ក្បាលធំ

ក្បាលធំ ចែករំលែក និងកំសាន្ត

10/05/2025

ជម្រើស១១នាក់របស់យើងនៅថ្ងៃនេះ

#ព្រះខ័នរាជស្វាយរៀង

04/04/2025
ឃើញពួកតារាៗថៃគេនាំគ្នាផ្សព្វផ្សាយពីបុណ្យសង្រ្កាន្តរបស់គេ ដើម្បីទាក់ទាញទេសចរ។ ចុះយើងវិញ យើងមានអ្វីបង្ហាញអ្នកទេសចរក្នុងឱកា...
04/04/2025

ឃើញពួកតារាៗថៃគេនាំគ្នាផ្សព្វផ្សាយពីបុណ្យសង្រ្កាន្តរបស់គេ ដើម្បីទាក់ទាញទេសចរ។
ចុះយើងវិញ យើងមានអ្វីបង្ហាញអ្នកទេសចរក្នុងឱកាសបុណ្យចូលឆ្នាំយើង ឬមួយយកឡានទឹក និងកំប៉ុងម្សៅដាក់តម្រៀបគ្នាបង្អួតគេ ?

ខ្មែរយើងមានអរិយធម៌និងវប្បធម៌សម្បូរបែបណាស់ យើងមិនគួរទៅចម្លងវប្បធម៌គ្មានឫសគល់ពីគេមកសាបព្រួសក្នុងសង្គមជាតិយើងទេ។

ដូនតាយើងបានបង្កើតល្បែងឱ្យលេង ដែលជាល្បែងបន្សល់ទុកអនុស្សាវរីយ៍គ្នានិងគ្នា ថាមិនត្រូវអ្នកអត់គូអាចរកគ្នាឃើញតាមរយៈការលេងល្បែងនេះក៏ថាបាន។ ប្រសិនជាយើងមិនបន្តរក្សាវប្បធម៌ដូនតាយើងទេ ១០-២០ឆ្នាំទៅមុខទៀតកូនចៅយើងលែងមានអ្នកស្គាល់ល្បែងប្រជាប្រិយរបស់យើងហើយ វានឹងរលាយសាបសូន្យពេលចាស់ៗដែលយល់ដឹងស្លាប់អស់ទៅ ពួកគេស្គាល់តែរឿងបាចទឹក បាតម្សៅប៉ុណ្ណោះ។

តាមវត្តនិមួយៗ ព្រះគ្រូចៅអធិការគណៈកម្មាធិការវត្ត គួរតែចាត់ចែងឱ្យមានការលេងល្បែងប្រជាប្រិយឡើងវិញ។ អាជ្ញាធរដែនដីក៏គួរតែបំផុស និងលើកទឹកចិត្តយុវជនឱ្យចូលរួមលេងល្បែងប្រជាប្រិយ កុំផុលផុសយកឡានទឹកមកសំកាំងបាញ់ទឹកបង្អួតគ្នាដូចប៉ុន្មានឆ្នាំមុន ខ្មាសអ្នកជិតខាង ប្រយ័ត្នពួកកាសែតគេយកទៅត្រូលសើចចំអកឱ្យ។

ប្រភព:​ លោកគ្រូ​ Sruoy

12/05/2024
11/03/2024

Back to back

11/03/2024

សូមថ្វាយព្រះរាជកុសល

11/03/2024

បទ៖ ដែនដីខ្មែរ ព្រះនិពន្ធ ដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ។

ប្រភព: ព្រះបរមរាជវាំង Royal Palace of Cambodia

11/03/2024

ទិវា​ជាតិ​អំណាន​ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ ក្នុង​គោល​បំណង​ពង្រឹង​ឡើង​វិញ​នូវ​វប្បធម៌​អាន​ ដើម្បី​លើក​កម្ពស់​អក្សរសាស្ត្រ។ ដើម្បី​អបអរសាទរ​ទិវា​ជាតិ​អំណាន​លើក​ទី​៩ ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ​២០២៤ ប្រកប​ដោយ​ភាព​អធិកអធម៌ ក្រសួង​អប់រំ យុវជន និងកីឡា នឹង​រៀបចំ ៖

១- កម្មវិធី​ប្រឡង​ប្រណាំង អាន​អត្ថបទ ស្មូត​កំណាព្យ និង​តែង​និពន្ធ ជ្រើសរើស​ជ័យលាភី​ថ្នាក់​ជាតិ​ចំណាត់​ថ្នាក់​លេខ១ ដល់​លេខ៣ ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន ក្រោម​ប្រធាន​បទ "អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត" ដោយ​ការ​ប្រឡង​ប្រណាំង​ជ័យ​លាភី​ថ្នាក់​ជាតិ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី១០ ខែ​មីនា ឆ្នាំ២០២៤ នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

២- ការ​ជ្រើសរើស​បេក្ខជន បេក្ខនារី ជ័យលាភី​ចំនួន ​៣រូប ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បកស្រាយ​ប្រធាន​បទ "តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់សីលធម៌ និងចរិយាធម៌" ដើម្បី​អបអរ​ទិវា​ជាតិ​អំណាន លើកទី៩ ។ កាលបរិច្ឆេទ​ផុត​កំណត់​ទទួល​ស្នាដៃ ៖ ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ទទួល​ស្នាដៃ​នៅ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា ។

៣-ការតាំងពិព័រណ៌សៀវភៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

អ្នក​​ក៏​អាច​ចូលរួម​ផ្ញើ​សារ ជា​អត្ថបទ វីដេអូ​ រូបភាព អត្ថបទ​ចម្រៀង កំណាព្យ ដើម្បី​អបអរសាទរ ទិវា​ជាតិ​អំណាន ១១ មីនា ២០២៤ ក្នុង Event នៃ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​អប់រំ​ផង​ដែរ។



ប្រភព: ក្រសួងអប់រំ

ที่อยู่

Bang Kapi
20028

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ក្បាលធំผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์