10/04/2024
- ដើរព្រៃ ស្រេកទឹក ចូរផឹកទឹកដែល សត្វសេះផឹក។ 🐎សេះនឹងមិនផឹកទឹកគ្មានគុណភាពទេ។
- អត់ដឹងថាគួររៀបគ្រែគេងនៅទីណា ចូរដាក់គ្រែរបស់អ្នកនៅកន្លែងដែលឆ្មាចូលចិត្តដេក។ 🐈 ឆ្មាមានញាណពិសេសដឹងពីកន្លែងសុវត្តិភាព។
- បរិភោគផ្លែឈើដែលត្រូវបានប៉ះដោយដង្កូវ។ 🐛ដង្កូវអត់ស៉ីផ្លែឈើពុលឡើយ។
- រើសផ្សិតដែលកណ្តូបទុំលើ 🦗ឬ 🐜មានសំបុកស្រមោចសង់សំបុកនៅក្រោមដើមវា។
- ដាំដើមឈើរបស់អ្នកនៅកន្លែងដែល ចង្រិតជីករន្ធ🦖។
- សាងសង់ផ្ទះរបស់អ្នកដែលជាកន្លែងដែលពស់សកស្រកា 🐍ពស់អត់សកស្រកាផ្ទះមនុស្សចិត្តបាប ឬ មានសាកសពឡើយ។
- រើសកន្លែងបុកអណ្តូងរបស់អ្នកនៅកន្លែងដែលបក្សីធ្វើសំបុក🐣របស់ពួកគេក្នុងអាកាសធាតុក្តៅ។ វាជាទីមិនចេះអស្តង្គត នៃអណ្តូងមានទឹក។
-ចូលផ្ទះ នៅម៉ោងមាន់ចូលសំបុក 🐓ហើយក្រោកឡើងជាមួយមាន់ អ្នកនឹងទទួលបានជង្រុកជា គ្រាប់មាសប្រចាំថ្ងៃ។
- បរិភោគបន្លែបៃតង🌵ឲ្យបានច្រើន និង រៀងរាល់ថ្ងៃ ដូចជាសត្វប្រើស 🦌នោះអ្នកនឹងមានជើង១គូ ដែលរឹងមាំ និងបេះដូង ❤️រឹងមាំ រហូតដល់ចាស់ជរា។
- 🌊ហែលកាន់តែញឹកញាប់ ហើយអ្នកនឹងមានអារម្មណ៍ថានៅលើដីដូចជាត្រី 🐡នៅក្នុងទឹក🏊🏼♂️។
-គិតអីអត់ចេញ ងើយមើលមេឃឱ្យបានញឹកញាប់🌠 មិនមែនឲនមើលដីក្រោមជើងរបស់អ្នកទេ នោះ គំនិតរបស់អ្នកនឹងច្បាស់ និង បន្ទុកក្នុងក្បាលនឹងបានធូរស្រាល។
🧘🏻♂️រក្សាភាពស្ងៀមស្ងាត់ឱ្យបានញឹកញាប់ ។ ការនិយាយតិច ភាពស្ងៀមស្ងាត់នឹង រក្សានៅក្នុងព្រលឹងរបស់អ្នក ហើយប្រាជ្ញារបស់អ្នកនឹងកើន មុតថ្លា ប្រកបដោយ សន្តិភាព៕
#មេរៀនជីវិតដែលមិនមានបង្រៀននៅសាលា ❤️