14/07/2025
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំស្រុក អភិបាលនៃគណៈអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការ និងលោកមេឃុំភ្នំត្បែងពីរ ក្រុមប្រឹក្សាឃុំបាន ផ្តល់ជូនថវិកាផ្ទាល់ខ្លួន ជូនដល់ខ្ញុំបាទ ដើម្បីព្យាបាលជំងឺ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី កាលពីថ្ងៃ ទី២៩ខែមិថុនា ឆ្នាំ២០២៥ដល់ខ្ញុំបាទ មានជំងឺជាទម្ងន់ ត្រូវព្យាបាលបន្ទាន់ គ្រួសនៅក្នុងប្រមាត់ និងស្ទះទឹកថង់ប្រម៉ាត់ ត្រូវជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញទឹកចិត្តដ៏ថ្លៃថ្លានេះមិនអាចមិនអាចកាត់ថ្លៃបានឡើយចំពោះខ្ញុំដែលជាមន្រ្តីក្រោមឳវាទ 🙏ហើយក៏សូមគោរពជូនពរដល់ថ្នាក់ដឹកនាំស្រុកឃុំព្រមទាំង មិត្តរួមក្រុមការងារ មានស្មៀនតាមបណ្ដាឃុំនិងមន្ត្រីរតនាគារខេត្តព្រមទាំងមិត្តភក្តិដែលបានបរិច្ចាគឈាមជូនខ្ញុំបាទនៅមន្ទីរពេទ្យបង្អែក១៦មករា ដើម្បីឲ្យខ្ញុំបាទមានឈាមគ្រប់បន្តដំណើរទៅព្យាបាលនៅរាជធានីភ្នំពេញ។
🙏សូមគោរពជូនពរ ឲ្យជួបតែសេចក្ដីសុខសេចក្ដីចម្រើន រកស៊ីទទួលទានមានបានប្រកបមុខរបរអ្វីបានសមប្រកបដូចក្ដីបំណងប្រាថ្នា ជាពិសេសការងារប្រចាំថ្ងៃសូមអោយទទួលបានជោគជ័យរហូត។
ជាចុងក្រោយ សូមគោរពជូនពរឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរគុណ🙏❤️🇰🇭