30/07/2025
• 👨✈️🇰🇭ស្តាប់សំដីដ៏ឈឺចាប់របស់លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលទាហានថៃ មកចាប់កម្លាំងទាហានរបស់លោកចំនួន២០នាក់ ឈរជើងនៅជាំតែ។លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានសួរទៅអនុព័ន្ធយោធា និងមន្រ្តីទូតនានាយ៉ាងដូច្នេះថា ខ្ញុំសួរ ឯកឧត្តម អស់លោក ដែលជាសេនានុព័ន្ធយោធាតាមបណ្ដាប្រទេស តើអស់លោកឈឺចាប់ទេ នៅពេលយើងមានបទបញ្ជាឈប់បាញ់ហើយ ទីបំផុតភាគីថៃប្រើល្បិចថោកទាបបំផុត ដែលភ្ជង់លើកម្លាំងរបស់ខ្ញុំនេះ តើអស់លោកឈឺចាប់ទេៗ នៅពេលគេធ្វើអំពើអាក្រក់មកលើយើង ទាំងដែលយើងបញ្ចេញនូវកាយវិការស្មោះត្រង់ទៅជាមួយគេនេះ?។ក្រោយគាត់ចាប់កម្លាំងខ្ញុំ២០នាក់យកទៅ បានរត់រួចម្នាក់នៅសល់១៩នាក់ ប៉ុន្ដែនៅពេលដែលរត់រួចគាត់រត់មកដល់គាត់ប្រាប់ថា ប្រហែលជាបាញ់សម្លាប់នៅមុខគាត់២នាក់ទៀត។ នេះជាស្ថានភាពរួមទូទៅក្នុងព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ។លោកមេបញ្ជាការយោធារូបនេះ បានរៀបរាប់ថា នៅពេលគាត់យកលេណដ្ឋានបានហើយ គាត់បក់ដៃហៅឲ្យកម្លាំងខ្ញុំ (ទាហានកម្ពុជា) ឈប់ដើម្បីចរចាគ្នា កម្លាំងយើងឃើញគាត់ (ទាហានថៃ) បក់ដៃហៅ យើងក៏ដើរមកជួបគាត់ ពេលដើរមកចរចាជាមួយគាត់យើងចូលប្រហែល៥-៦នាក់។ នៅពេលជួបគាត់ (ទាហានថៃ) បានបញ្ចេញកាយវិការ និងមានទឹកចិត្តសប្បាយរីករាយជាមួយយើងណាស់ និយាយជាមួយគ្នាល្អណាស់។ នៅពេលសន្ទានគ្នារួចហើយ គាត់ (ទាហានថៃ) ក៏បានហៅថតដើម្បីរក្សាទុកជាអនុស្សាវរីយ៍រវាងកងទ័ពកម្ពុជា-ថៃ ក្រោយបទឈប់បាញ់គ្នា។ នៅពេលកំពុងឈរថតគាត់ (ទាហានថៃ) ក៏បានបញ្ជាកម្លាំងគាត់នៅក្នុងព្រៃលោតមកភ្ជង់កម្លាំងខ្ញុំ (ទាហានកម្ពុជា) ពីក្រោយ។