
07/07/2025
នៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ
លោក គាវ លាងគា អភិបាលស្រុកភ្នំស្រួច បានដឹកក្រុមការងារអធិការដ្ឋាន ចុះសួរសុខទុក លោកវរសេនីយ៍ត្រី ឃុន សុខឃីម ដែលសម្រាក់ព្យាបាលជម្ងឺនៅផ្ទះ និងនាំយកថវិកាសរុបចំនួន២.២០០.០០០រៀល(ពីរលានពីរសែនរៀលគត់) ក្នុងនោះ៖
-ថវិកាលោកស្នងការចំនួន១.០០០.០០០រៀល
-ថវិការបស់អធិការដ្ឋាននគបាលស្រុកភ្នំស្រួច ចំនួន១.០០០.០០០រៀល
-ថវិកាលោកអភិបាលស្រុកភ្នំស្រួច ចំនួន២០០.០០០រៀល
#អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច