
28/08/2025
របស់ទិញហើយ ចង់យំក៏យំមិនចេញដែរពេលនេះ😢😢
សូមកុំទិញឡានពេលយប់ ប្រយ័ត្នជួបរឿងដូចខ្ញុំ
ដោយសារតែរវល់ធ្វើការពីព្រឹកដល់ល្ងាចអត់មានពេលទំនេរ ទើបប្រញាប់ទៅមើលឡានទាំងយប់ ពីព្រោះអត់អីជិះលំបាកណាស់ ចាំដល់ស្អែកមិនបាន ក៏ទៅមើលនិងតថ្លៃយប់មិញនេះ ទាំងមិនសូវច្បាស់ ទាំងសាច់ដែក ទឹកថ្នាំនិងម៉ាសុីនព្រោះតែទុកចិត្តគ្នាឯង ដោយគ្រាន់តែជិះសាកកំលាំងបន្ដិច ក៏សម្រេចចិត្តទិញយកតែម្ដង ឲ្យលុយគ្រប់ចំនួន និងធ្វើក្រដាសស្នាមឯកសារផ្សេងៗរួចរាល់ទាំងយប់តាហ្មងទៅ។
ស្រាប់តែព្រឹកឡើងក្រោកពីដេកចេញពីបន្ទប់មកក៏ហួសចិត្តនិយាយមិនចេញ ការពិតទើបដឹងថាឡានដែលទិញយប់មិញនោះ គឺជាការយល់សប្តិសោះ.... 🤧