
25/12/2024
“ប្រឡូកក្នុងសង្គម ត្រូវចាំរឿង 8 យ៉ាងនេះ”
👉1- បើសិនជាឆាតទៅគេ 2 ដង ពីរបីថ្ងៃហើយមិនតប លុបសារចោលទៅ ព្រោះអ្នកមិនមានសារៈសំខាន់អ្វីសម្រាប់គេនោះទេ
👉2- អ្នកដែលមិនទុកមុខឱ្យអ្នកភាគច្រើន គឺមិនគោរពអ្នក មិនមែនមកពីគេជាមនុស្សចូលចិត្តនិយាយត្រង់នោះទេ
👉3- សម្តីកុំអាក្រក់ពេក និយាយឱ្យស្រួលស្តាប់បន្តិច អាចធ្វើឱ្យអ្នកជៀសឆ្ងាយពីបញ្ហាមិនចាំបាច់ជាច្រើន
👉4- ចង់ពឹងគេ ត្រូវឧស្សាហ៍ជូនជំនូនគេ មិនមែនមានការភ្លាម ហាមាត់ពឹងគេភ្លាមនោះទេ
👉5- ស៊ូនិយាយតិច ធ្វើច្រើន ប្រសើរជាងនិយាយច្រើន តែធ្វើមិនបាន ទំនុកចិត្តគេផ្តល់ឱ្យអ្នកតែម្តងប៉ុណ្ណោះ
👉6- រឿងដែលអាចយកលុយមកដោះស្រាយបាន ដាច់ខាតកុំយកមនោសញ្ចេតនាមកប្រើប្រាស់
👉7- មនុស្សរាប់អានគ្នា ត្រូវតែមានផលប្រយោជន៍ឱ្យគ្នាជានិច្ច បើមិនអ៊ីចឹងទេ រាប់អានគ្នាមិនបានយូរទេ
👉8- កុំសូវលូកដៃរឿងអ្នកដទៃ បើគេមិនពឹងអ្នកទេ ធ្វើមិនដឹងមិនឮទៅបានហើយ។