06/01/2026
អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ប្រកាសពិនិត្យប្រគល់«ទ្រព្យសម្បត្តិ»ជូនពលរដ្ឋកម្ពុជាវិញ តែទាមទារមានឯកសារ
ថៃ៖ កងទ័ពជើងទឹកថៃ តាមរយៈអ្នកនាំពាក្យរង ឧត្តមនាវីទោ Parach Rattanaichaiyapan នៅថ្ងៃទី ៥ មករានេះ បានចេញមុខថ្លែងការពារខ្លួន និងបានប្រកាសមិនគាំទ្រ ចំពោះសកម្មភាពណាមួយដែលរំលោភលើសិទ្ធិរស់រានមានជីវិត ឬទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា។ការប្រកាសនេះ ធ្វើឡើងក្រោយពីកងទ័ពថៃធ្វើសកម្មភាពដើរលួចសម្ភារៈប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតាមតំបន់មួយចំនួន ជាពិសេស តំបន់ភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួនជាដើម។