កំពត ដេលី

ខានដើរមើលនៅតំបន់នេះជិត៣០ឆ្នាំហើយ
20/03/2025

ខានដើរមើលនៅតំបន់នេះជិត៣០ឆ្នាំហើយ

20/03/2025

ច្រកអន្តរជាតិព្រែកចាកហេតុអ្វីបានជាបណ្ដែតបណ្ដោយឲ្យរថយន្តឈប់ពេញកណ្ដាលផ្លូវបែបនេះ។សូមប្រធានច្រកជួយពិនិត្យមើលផង។តើរឿងនេះវាយ៉ាងម៉េចដែរ

19/03/2025

សេចក្តីប្រកាសគាំទ្រ ជុំវិញការបិទការផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុVOA—- —-សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ប្រកាសគាំទ្រជុំវិញខ្លឹមសារនៃប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការវាយតម្លៃខ្ពស់ ចំពោះ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលមានសេចក្ដីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មាន ភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនា ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការផ្តល់ថវិកា។ #អរគុណសន្តិភាព #កម្ពុជា #ខ្មែរ #សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព #សសបស

16/03/2025

អង្គភាពធ្វើការងារលើវិស័យព័ត៌មានចំនួន ៣២ រៀបចំដោយ សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ប្រារព្ធពិធីចុះអនុស្សារណៈកិច្ចព្រមព្រៀង សហប្រតិបត្តិ ការយោគយល់គ្នា ផ្តោតលើ ៧ចំនុចធំៗ

16/03/2025

គំនរសំរាមស្អុយរលួយមួយកន្លែងបានបង្ហូរទឹកចូលក្នុងដៃព្រែកបង្ករអោយប៉ះពាល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងបរិស្ថានយ៉ាងខ្លាំងអាជ្ញាធរបែរជាមើលមិនឃើញស្ថិតនៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពងត្រាច ខេត្តកំពត

16/03/2025

ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ សង្ស័យថាលោក ទៀប យុទ្ធារម្យ ប្រធានការិយាល័យ សារធារណៈការ ខណ្ឌព្រែកព្នៅ លោក ស្រេង វណ្ណៈ សមាជិកក្រុមប្រឹក្សាខណ្ឌ និងលោក សុខ បាន ប្រធានសណ្តាប់ធ្នាប់ ខណ្ឌព្រែកព្នៅ (អ សមត្ថភាព ក្នុងការរំដោះយក) ចំណីផ្លូវសារធារណៈរបស់រដ្ឋហើយមើលទៅ បានជាមានការលក់ដូរ រំលោភលើផ្លូវយ៉ាង អាណាធិបតេយ្យបែបនេះ..?

នៅព្រឹកថ្ងៃសៅរ៍ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ។លោក សេង គន្ធ អភិបាល នៃគណៈអភិបា...
16/03/2025

នៅព្រឹកថ្ងៃសៅរ៍ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ។
លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបញ្ជាឱ្យ លោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងដាក់ឡូតូជ្រកក្រោមស្លាកយីហោឈ្មោះ"សារឿន" នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
-ទូរសព្ទដៃ ១គ្រឿង
-កុំព្យូទ័រ ១គ្រឿង
-និងឃាត់ខ្លួនមនុស្សបានចំនួន ០១នាក់ ភេទស្រី។
សម្ភារៈពាក់ព័ន្ធនឹងទីតាំងដាក់ឡូតូខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន និងមនុស្សពាក់ព័ន្ធបញ្ចូនទៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីមានចំណាត់ការតាមនីតិវិធី។

15/03/2025

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំទាំងស្រុងនិងបើុងដំបូលធ្ងន់ធ្ងរចំនួន ៤៦ គ្រួសារនៅស្រុកសង្កែទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែ...
15/03/2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ!

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ លោកមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលសម្រាកព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យព្រះអង្គឌួង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាសរុបចំនួន ៤,០០០,០០០រៀល រួមនឹងទឹកសុទ្ធ ភេសជ្ជៈ ០៩កេស ផ្លែឈើ ០១កន្ត្រក យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គឹម សំអុល ជាអំណោយសួរសុខទុក្ខផងដែរ៕

15/03/2025

លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខ័ណ្ឌចំការមនលោកបានតាំងមន្ត្រីក្រោមឳវាទ ស្រាវជ្រាវ ចុះទៅពិនិត្យភ្លែតជាបន្ទាន់ ថែមទាំង ផ្តល់ជូនថវិកា គៀងគរ រកជំនួយផ្សេងៗជូនស្ត្រីដ៏កម្សត់ម្នាក់នោះភ្លែត

 #គ្រាន់តែឮដំណឹងស្ត្រីម្នាក់អៀវ សព កូន ដង្ហើយហៅ ឱ្យគេជួយ..នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន....លោក កៀង លក្ស័ អភិបា...
15/03/2025

#គ្រាន់តែឮដំណឹងស្ត្រីម្នាក់អៀវ សព កូន ដង្ហើយហៅ ឱ្យគេជួយ..នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន....
លោក កៀង លក្ស័ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន លោកបានតាំងមន្ត្រីក្រោមឱវាទ ស្រាវជ្រាវ ចុះទៅពិនិត្យភ្លែតជាបន្ទាន់ ថែមទាំង ផ្តល់ជូនថវិកា គៀងគរ រកជំនួយផ្សេង ជូនស្ត្រីដ៏កម្សត់ម្នាក់នោះភ្លែត
ខណ្ឌចំការមន:
👉ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦:៣០នាទី
ដោយមានករណីកូនស្រី ស្ត្រីអាណាថាម្នាក់ បានស្លាប់ដោយជម្ងឺរ៉ាំរ៉ៃ ម្តាយក៏បានលើកអៀវសពកូនស្រី ដើររកអោយគេជួយក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រោយពីបានទទួលព័ត៌មាននិងភ្លាម ។

លោក កៀង លក្ស័ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានចាត់កម្លាំងជួយអន្តរាគមន៍ហៅរថយន្តសង្រ្គោះ និងជួយបញ្ជូនសពទៅកាន់វត្តចាក់អង្រែក្រោមដើម្បីធ្វើបុណ្យតាមប្រពៃណី ក្នុងនោះដែរដោយមើលឃើញពីជីវភាពខ្វះខាតរបស់ក្រុមគ្រួសារសព លោក កៀង លក្ស័ បានជួយឧបត្ថម្ភ ទឹកប្រាក់ចំនួន ជាបឋម មុនដំបូង 60ម៉ឺនរៀល សម្រាប់ទិញក្តាមឈូស 40ម៉ឺន សំរាប់ចូលបុណ្យ (សរុប ១លានរៀល) ចំពោះលោកអធិការខណ្ឌចំការមន ក៏បានចូលរួមជាបច្ច័យចំនួន ២០០,០០០រៀល លោកចៅសង្កាត់ចំនួន ៤០០,០០០រៀល និងលោកមេប៉ុស្តិ៍ផ្សារដើមផ្កូវ ចំនួន ១០០,០០០រៀល ដើម្បីជួយសំរាលបន្ទុកនៃក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ជាចុងក្រោយ នេះ លោកសុំថ្លែងអំណរគុណ ដល់បងប្អូនសប្បុរសជនផ្សេងៗ ទៀត ដែលបានផ្ដល់អំណោយ ដល់ក្រុមការងាររបស់លោក បានយ៉ាងឆាប់រហ័ស នឹងទាន់ពេលវេលា ក្នុងការជួយដល់ស្ត្រីដ៏កម្សត់ម្នាក់នេះផងដែរ។

14/03/2025

#ដើម្បីបញ្ជាក់ភាពស្អាតស្អំនិងត្រឹមត្រូវស្របច្បាប់ របស់ ក្រុមហ៊ុនដែលមកវិនិយោគទុន ក្នុងប្រទេសកម្ពុជាកម្ពុជាយើង

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+855713199929

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ កំពត ដេលីผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง កំពត ដេលី:

แชร์