការនគរបាលខេត្តទី៣ (ស្នងការនគរបាលខេត្តទី៣) បានចេញបញ្ជាជាជាបន្ទាន់ បង្កើនវិធានការការពារសន្តិសុខ ដល់កម្រិតខ្ពស់បំផុត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគ្របដណ្ដប់លើខេត្តចំនួន ៤ គឺខេត្តសុរិន្ទ បតីរាំ សុីសាកេត និង អ៊ុប៊ុនរ៉ាតថានី បន្ទាប់ពីបានរកឃើញសញ្ញាចលនាមិនប្រក្រតីមួយនៅជិតទីតាំងប្រាសាទតាមាន់ធំ ដែលមានចម្ងាយតិចជាង១គីឡូម៉ែត្រ។

ที่อยู่

Bangkok

เบอร์โทรศัพท์

+66611797971

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ CGBHotNewsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง CGBHotNews:

แชร์