30/12/2025
ទោះសល់ពេលមួយវិនាទីក៏ពួកវាមិនទុកអោយយេីងរស់ដែរ😓
#សំណេរកូនស្រី៖ រូបភាពមួយសន្លឹកនេះជារូបភាពប៉ារបស់ខ្ញុំ ក្នុងនាមខ្ញុំជាកូនស្រី រួមទាំងក្រុមគ្រួសារ ពិតជាឈឺចាប់និងទង្វើរបស់ពួកចោរសៀ.មបានធ្វើទង្វើ.ព្រៃ.ផ្សៃ.មកលើប៉ារបស់ខ្ញុំ😭ប៉ារបស់ខ្ញុំបានបាត់ខ្លួននៅយប់ថ្ងៃទី26 មុនឈានចូលថ្ងៃទី 27 ពេលដែលបទឈប់បាញ់ ចូលជាធរមាន រហូតដល់ថ្ងៃទី 29 ទើបទទួលបានដំណឹងដ៏សែនឈឺចាប់មួយនេះ។
ប៉ាអើយ ប៉ាស្រឡាញ់ទឹកដីមួយនេះណាស់ ប៉ាស្ម័គ្រចិត្តទៅឈរជើងប្រយុទ្ធជាមួយខ្មាំងសត្រូវដោយមិនរារែកចិត្ត ប៉ាបានលះបង់សាច់ស្រស់ឈា_ម_ស្រស់ដើម្បីជាតិមាតុភូមិមួយនេះ កូនស្រីប៉ារួមទាំងប្រជាជនរួមជាតិតែមួយ នឹងចងចាំការលះបង់ដ៏ធំធេងរបស់ប៉ា🙏🏼
សូមបញ្ជាក់ថា លោកពូជាទាហានជើងចាស់ បានទៅជំនួសទាហានជួរមុខនៅភូមិជោគជ័យ អស់រយៈពេល 5ថ្ងៃ បានបាត់ដំណឹងនៅយប់ម៉ោង12 ថ្ងៃទី២៦ ធ្នូ បន្ទាប់ពីពួកសៀ.មផ្លោ.ងយ៉ាងខ្លាំង. វីរជន សឿន សាលី ជាខ្មែរអ៊ីស្លាម រស់នៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។