សកម្មភាព យុវជនស្រុកព្រះនេត្រព្រះ

សកម្មភាព យុវជនស្រុកព្រះនេត្រព្រះ យុវជនបំរើការងារសង្គមនិងប្រទេសជាតិ

ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ព្រះនេត្រព្រះ៖ លោក ហាប់ ឡេន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំព្រះនេត្រព្រះ បានដឹកនាំសមាជ...
13/08/2025

ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥

ព្រះនេត្រព្រះ៖ លោក ហាប់ ឡេន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំព្រះនេត្រព្រះ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមានគ្រឿងឧបភោគ-បរិភោគ និងថវិការបស់លោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា ប្រគល់ជូនពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន១គ្រួសារ។ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ស្ថិតនៅភូមិកណ្តាល ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ៕

 #មិនងាយបានជួបគ្នាទេ លោកប្រធាន ស.ស.យ.ក.ក្រុងសេរីសោភ័ំណ និងលោកប្រធាន ស.ស.យ.ក.ស្រុកព្រះនេត្រព្រះ
13/08/2025

#មិនងាយបានជួបគ្នាទេ លោកប្រធាន ស.ស.យ.ក.ក្រុងសេរីសោភ័ំណ និងលោកប្រធាន ស.ស.យ.ក.ស្រុកព្រះនេត្រព្រះ

អបអរសាទរទិវាយុវជនអន្តរជាតិ ១២ សីហា ២០២៥
12/08/2025

អបអរសាទរទិវាយុវជនអន្តរជាតិ ១២ សីហា ២០២៥

រីករាយថ្ងៃខួបកំណើត លោក ពុំ ផ្តា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែសីហា ឆ្...
11/08/2025

រីករាយថ្ងៃខួបកំណើត លោក ពុំ ផ្តា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ 🎂🎉💵💰♥️
សូមជូនពរលោក មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព្រឹក ​ថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០២៥ ព្រះនេត្រព្រះ៖ លោក ឈា ស ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បាន...
09/08/2025

ព្រឹក ​ថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០២៥

ព្រះនេត្រព្រះ៖ លោក ឈា ស ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បានដឹកនាំសមាជិក​ សមាជិកា​ស.ស.យ.ក. ឃុំ ចូលរួមសម្របសម្រួល ក្នុងកម្មវិធីវេទិកាការងារ និងផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម ក្រោមអធិបតីភាពឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្ត លោក ស៊ុត ង៉ុយ អភិបាលរង នៃគណៈអភិបាលស្រុក និងលោកនាយក នាយករង មន្ត្រីអង្គភាពពាក់ព័ន្ធជុំវិញស្រុក លោកមេឃុំ មេភូមិផងដែរ ស្ថិតនៅ​វត្តសម្បូរណ៍​តាប៉ុន ឃុំទឹកជោរ​ ស្រុក​ព្រះនេត្រ​ព្រះ៕

រសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ព្រះនេត្រព្រះ៖ លោក ឈា ស ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បានដឹកន...
08/08/2025

រសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥

ព្រះនេត្រព្រះ៖ លោក ឈា ស ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន គ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកាមួយចំនួនរបស់លោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា ប្រគល់ជូនលោកយាយ ចិម ឡាត ដែលមានជំងឺប្រចាំកាយ និងពិការភាព ត្រូវជាអ៊ំស្រីរបស់លោកស្រី ឡៃ គិមសៀង ជាសមាជិក ស.ស.យ.ក. ឃុំទឹកជោរ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ស្ថិតនៅភូមិគោកកី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ៕

ព្រះនេត្រព្រះ៖ លោក ឈា ស ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ឃុំ ...
07/08/2025

ព្រះនេត្រព្រះ៖ លោក ឈា ស ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយ រួមមានគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកាមួយចំនួនរបស់លោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា ប្រគល់ជូនលោកស្រី ឃិត សុផា ដែលមានជីវភាពខ្វះខាត និងជាស្រ្តីមេម៉ាយ ដោយមានការអញ្ជើញចូលរួមពីលោក លុច ផ ប្រធានក្រុមប្រឹក្សាឃុំ មេភូមិ និងអនុភូមិផងដែរ ស្ថិតនៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ៕

07/08/2025
រីករាយថ្ងៃខួបកំណើតលោក តូ សីហា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ។ ក្នុងឱកាសនេះសូមជូនពរលោកអនុប្រធាន មាន...
06/08/2025

រីករាយថ្ងៃខួបកំណើតលោក តូ សីហា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ។ ក្នុងឱកាសនេះសូមជូនពរលោកអនុប្រធាន មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច🎊🎉🎊🎂🎂🎂❤️❤️❤️🎉🎊🎉

រីករាយថ្ងៃខួបកំណើតលោក ទី វិសិត អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ។ ក្នុងឱកាសនេះសូមជូនពរលោកអនុប្រធាន មា...
06/08/2025

រីករាយថ្ងៃខួបកំណើតលោក ទី វិសិត អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ។ ក្នុងឱកាសនេះសូមជូនពរលោកអនុប្រធាន មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច🎊🎉🎊🎂🎂🎂❤️❤️❤️🎉🎊🎉

ព្រះនេត្រព្រះ៖ លោក ពុំ ផ្តា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រះនេត្រព្រះ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ស្រុក ចូលរួ...
06/08/2025

ព្រះនេត្រព្រះ៖ លោក ពុំ ផ្តា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រះនេត្រព្រះ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ស្រុក ចូលរួមសម្របសម្រួល សួរសុខទុក្ខ ជួបសំណេះសំណាល និងនាំយកអំណោយក៏ដូចជាសម្ភារសិក្សា ប្រគល់ជូនកូនៗ នៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ នៅឃុំបុស្បូវ ។ក្រោមអធិបតីភាព លោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការទ្រទ្រង់មណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ និងលោកស្រី ព្រហ្ម រដ្ឋា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានស.ស.យ.ក. ខេត្ត និងលោក លោកស្រី ក្រុមការងារលេខាធិការដ្ឋានស.ស.យ.ក. ខេត្តផងដែរ។
+អំណោយដែលបានប្រគល់ជូនដល់កូនៗចំនួន៦១នាក់ ក្នុងម្នាក់ៗទទួលបានដូចជា៖
- សម្លៀកបំពាក់ ១ឈុត
- ឈុតគេង ១ឈុត
- សម្ភារសិក្សា ១ឈុត
- ឃីត ១
- ទឹកសុទ្ធ ១យួរ
- ថវិកា២០,០០០រៀល
+អ្នកមើលមណ្ឌលសរុប ៦នាក់ ក្នុងម្នាក់ៗទទួលបាន
-ឃីត ១
-សារុង ១
-ថវិកាចំនួន ២០,០០០រៀល
+ជូនដល់មណ្ឌលរួមមាន៖
- ទឹកសុទ្ធ ៣៩យួរ
-សម្លៀកបំពាក់ ២ការ៉ុងធំ
+យុវជនស.ស.យ.ក. ស្រុកព្រះនេត្រព្រះ សរុប ១៨នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ១
នៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ៕

សកម្មភាព យុវជន ស.ស.យ.ក. ស្រុកព្រះនេត្រព្រះ ចូលរួមសម្របសម្រួល ការជូនអំណោយដល់ប្រជាពលរដ្ឋ ភៀសសឹក មកនៅទីមានសុវត្ថិភាព នៅមូលដ...
02/08/2025

សកម្មភាព យុវជន ស.ស.យ.ក. ស្រុកព្រះនេត្រព្រះ
ចូលរួមសម្របសម្រួល ការជូនអំណោយដល់ប្រជាពលរដ្ឋ ភៀសសឹក មកនៅទីមានសុវត្ថិភាព នៅមូលដ្ឋានស្រុកព្រះនេត្រព្រះ២៨-៣១ ខែកក្កដា ២០២៥

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ សកម្មភាព យុវជនស្រុកព្រះនេត្រព្រះผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง សកម្មភាព យុវជនស្រុកព្រះនេត្រព្រះ:

แชร์

ประเภท