KhonPhara ❣️

26/10/2025
04/10/2025

🌿 កុំអំនួត
មនុស្សដែលឈប់រៀនពីអ្នកដទៃ ព្រោះគិតថាខ្លួនឯងធំហើយ ជាមនុស្សដែលនឹងឈប់លូតលាស់មុនគេ។

🌿 មានទំនាក់ទំនងច្រើន
មនុស្សម្នាក់ៗមិនអាចឈ្នះជីវិតដោយខ្លួនឯងទេ ទំនាក់ទំនងល្អៗ គឺជាទ្រព្យសម្បត្តិ ដែលមិនអាចវាស់ ហើយមានតម្លៃជាលុយ។

🌿 ស្វែងរកបទពិសោធន៍ច្រើន
កុំខ្លាចធ្វើខុស មនុស្សវ័យក្មេងដែលគ្មានបទពិសោធន៍ គឺបាត់បង់ឱកាសរៀនពីជីវិត។

🌿 ចេះគោរពមនុស្សគ្រប់វណ្ណះ និងគ្រប់កម្រិត
អ្នកដែលគោរពមនុស្សគ្រប់ប្រភេទ គឺអ្នកដែលនឹងទទួលបានការគោរពត្រឡប់មកវិញនៅថ្ងៃណាមួយ។

🌿 ចេះដាក់ខ្លួនឱ្យសមរម្យ
ការស្គាល់កន្លែងឈររបស់ខ្លួន និងការគោរពដល់អ្នកដទៃ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលគេគោរពដោយមិនចាំបាច់និយាយពាក្យណាមួយ។

✨ វ័យក្មេងគឺវ័យកសាងមនុស្ស កុំប្រើវាសម្រាប់ បង្ហាញថាខ្លួនឯងខ្លាំង តែប្រើវាដើម្បី រៀបចំខ្លួនឯងឲ្យរឹងមាំសម្រាប់ថ្ងៃខាងមុខ ត្រូវលូនក៏លូនទៅ ត្រូវក្រាបក៏ក្រាបទៅ យ៉ាងយូចាយពេល១០ឆ្នាំឈឺចាប់ ដើម្បីទទួលបាន៣០ទៅ៤០ឆ្នាំសោយសុខ។
_____________
ភូមិគំនិត
អត្ថបទដោយ៖ CHea Sokhea
✅ សម្រាប់អ្នកចង់លើកទឹកចិត្ដអត្ថបទABA: 000 517 116 🙏
Joint group: https://t.me/phumkomnethtech

29/09/2025

👨‍👩‍👧‍👦 កាលពីក្មេង យើងមិនយល់ទេ!…

កាលពីនៅតូចៗ យើងតែងតែឆ្ងល់ថា
👉 ហេតុអ្វីប៉ាម៉ាក់មិនអាចរកលុយបានច្រើនដូចគេ?
👉 ហេតុអ្វីគ្រួសារយើងតែងតែជួបការលំបាករហូតឬរស់នៅលំបាកម្ល៉េះ?

ពេលនោះ យើងមិនទាន់យល់ពីតម្លៃនៃញើសឈាម និងការលះបង់របស់ពួកគាត់ទេ!
យើងគិតថាជីវិតគឺសាមញ្ញ ដូចការលេងសើច… មិនទាន់ដឹងថា ជីវិតពិតប្រាកដជាមានភាពជូរចត់ប៉ុនណា។

🍃 ប៉ុន្តែពេលធំឡើង ទើបយើងដឹងថា
ថ្លៃម្ហូបអាហារ 💰
ថ្លៃទឹក ថ្លៃភ្លើង 💡
ថ្លៃរស់នៅទាំងអស់ 🌏
…គឺត្រូវការលុយ និងភាពតស៊ូដ៏ខ្លាំង។

ពេលនោះហើយ យើងទើបយល់ថា ការរកលុយរបស់ប៉ាម៉ាក់ពិតជាលំបាកមែន។ ជីវិតពិតគឺដូចពាក្យដែលគេដំណាលតគ្នាថា៖
“ចាយលុយងាយ តែរកលុយវិញពិបាក”

✦✦✦
មិនបានភ្លក់ញើសខ្លួនឯងទេ! មិនដឹងទេថាប្រៃយ៉ាងណា? រសជាតិជីវិត ១០០ ជំពូក គឺមានតែខ្លួនយើងទេដែលបានភ្លក់ ទើបដឹងថាគ្មាននរណាម្នាក់រស់នៅស្រួលនោះទេ! តើអ្នកណាមិនតស៊ូដើម្បីជីវិតនោះ? ណាស់ហើយមនុស្សគ្រប់រូបសុទ្ធតែកំពុងតស៊ូដើម្បីជីវិតរៀងៗខ្លួន។

🙌 កាលពីមុន យើងពិតជាមិនយល់ពីក្ដីលំបាករបស់ឪពុកម្ដាយទេ! ការចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យធំធាត់ គឺជាកម្លាំងកាយចិត្តនិងសមត្ថភាពដ៏ធំបំផុតរបស់ពួកគាត់។កុំមើលរំលងការលះបង់របស់ឪពុកម្ដាយ!
ពួកគាត់ប្រឹងប្រែងដើម្បីឲ្យកូនមានអនាគតល្អ ធំធាត់ និងរស់នៅបាន។
➡️ មិនថាជីវិតលំបាកយ៉ាងណា ក៏សូមកុំបន្ទោសពួកគាត់
➡️ តែត្រូវចេះ ដឹងគុណ តបគុណ និងគោរពមាតាបិតា

💡 មនុស្សដែលដឹងគុណឪពុកម្ដាយ មិនថាពេលមិនសូវសម្បូរ ឬពេលធូរធារទេ! ជាមនុស្សដែលមានគុណធម៌ និងមានចរិតល្អពិតប្រាកដ។

Ⓒ រក្សាសិទ្ធដោយ #ផ្នត់គំនិត

27/09/2025

🌱 ពេលវេលាមិននៅស្ងៀមទេ ទោះបីសល់ត្រឹមតែ៣ខែ ក៏អាចក្លាយជាពេលវេលាដ៏មានតម្លៃបំផុតក្នុងឆ្នាំនេះ អ្វីដែលអ្នកមិនទាន់សម្រេច អាចចាប់ផ្ដើមឥឡូវនេះ ដោយយកពេលរៀងរាល់ថ្ងៃជាឧបករណ៍សាកល្បង។

🌱 កុំគ្រាន់តែគិតថាឆ្នាំនេះកំពុងចប់ តែត្រូវគិតថា នៅសល់៣ខែដើម្បីបំពេញអ្វីដែលនៅសេសសល់ ៣ ខែអាចបង្រៀនឱ្យយើងចេះមានវិន័យ ចេះសន្សំ ចេះសម្រេចគោលដៅតូចៗ ដែលអាចបម្លែងជីវិតបាន។

🌱 បើអ្នកដួលក្នុង៩ខែចុងក្រោយ កុំបោះបង់ — សល់៣ខែនេះអាចក្លាយជាភស្តុតាងថា អ្នកមិនមែនជាមនុស្សបរាជ័យទេ ការបិទបញ្ជីឆ្នាំមិនមែនជាការចប់ទេ តែជាការរៀបចំដំណើរថ្មី សម្រាប់ឆ្នាំ ២០២៦ ដែលកាន់តែរុងរឿង។

🎯 សូមប្រើ៣ខែចុងក្រោយនេះ ដើម្បីបិទឆ្នាំ ២០២៥ ជាមួយ កិត្តិយស ក្តីសង្ឃឹម និងជោគជ័យ មិនថាតូចឬធំ។

👉 មិនថាឆ្នាំកន្លងមកអ្នកជោគជ័យ ឬបរាជ័យ ៣ខែចុងក្រោយអាចក្លាយជាពេលវេលាបំផុតសំខាន់ ដើម្បីបញ្ចប់ជីវិតឆ្នាំ ២០២៥ ដោយមានតម្លៃ និងស្នាដៃដ៏ល្អមួយ។
_____________
ភូមិគំនិត
អត្ថបទដោយ៖ CHea Sokhea
✅ សម្រាប់អ្នកចង់លើកទឹកចិត្ដអត្ថបទABA: 000 517 116 🙏
Joint group: https://t.me/phumkomnethtech

មានអូនម្នាក់គ្រប់គ្រាន់ហើយ🥰💞
27/09/2025

មានអូនម្នាក់គ្រប់គ្រាន់ហើយ🥰💞

27/09/2025

1. មួយថ្ងៃចំណាយពេល 20នាទីដើរហាត់ប្រាណ
2. មួយថ្ងៃអានសៀវភៅមួយទំព័រ ឬ អត្ថបទថ្មីមួយ
3. ទម្លាប់ដើរ អង្គុយឱ្យត្រង់ខ្លួន
4. ចាប់ពីយប់ម៉ោង 9 ទៅ មិនញ៉ាំអ្វីទាំងអស់
5. មុនចូលគេង មិនញ៉ាំទឹកច្រើនពេក
6. រៀនប្រើក្រែមការពារកំដៅថ្ងៃ
7. រៀនសរសេរអត្ថបទ ថតវីដេអូ
8. ឧស្សាហ៍តេទៅអ្នកផ្ទះ
9. រៀនមើលវីដេអូ TED Talk
10. មានការងារក្រៅម៉ោងធ្វើ
11. កុំទម្លាប់លេងហ្គេមពេលទំនេរ ចូរលេងកីឡាវិញ
12. រៀនរីករាយ និងបរិយាកាសជុំវិញខ្លួន
13. ញ៉ាំបាយកុំប្រញាប់
14. មួយខែកំណត់គោលដៅមួយ ហើយសម្រេចវាឱ្យបាន
15. រៀននៅជាមួយខ្លួនឯងឱ្យបានច្រើន
16. រៀនជំនាញមួយថ្ងៃរៀងរាល់កន្លះឆ្នាំម្តង
17. រៀនកំណត់ម៉ោងធ្វើការងារ
18. រៀនជំនាញថ្មីអនឡាញ និងយកសញ្ញាប័ត្រឱ្យបាន
19. ទម្លាប់ស្តាប់សៀវភៅ ជាជាងស្តាប់តន្រ្តី
20. រៀនកំណត់ផែនការប្រចាំថ្ងៃ ខែ ឆ្នាំ
21. រៀនសរសេររឿងបីយ៉ាងដែលអ្នកនឹងធ្វើនៅថ្ងៃស្អែក
22. ចូលសិក្ខាសាលាឱ្យបានម្តងក្នុងមួយខែ
23. ចូលរួមជាយុវជនស្ម័គ្រចិត្តជួយធ្វើការងារសង្គម
24. រៀននិយាយណែនាំខ្លួនឱ្យបានល្អ
25. ស្លៀកពាក់ និងរៀបចំខ្លួនឱ្យបានត្រឹមត្រូវ

Credit to

27/09/2025

មនុស្សដែលមានអារម្មណ៍ថា គេនឹងក្លាយជាអ្នកមាន មុនពេលដែលគេមានពិតប្រាកដ គឺជាមនុស្សដែលនៅចុងក្រោយនឹងក្លាយជាអ្នកមានពិតប្រាកដ 💎

ជីវិតមិនចាប់ផ្តើមពីការរកប្រាក់បានច្រើននោះទេ ប៉ុន្តែចាប់ផ្តើមពី ផ្នត់គំនិត​ (mindset) និង អារម្មណ៍ក្នុងចិត្ត។ បើអ្នកចាប់ផ្តើមគិតថា “ខ្ញុំនឹងក្លាយជាអ្នកមាន” ទោះបីជាក្នុងជីវិតពេលនេះអ្នកនៅជីវភាពធម្មតា ការមានផ្នត់គំនិតវិជ្ជមានចំពោះអនាគតនឹងជួយបង្កើតសភាពជីវិតដែលអ្នកចង់បាន។

👉 អ្នកដែលមានអារម្មណ៍ថាខ្លួននឹងក្លាយជាអ្នកមាន តែងតែឃើញឱកាសនៅជុំវិញខ្លួន និងស្រូបទាញតែរឿងល្អៗ។

💡 ចូរចាប់ផ្តើមពីថ្ងៃនេះ
• មានផ្នត់គំនិតវិជ្ជមានចំពោះអនាគត
• ឃើញឱកាសក្នុងបញ្ហា
• មានទំនុកចិត្តលើខ្លួនឯង

💵 អស់ទាំងនេះជាកម្លាំងដែលនាំអ្នកឲ្យឈានទៅរកភាពជោគជ័យ និងមានទ្រព្យសម្បត្តិយ៉ាងពិតប្រាកដ។

#ចំណេះដឹងវិនិយោគ #គំនិតអ្នកមាន
__
Join Telegram​ Group: t.me/oeunsokhorngroup
Follow Instagram: instagram.com/oeunsokhorn
__
📝 អត្ថបទដោយ៖ អឿន​ សុខន (Ken)

27/09/2025

✨ បើអ្នកចង់ជោគជ័យ ចាំបាច់ត្រូវរៀនធ្វេីពីររឿង៖

១. បិទសម្លេងដែលរំខានអ្នក
២. កុំនិយាយច្រើន ហេីយចាប់ផ្តើមធ្វើ

មិនមែនគ្រប់គ្នាសុទ្ធតែសាកសមនឹងឮពីគម្រោងផែនការរបស់អ្នកទេ។

ការពារ ចក្ខុវិស័យ​ និងក្តីស្រមៃរបស់អ្នក ពីភាពអវិជ្ជមាន ហើយឱ្យលទ្ធផលរបស់អ្នក និយាយខ្លាំងជាងពាក្យសម្ដីអ្នក។

ភាពស្ងប់ស្ងាត់ និងការផ្តោតអារម្មណ៍ គឺជាអាវុធដ៏អស្ចារ្យបំផុតរបស់អ្នក 🔑

💡ចងចាំ៖ កុំអោយនរណា មកបំផ្លាញក្តីស្រមៃ និងគោលដៅរបស់អ្នក។ ចូរប្រើប្រាស់សមត្ថភាពក្នុងការធ្វើដោយពិតប្រាកដ ដើម្បីបង្ហាញថាអ្នកអាចទៅដល់ចុងកំពូលបាន។

#ចំណេះដឹងវិនិយោគ #គំនិតអ្នកមាន
__
Join Telegram​ Group: t.me/oeunsokhorngroup
Follow Instagram: instagram.com/oeunsokhorn
__
📝 អត្ថបទដោយ៖ អឿន​ សុខន (Ken)

ที่อยู่

Bangkok Noi

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KhonPharaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์