01/11/2025
“5 យ៉ាងសាងទំនុកចិត្ត និងទំនាក់ទំនង” 🤝
1- និយាយគ្នាជាមួយគេ សម្លឹងមើលភ្នែកគេឱ្យត្រង់៖ និយាយជាមួយអ្នកណា មើលមុខអ្នកនោះ កុំចេះតែងាកឆ្វេងងាកស្តាំ ភ្នែកក្រឡាប់ចុះ ក្រឡាប់ឡើង
2- ដើរឱ្យមានគោលដៅ៖ កុំដើររេរា ទៅមុខទៅក្រោយ ដើរឱ្យត្រង់ខ្លួន បោះជំហានឱ្យវែងៗ
3- តម្រង់ខ្លួនឱ្យត្រង់៖ មិនថាពេលឈរ ពេលដើរ ឬ ពេលអង្គុយនោះទេ ឈរឱ្យត្រង់ខ្លួន ពើងទ្រូង បើកស្មាបន្តិច កាយវិការឱ្យលះ
4- ចូលរួមកម្មវិធីកុំនៅត្រាំត្រែងយូរពេក៖ បើអស់កិច្ចការហើយ លាគេត្រឡប់ទៅផ្ទះធ្វើការវិញទៅ កុំនៅត្រាំត្រែងរេរា ដូចជាមនុស្សគ្មានការងារធ្វើ
5- ញញឹមទៅកាន់មនុស្សគ្រប់គ្នា៖ ជួបអ្នកធំក៏ដោយ ជួបអ្នកបោសសម្អាត ពូសន្តិសុខក៏ដោយ ត្រូវញញឹមតាមបែបខ្លួនឯង អ្នកគោរពគេមិនមែនដោយសារគេជាអ្នកណាទេ វាជាសីលធម៌ក្នុងខ្លួនអ្នក។